
កាលពីម្សិលមិញ ភ្នំភ្លើង Mayon នៃប្រទេសហ្វីលីពីនបានឲ្យសញ្ញាមិនស្រួល ដោយបន្តជះកម្អែលផេះទៅលើផ្ទៃអាកាសរៀបនឹងផ្ទុះ ចាប់តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ។
អាជ្ញាធរហ្វីលីពីនបានជូនដំណឹងអោយមនុស្សដែលរស់នៅជំវិញតំបន់ភ្នំភ្លើង Mayon អោយជម្លៀសចេញជាបន្ទាន់ តាមការប៉ាន់ស្មានអោយដឹងថាមានមនុស្សច្រើនជាង ១២០០០នាក់ ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើងនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលហ្វីលីពីន បានជម្លៀសប្រជាជនចំនួន ៣,០៦១គ្រួសារ ឬស្មើនឹង ១២,០៤៤នាក់ហើយ ដោយសារតែការគម្រាមកំហែងកាន់តែខ្លាំងក្លា នៃភ្នំភ្លើង Mayon ដែលទំនងជាអាចផ្ទុះឡើងគ្រប់ពេល។
គួររំលឹកផងដែរថា ភ្នំភ្លើងMayon ធ្លាប់បានផ្ទុះកាលពីឆ្នាំ១៨១៤ រួចមកហើយហើយវាបានផ្តាច់ជីវិតមនុស្សជាង ១២០០នាក់ ហើយក្រុងចំនួន ០៣ ត្រូវបានលេបត្របាក់ដោយកម្អែលភ្នំភ្លើង៕

0 comments:
Post a Comment