
ពិរុទ្ធជនដែលត្រូវបានគេដឹងថា ជាប្រុសចរឹកស្រី(ខ្ទើយ) ដែលមានឈ្មោះ
Stephen Port
ដែលដាក់ថ្នាំសន្លប់រួច ចាប់រំលោភ និងសម្លាប់បុរសដែលគាត់បានស្គាល់ និងជួបគ្នានៅលើកម្មវិធី Grindr ដែលនៅទីបំផុតត្រូវបានគេចាប់បាននិងត្រូវបានផ្ដល់ទាទោសទៅតាមច្បាប់ហើយ។ ឧក្រិដ្ឋជនម្នាក់នេះប្រហែលគឺជាឃាតករដែលបានសម្លាប់មិនរើសមុខដែលគេកំពុង តែតាមចាប់ខ្លួននិងត្រូវបានគេប្រកាសដំណឹងនេះយ៉ាងខ្លាំងបំផុតនៅប្រទេសអង់គ្លេស។

បុរសម្នាក់នេះធ្លាប់បានជួបបុរសៗជាច្រើន នៅលើអនឡាញ(online) ដែលនៅលើបណ្ដាញវេបសាយមួយ ហើយក៏សម្រេចចិត្តណាត់ជួបជាមួយខ្ទើយនេះ ហើយបន្ទាប់មកក៏ត្រូវខ្ទើយនេះ ចាប់រំលោភពួកគេ ដោយក្នុងនោះខ្ទើយនេះប្រើផែនកានិយាយលួងលោមបុរសៗទាំងនោះ ឲ្យទៅបន្ទប់មួយជាមួយគេ ហើយក៏រំលោបតែម្ដងដោយប្រើថ្នាំដាក់ចូលទៅក្នុងទឹករួចហើយឲ្យពួកប្រុសៗនោះផឹក ពេលពួកគេសន្លប់ហើយខ្ទើយនោះក៏ចាប់រំលោភ និងសម្លាប់ចោលតែម្តង។ ដោយគេធ្វើបែបនេះដាក់បុរសៗទាំងនោះម្ដងម្នាក់ៗ នៅកន្លែងខុសៗគ្នា។






ដោយក្នុងនោះមានជនរងគ្រោះ៤នាក់គឺ៖
លោក Anthony Walgate គឺជាជនរងគ្រោះដំបូងគេបង្អស់ដែលខ្ទើយStephen Port សម្លាប់។

លោក Daniel Whitworth គឺជាជនរងគ្រោះទី២ដែលត្រូវបានសម្លាប់ដោយលោក Stephen Port បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នានៅលើកម្មវិធីស្នេហាហ្គីយ៍។



លោកJack Taylor គឺជាជនរងគ្រោះទី៣ដែលត្រូវបានរកឃើញសាកសព នៅក្នុងផ្នូរ Barking បន្ទាប់ពីគាត់បានទៅជួបstephen Portនៅឯកំពង់ផែ។


លោក Gabriel Kovari អាយុ 22 ឆ្នាំគឺជាជនរងគ្រោះទី៤និងជនរងគ្រោះផ្សេងទៀតរបស់ Stephen Port ដែលត្រូវបានរកឃើញតាមរយះទូរស័ព្ទរបស់គេ។

ហើយនេះជាភស្តុតាងដែលត្រូវបានរកឃើញនៅក្នុងបន្ទប់របស់ខ្ទើយដែលជាឃាតករ។









គួរបញ្ជាក់ផងដែរថា
៖ បុរសខ្ទើយម្នាក់នេះគឺត្រុវបានកាត់ទោស ពីបទមនុស្សរំលោភ និងមនុស្សឃាត ទៅលើមនុស្ស៤នាក់ដែលក្នុងនោះសុទ្ធតែជាមនុស្ស ប្រុស។
សូមជម្រាបផងដែរថា៖
ករណីឃាតកម្មនេះដែរ គឹត្រូវបានគេបញ្ជាក់ឲ្យដឹងថាស្ថិននៅក្នុងផ្ទះមួយ នៅឯទីក្រុងឡុង ៕









0 comments:
Post a Comment