
អាមេរិក៖ គ្រប់គ្នាធ្លាប់តែគិតថា នាងជាមនុស្សស្រីផ្តេសផ្តាស ដែលចូលចិត្តសប្បាយល្មោភកាមតណ្ហា រាល់ពេលអង្វរសុំប្រុសៗមករួមភេទជាមួយខ្លួនម្តងៗ តែតាមពិតមិននឹកស្មានដល់ថា ស្ត្រីម្នាក់នេះកើតជំងឺដ៏កម្រសោះ។

នាង Amanda McLuaghlin មានវ័យ ២៣ ឆ្នាំ កើតជំងឺដ៏ចម្លែកម៉្យាង ដែលធ្វើឲ្យជើង និងត្រគាករបស់នាង មានការឈឺចុកចាប់ ប្រសិនបើមិនបានរួមភេទទេនោះ។
គួរឲ្យដឹងទៀតថា Amanda មានជំងឺចម្លែក តាំងពីខ្លួននៅវ័យជំទង់មកម្ល៉េះ ហើយបានពិគ្រោះជាមួយក្រុមគ្រូពេទ្យជាច្រើននាក់ផងដែរ តែពួកគេពុំមានលទ្ធភាពស្វែករក មូលហេតុឲ្យពិតប្រាកដណាមួយ ដែលបណ្តាលឲ្យមានស្ថានភាពជំងឺយ៉ាងដូច្នេះឡើយ។


ដើម្បីបំបាត់នូវភាពឈឺចុកចាប់ ស្រ្តីម្នាក់នេះចូលចិត្តសម្រេចកាមដោយខ្លួនឯង ឬជួនកាលយកដុំទឹកកកដាក់ចូលក្នុងប្រដាប់ភេទថែមទៀតផង។ ដោយសារបែបនេះហើយ នាងមិនអាចទៅធ្វើការ ឬបើកបរបាននោះទេ។
រហូតដល់ថ្ងៃមួយ នាង Amanda ក៏បានជួបបុរសសំណព្វចិត្ត ហើយការបង្ហាញខ្លួនរបស់គាត់ ធ្វើឲ្យស្ត្រីជាគូស្នេហ៍ មានអារម្មណ៍ធូរស្បើយបានខ្លះ។


សូមបញ្ជាក់ផងដែរថា រឿងរ៉ាវរបស់ Amanda ត្រូវបានលេចឮដល់អ្នកជំនាញវិស័យសុខាភិបាល នៃសាកលវិទ្យាល័យ Michigan ស្ថិតនៅសហរដ្ឋអាមេរិក ហើយពួកគេកំពុងតែធ្វើការលើរឿងនេះ ដោយក្តីជឿជាក់យ៉ាងមុតមាំថា ជំងឺរបស់នាងអាចនឹងបានធូរស្រាលជាងមុន៕

0 comments:
Post a Comment