
ភ្ញៀវទេសចរជនជាតិអង់គ្លេស១រូប ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលរូបគាត់ធ្លាក់ពីបន្ទប់សណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសថៃក្រោយពីបានរួមភេទជាមួយនារីភេទទី៣ម្នាក់រួចរាល់ហើយនោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់នេះមានវ័យប្រហែលជាជាង៤០ឆ្នាំ គឺជាភ្ញៀវរបស់នារីភេទទី៣ថៃម្នាក់ឈ្មោះSittipong Mannekatអាយុ៣៥ឆ្នាំបានធ្លាក់ពីបង្អួចសណ្ឋាគារមកដីទាំងខ្លួនអាក្រាត។ជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះជីវិត។


ចំណែកឯប៉ូលីសក៏បានធ្វើការសាកសួរនារីភេទទី៣នោះដោយគេបានឆ្លើយថា មិនបានដឹងពីមូលហេតុនៃការធ្លាក់នោះទេព្រោះមុនពេលកើតឧប្បត្តិហេតុពួកគេទើបតែរួមរក្ស័គ្នារួចហើយក៏គ្មានទំនាស់អ្វីជាមួយគ្នាដែរ។ប៉ូលីសថៃកំពុងតែស៊ើបអង្កេតរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត៕




0 comments:
Post a Comment