Wednesday, January 17, 2018

ចម្លែកមែន! ខឹងកូនស្រីស្រលាញ់ស្រីដូចគ្នា ឪពុកធ្វើរឿងនឹកស្មានមិនដល់មួយ ដើម្បីឲ្យនាងយល់ច្បាស់…



ពិតជាមិនគួរឲ្យជឿ ទឹកចិត្តឪពុកមែន គឺទឹកចិត្តឪពុកតេរិច្ឆានបែរជាធ្វើរឿងដ៏អស្ចារ្យយ៉ាងនេះទៅវិញ បងប្អូនមើលហើយជួយវិភាគទាំងអស់គ្នាបន្តិចមើល តើទង្វើរបស់ឪពុកដែលធ្វើបែបនេះត្រូវឬក៏ខុស?




«Metro» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​ចក្រភព​អង់គ្លេស បាន​ដាក់គុក​បុរស​អាយុ​៥៤​ឆ្នាំ​ម្នាក់ ក្រោយ​ពី​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់ ដោយ​អះអាង​ថា ទប់​កំហឹង​មិន​បាន នៅ​ពេល​កូនស្រី​ម្នាក់​និយាយ​ថា ស្រលាញ់​ស្រី​ដូច​គ្នា ។ ចាប់រំលោភ​កូនស្រី​ក្នុង​បំណង​ចង់ឱ្យ​នាង​ដឹង​ថា ការ​រួមរ័ក​ជាមួយ​បុរស​ប្រសើរ​ជាង​ស្ត្រី ។
 

ហេតុការណ៍​នោះ​កើតឡើង​នៅ​ទស​វត្ស​ទី​៨០ ដោយ​លោក​ចៅក្រម​អេ​ន​ដ្រូ ឡុ​ក​ហាត ប​ង្ហើប​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​នា​ពេល​នោះ​មាន​អាយុ​១៦​ឆ្នាំ ។ កូនស្រី​បាន​ប្រាប់​ពី​ចិត្ត​មនុស្ស​ស្រី​ដូច​គ្នា ឪពុក ហើយ​នឹក​ស្មាន​មិន​ដល់​ថា គាត់​បែរជា​ឆ្លើយ​តប​ដោយ​កំហឹង គឺ​ចាប់រំលោភ​នាង ។ ធ្វើ​បែប​នោះ ដើម្បី​បង្ហាញ​ឱ្យ​ដឹង​ថា ការ​រួមរ័ក​ជាមួយ​បុរស​ប្រសើរ​ជាង​នារី ។




បន្ទាប់​ពី​កូនស្រី​ម្នាក់​នោះ​ចាក​ចេញពីផ្ទះ​បុរស​ជា​ឪពុក ក៏​ចាប់រំលោភ​កូនស្រី​ម្នាក់​ទៀត ។ ជនជាប់ចោទ​រូប​នោះ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​២១​ឆ្នាំ។អ្នកនាំពាក្យរបស់អង្គការសង្គមស៊ីវិល ដើម្បីការពារការធ្វើទារុណ្ឌកម្មលើកុមារ(NSpcc)អោយដឹងថា នារីរងគ្រោះក្នុងរឿងក្តីនេះបង្ហាញភាពក្លាហានដោយហ៊ានរៀបរាប់រឿងរ៉ាវពិតអោយមហាជនបានដឹង។ រឿងក្តីនេះឆ្លុះបញ្ចាំងដល់អ្នកប្រព្រឹត្តិបទល្មើសអោយដឹងថា ទោះបីជាហេតុការណ៏កើតឡើងក្នុងរយះពេលយូរមកហើយក៏ដោយ ក៏គេមិនផុតពីជាប់ទោសដែរ។



































































Related Posts:

0 comments:

Post a Comment