
ពេលវេលាចេះតែកន្លងទៅមនុស្សយើងម្នាក់ៗតែងតែនឹកគ្រាអតីតកាល នឹកមិត្តភក្តិចាស់ៗ ចង់វិលត្រឡប់ទៅជួបគ្នាម្ដងទៀតរហូតមកដល់ពេលនេះមិត្តទាំងអស់បានណាត់គ្នាជប់លៀងជំនាន់កាលនៅរៀនជាមួយគ្នា ខ្ញុំសប្បាយចិត្តណាស់ព្រោះនឹងបានជួបមិត្តៗដែលបែកគ្នាជិត២០ឆ្នាំហើយ គ្រាន់តែគិតក៏រំភើបចិត្តដែរ ប៉ុន្ដែភរិយារបស់ខ្ញុំបានដាស់តឿនខ្ញុំថា សូមប្រយ័ត្នបន្តិច ព្រោះមិត្តភក្តិដែលបែកគ្នាយូរ ពេលមកជួបគ្នាអាចនឹងមិនដូចដើម ព្រោះអ្នកខ្លះគេមានបាន អ្នកខ្លះគេអាចនឹងធ្វើមិនស្គាល់យើង ពេលបានឮបែបនេះ ខ្ញុំមានអារម្មណ៍ថាភរិយារបស់ខ្ញុំគិតច្រើនពេកហើយ ខ្ញុំសុំឲ្យនាងនិយាយត្រង់ៗ តែនាងប្រាប់ថាគ្មានអ្វីទេគ្រាន់តែដាស់តឿនតែប៉ុណ្ណោះ។

ក្រោយមកខ្ញុំបានសម្រេចចិត្តថានឹងទៅចូលរួម ព្រោះគិតថាមិត្តភក្តិដែលមិនបានជួបគ្នាយូរប្រហែលពេលបានជួបគ្នាអាចនឹងមានរឿងច្រើនដែលត្រូវនិយាយគ្នាលេង ប៉ុន្ដែខ្ញុំនឹងប្រើវិធីដែលភរិយាបានដាស់តឿន ខ្ញុំគិតថានឹងស្លៀកពាក់ខោអាវកញ្ចាស់ទៅចូលរួមពិធីជប់លៀង ចាំមើលមិត្តភក្តិទាំងនោះនឹងថាយ៉ាងណា!?

លុះពេលទៅដល់កន្លែងជប់លៀង ខ្ញុំបាននិយាយជាមួយមិត្តភក្តិទាំងនោះថា ពេលនេះខ្ញុំរកប្រាក់មិនសូវបាន ព្រោះលក់ផ្លែឈើនៅតាមដងផ្លូវ ថ្ងៃខ្លះចំនេញថ្ងៃខ្លះក៏ខាត លុះពេលមិត្តភក្តិបានឮខ្ញុំនិយាយក៏ដណ្ដើមគ្នានិយាយអួតដាក់ខ្ញុំ មិត្តខ្លះបាននិយាយថាហេតុអ្វីក៏មិនទាក់ទងមក គេនឹងផ្ដល់ជំនួយខ្លះៗ នៅពេលដំបូងខ្ញុំបានតាំងចិត្តថានឹងចូលរួមចេញលុយស្មើរៗគ្នាក្នុងពិធីជប់លៀងនេះ ប៉ុន្ដែពេលឃើញខ្ញុំរកប្រាក់មិនសូវបានទើបពួកគេមិនចង់ឲ្យខ្ញុំចេញលុយ ពួកគេប្រាប់ថាជាអ្នកប៉ាវ ហើយបានប្រាប់ឲ្យខ្ញុំហូបឲ្យឆ្អែត ចង់ហូបអីកម្មង់បន្ថែមទៀតបាន បន្ទាប់មកពួកគេបាននិយាយអួតដាក់គ្នាបន្ដទៀត។

ពេលខ្ញុំឃើញបែបនេះខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្ត មិនចង់នៅទីនេះទៀតឡើយ ពួកដែលអ្នកមានៗបាននិយាយបង្អាប់ទៅលើអ្នកក្រដោយពាក្យសម្ដី ធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍អាម៉ាស់មុខបំផុត ពេលនឹកដល់ចំណុចនេះខ្ញុំក៏នឹកឃើញសម្ដីភរិយារបស់ខ្ញុំភ្ញាមៗ។

