Monday, January 15, 2018

សិប្បកម្ម​ផលិត​ទឹកម្ទេស​១​កន្លែង នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ផ្ទុក​សារជាតិ​គីមី បិទ​ពេលព្រឹក គឺ​នៅពេល​សមត្ថកិច្ច​ជំនាញ​ទៅដល់ ហើយ​ពេល​ល្ងាច​បើក​ដំណើរ​ការផលិត​ជាធម្មតា​វិញ​



ពិតជា​ខូចសុខភាព​ខ្លាំងណាស់ ប្រសិនបើ​ផលិតផល គ្មាន​គុណភាព​វាយលុក​ពាសពេញ​ទីផ្សារ​យ៉ាង​អាណ​ធិបតេយ្យ​ដូច្នេះ ពីព្រោះ​វា​មិន​ត្រឹមតែ​គ្មាន​គុណភាព តែ​វា​បាន​បន្ថែម​​នូវ​សារជាតិ​គីមី​ពុល បង្ក​គ្រោះថ្នាក់​បន្តបន្ទាប់​ដល់​សុខភាព មនុស្ស​គ្រប់​វ័យ ហើយ​មិនយូរ​រាងកាយ នឹង​ចុះខ្សោយ​ដោយសារ​សារជាតិ​គីមី​អាហារ​នេះ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​កម្លាំងចម្រុះ​របស់​គ​ណៈ​កម្ម​ការ​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ទៅលើ​សិប្បកម្ម ដែលមាន​ទីតាំង​ស្ថិតក្នុង​ដី​ឡូ​តិ៍​៣៤៤ ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​។​

​នៅក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ផលិតផល​សម្រេច​វេច​ខ្ចប់ ច្រក​ដប​រួច​ចំនួន​៤​មុខ មានដូចជា​៖

១.​ទឹកត្រី​កោះកុង ចំនួន ៨៨០៨ ដប (​ទម្ងន់ ៤៤០៤ គីឡូក្រាម​)

២.​ទឹក​ប្រេងខ្យង ចំនួន ៤០ ប៊ីដុង (​ទម្ងន់​២០០​គីឡូក្រាម​)

៣.​ទឹកម្ទេស ចំនួន ៦៥០៤ ដប (​ទម្ងន់ ៣២៥២ គីឡូក្រាម​)

៤.​ទឹកសៀង ចំនួន ៩២០០ ដប (​ទម្ងន់ ៤៥៦៨ គីឡូក្រាម​)

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាន់ លី​ណា អនុប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បញ្ជាក់ថា នៅពេល​ត្រួតពិនិត្យ​រក​ច្បាប់ ទីតាំង​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​គ្រប់គ្រាន់​នោះទេ​។ លោក​ថា ក្នុងចំណោម​ផលិតផល​៤​មុខ មានច្បាប់​តែ​២​មុខ​ប៉ុណ្ណោះ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews

​ទោះជា​គណៈកម្មាធិការ​ជំនាញ​បាន​បិទ ប៉ុន្តែ​ប្រភពពី​ពលរដ្ឋ​បាន​ប្រាប់ថា សិប្បកម្ម​ដែល​អាង​មន្ត្រី​ធំ នៅ​ពីក្រោយ​មួយ​នេះ បិទ​ពេលព្រឹក គឺ​នៅពេល​សមត្ថកិច្ច​ជំនាញ​ទៅដល់ ហើយ​ពេល​ល្ងាច​បើក​ដំណើរ​ការផលិត​ជាធម្មតា​វិញ​៕




ដាក់ម៉ូតូឡានតាមរថភ្លើងទៅកំពង់សោមត្រូវចំណាយប៉ុន្មាន???





ខាងក្រោមនេះគឺជាតារាតម្លៃការដាក់ម៉ូតូ និង រថយន្តតាមរថភ្លើងទៅខេត្តនានា ដែលមានខ្សែរថភ្លើង និង តារាងកាលវិភាគសម្រាប់ចេញដំណើរនៅក្នុងខែវិច្ឆិកា ធ្នូ និង ថ្ងៃបុណ្យនានា។



























Related Posts:

0 comments:

Post a Comment