
ចិន៖
ប្រជាជនចិនដែលធ្វើដំណើរឆ្លងកាត់ផ្សារទំនើបមួយកន្លែង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញផ្ទាំងផ្សាយពាណិជ្ជកម្មដ៏ធំមួយ ចាក់វីដេអូសិច អស់រយៈពេលជាង៥នាទី ទើបបញ្ឈប់វិញ ។

យោងតាមសារព័ត៌មានឌេលីម៉ែល បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យបែកធ្លាយវីដេអូ កណ្តាលវាលតាមសាធារណៈនេះ ដោយសារតែការធ្វេសប្រហែសរបស់អ្នកធ្វើតេស្តវីដេអូ ដើរចោលកន្លែង ធ្វើឲ្យវីដេអូនៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួនភ្ជាប់ជាមួយនឹងផ្ទាំងពាណិជ្ជកម្ម ដំណើរការទៅដោយស្វ័យប្រវត្តិ (Auto Play)។

គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែធ្នូ កន្លងទៅ ស្ថិតត្រង់ចំនុចផ្សារទំនើប Ningbo Tianlun Square តាមដងផ្លូវ Ningbo នៃខេត្ត Zhejiang ប្រទេសចិន។

បើយោងតាមសម្តីរបស់ប៉ូលិសនៅតំបន់នេះវិញ បានឲ្យដឹងថា វីដេអូឃ្លីប គឺ ចាក់ចេញពីកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកគ្រប់គ្រងផ្នែកអចលនទ្រព្យ ដែលរូបគេផ្ទាល់ជាអ្នកត្រួតពិនិត្យ និងធ្វើតេស្ត ប៉ុន្តែស៊យអី ធ្វេសប្រហែសទុកចោល បណ្តោយឲ្យ វីដេអូដំណើរការទៅដោយស្វ័យប្រវត្តិ ធ្វើឲ្យភ្ញាក់ផ្អើលអស់អ្នកដំណើរដែលឆ្លងកាត់តាមផ្លូវនោះ។

គួរបញ្ជាក់ផងដែរថា រូបភាព និងវីដេអូនេះដែរ ក៏ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមចិនផងដែរ ដោយមានមហាជនបានបញ្ចេញមតិរិះគន់ផងដែរថា
«
ហេតុអ្វីបានជាយកកុំព្យូទ័រផ្ទាល់ខ្លួន មកធ្វើការដូច្នេះ វាហាក់បីដូចជាមានហានិភ័យពេកហើយ ជាក់ស្តែងដូចជារឿងនេះចឹង
»
។ ឯខ្លះទៀតនិយាយបែបចំអកលេងសើចថា
«
នេះគឺជាយុទ្ធសាស្រ្តថ្មីមួយរបស់អ្នកគ្រប់គ្រង ក្នុងការទាក់ទាញអតិថិជន
»
៕


ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ
?
សូមទស្សនាវីដេអូដូចខាងក្រោម៖
0 comments:
Post a Comment