ទើបខ្ញុំសម្រេចចិត្តស្ដារមុខមាត់របស់ខ្ញុំឡើងវិញ ហើយខ្ញុំបានដើរទៅកន្លែងគិតលុយរួចចេញថ្លៃក្នុងចំណាយពិធីជប់លៀងនៅថ្ងៃនេះទាំងអស់។ពេលគ្រប់គ្នាដើរចេញមក ឃើញខ្ញុំជាអ្នកចេញលុយក៏ភ្ញាក់ខ្លួនព្រើត ហើយខ្ញុំបាននិយាយថា "ពិធីជប់លៀងថ្ងៃនេះមិត្តភក្តិទាំងអស់មិនចាំបាច់ចេញលុយទេ ទុកឲ្យខ្ញុំជាអ្នកចេញ ទោះបីខ្ញុំមិនមែនជាអ្នកមាន ប៉ុន្ដែខ្ញុំមានទឹកចិត្ត" ពេលនិយាយចប់ខ្ញុំក៏ដើរចេញទៅភ្លាមៗ ធាតុពិតការចូលរួមក្នុងពិធីជប់លៀងជួបជុំមិត្តភក្តិចាស់ៗដែលបានបែបគ្នាយូរមកហើយ មិនគួរយករឿងតូចតាចមកដាក់ក្នុងចិត្ត ព្រោះអាចធ្វើឲ្យបាត់បង់មិត្តភាពដូចក្នុងករណីនេះ។


ឧកញ៉ា ល្បីឈ្មោះម្នាក់ តស៊ូ ៨ឆ្នាំ បានជោគជ័យដោយសារតែពាក្យមួយឃ្លា....សូមជួយស៊ែដើម្បីផ្តល់ជាចំណេះដឹងដល់អ្នកដ៏ទៃផង!!

ប្រាកដណាស់ថាការជោគជ័យមិនមែនបានមកដោយស្រួលៗហើយប្រើរយះពេលតែពីរឬបីថ្ងៃនោះទេ។ ថ្ងៃនេះ ឧកញ៉ា សុខ លីម ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Taikun Group LTD បានបង្ហោះសារដ៏វែងមួយ ដោយបញ្ជាក់ថាលោកមានសមិទ្ធផលសព្វគ្រប់ដូចសព្វថ្ងៃ គឺព្រោះពាក្យមួយឃ្លាកំដរជីវិត គឺ "តស៊ូ"។


លោក សុខ លីម បានបង្ហោះលើបណ្ដាញសង្គមថា៖
អូនដឹងទេនៅពីក្រោយខ្នងនៃសមិទ្ធិផលទាំងនេះបងត្រូវប្រឈមនឹងអ្វីខ្លះចាប់តាំងពី ឆ្នាំ២០០៩-២០១៧
ការបាក់ទឹកចិត្ត
ព្រួយបារម្ភ
ទិទាន
សង្ស័យ
រិះគន់
ឧបសគ្គ
ការលះបង់
ហត់នឿយ
ការតាំងចិត្ត
ភាពជាប់លាប់
ឆន្ទះ
ហានិភ័យ
ភាពក្លាហាន
ចក្ខុវិស័យ
វិន័យផ្លូវចិត្ត
ការប្រកួតប្រជែង
សម្ពាធយ៉ាងធ្ងន់ធ្ងរខាងផ្លូវចិត្ត
ពេលងងុយមិនហ៊ានគេង
ពេលគេងមិនងងុយ
ខឹងក្រោត
តែដើម្បីអូនបងទុកដាក់វេចខ្ចប់ចំណុចទាំងឡាយនេះទុក ហើយបន្តដំណើរមកដល់ថ្ងៃនេះ នឹងបន្តទៅមុខទៀតដោយមិនបោះបង់ និងស្នាមញញឹម ព្រោះមានតែអូនទេដែលកំដរបងជាប់រហូត "តស៊ូ"។














0 comments:
Post a Comment