Sunday, January 21, 2018

ម្ដាយស្លាប់៩ឆ្នាំ កូនចេះតែបង្ខំឪពុកឲ្យយកប្រពន្ធថ្មី ពេលឃើញរបស់មួយក្នុង​កាបូបទើបហូរទឹកភ្នែក



មានរូបគឺតែងតែមានទុក្ខ ជីវិត​របស់​យើង​តែង​តែ​ជួប​រឿងរ៉ាវ​ផ្សេង​ៗ​រាប់​មិនអស់​ចូល​មក​ក្នុង​ជីវិត​ជា​រឿង​ធម្មតាដែលមនុស្សគ្រប់គ្នាត្រូវតែជួបនិងប្រឈមមុខ។ នៅ​ពេល​យើង​ធំ​ឡើង យើង​ក៏​យល់​ពី​​រសជាតិ​ជីវិត​កាន់​តែ​ច្រើនជាងកាលពីនៅក្មេងវ័យ តែ​រឿង​​មាន​ផល​វិបាក​ដល់​ជីវិត​ច្រើន​បំផុត​ប្រហែល​ជា​រឿង​ស្នេហា​ហើយ។




ម្ដាយ​របស់​នារី​ម្នាក់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​​ទាំង​នាង​នៅ​តូច ហើយ​ឪពុក​ក៏​បាន​ស៊ូ​ទ្រាំ​ចិញ្ចឹម​រហូត​នាង​ធំ​ដឹង​ក្ដី។ នាង​បាន​ចាំ​ថា អំឡុង​ពេល​នាង​កំពុង​រៀន​ថ្នាក់​បឋម​សិក្សា ម្ដាយ​នាង​​បាន​ជួប​គ្រោះ​ថ្នាក់​ស្លាប់ ពេល​នោះ​ហើយ​​ជា​លើក​ដំបូង​ក្នុង​ជីវិត​នាង​ដែល​បាន​ឃើញ​ឪពុក​សម្រក់​ទឹក​ភ្នែក​សែន​ឈឺ​ចាប់ សោក​ស្ដាយ​បំផុត។
ក្រោយ​ម្ដាយ​លាចាក​លោក ឪពុក​នាង​បាន​រក​ប្រាក់​ចិញ្ចឹម និង​មើល​ថែ​កូន​ទាំង ៣នាក់​តែ​ម្នាក់ឯង។ ​ពេល​ពួក​គេ​ធំឡើង ​ថ្ងៃ​មួយ​កូន​ទាំង ៣​បាន​បបួល​គ្នា​សួរ​ឪពុក​រឿង​យក​ប្រពន្ធ​ថា "​ពុក! ពុក​មិន​គិត​ចង់​បាន​ប្រពន្ធ​ថ្មី​ទេ​ ពុក"? ឪពុក​បាន​ឆ្លើយ​តប​បែប​កំប្លែង​វិញ​ថា "ចាស់​បែប​នេះ​ហើយ ​​គ្មាន​នរណា​យក​ពុក​ទេ" ពេល​ខ្លះ​ពុក​ក៏​តប​ថា "​បាន​ៗ អីចឹង​ថ្ងៃ​ណាមួយ​ពុក​នឹង​ប្រពន្ធ​ម្នាក់​ហើយ"។

ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ច្រើន​ឆ្នាំ ​កូនៗ​ប្រុស​ស្រី​បាន​រៀន​សូត្រ​ចប់​សព្វ​គ្រប់ និង​មាន​ប្រាក់​ខែ​​សមរម្យ​ ក៏​បាន​ផ្ញើរ​ប្រាក់​​ឲ្យ​ឪពុក​ជា​រឿយៗ​តែ​គាត់មិន​ដែល​ចង់​​បាន​​ប្រាក់​របស់​កូន​ទេ។ ​ថ្ងៃ​មួយ​កូន​ស្រី​ខាង​លើ ​បាន​យក​ប្រាក់​របស់​ខ្លួន​ទៅ​លួច​ទុក​ក្នុង​កាបូប​ហោប៉ៅឪពុក ដើម្បី​ឲ្យ​ពុក​អាច​មាន​លុយ​ចាយ​ប្រចាំ​ថ្ងៃ។ ​ប៉ុន្តែ​នាង​គិត​មិន​ដល់​ថា ក្នុង​កាបូប​របស់់​ឪពុក​នោះ​នាង​បាន​ប្រទះ​ឃើញ​របស់​ម្យ៉ាង ស្រាប់​តែ​ធ្វើ​ឲ្យ​នាង​ហូរ​ទឹក​ភ្នែក​មួយ​រំពេច។

នាង​រៀប​រាប់​ថា "​បន្ទាប់​ពី​ខ្ញុំ​បើក​មើល​ហោប៉ៅ​របស់​ពុក ខ្ញុំ​ក៏​បាន​ឃើញ​ក្នុង​នោះ​មាន​សន្លឹក​ប័ណ្ណ​មរណភាព​របស់​ម៉ែ" ដែល​គាត់​តែង​តែ​ដាក់​ជាប់​ខ្លួន​ជា​និច្ច​ពេល​គេង និង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ខ្ញុំ​ដឹង​ថា ទោះ​បី​ជា​ពុក​មិន​ដែល​និយាយ​រម្លឹក​រឿង​ម្ដាយ​នៅ​មុខ​កូន ក៏​ខ្ញុំ​ដឹង​ថា ឪពុក​ម្នាក់​នេះ​នៅ​តែ​ស្រលាញ់​ប្រពន្ធ​មិន​ប្រែ​​ក្រឡាស់ឡើយ​។ ​កាល​ដែល​ឪពុក​ដាក់​ប័ណ្ណ​ ដាក់​រូប​ថត​តាម​ហៅ​ប៉ៅ​នេះ គឺ​ដើម្បី​ប្រាប់​ខ្លួន​ឯង​ថា ​មាន​ប្រពន្ធ​នៅ​ក្បែរ​ខ្លួន​ជា​និច្ច។

"​ឪពុក​របស់​ពួក​យើង​ជា​មនុស្ស​ស្មោះ​ស្ម័គ្រ​ពិត​ៗ ពុក​ស្រលាញ់​ម៉ែ​ណាស់ មិន​ថា​ម៉ែ​បាត់​បង់​ជីវិត​ទៅ​ហើយ​ក៏​ដោយ តែ​គាត់​នៅ​តែ​ស្រលាញ់​ម៉ែ​ដូច​ដើម គឺ​ស្រលាញ់​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ"។​ កូន​​និយាយ​។ អ្នក​មិន​ធ្លាប់​ជួប​ប្រទះ​រឿង​រ៉ាវ​បែប​នេះ​ ក៏​ពិបាក​នឹង​យល់​ទំហំ​នៃ​ក្ដី​ស្រលាញ់​មួយ​នេះ​ដែរ៕

Related Posts:

0 comments:

Post a Comment