
កាលពីពេលថ្មីៗកន្លងមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបុរសម្នាក់ដែលជាអ្នកនេសាទ ថ្ងៃមួយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់មិនទាន់បានទម្លាក់សន្ទូចផងនោះ ស្រាប់តែគាត់បានជាន់ប៉ះ វត្ថុចម្លែកមួយ ដែលបានធ្វើឲ្យគាត់មានអារម្មណ៏ថាព្រឺជើងយ៉ាងខ្លាំង។ ប៉ុន្តែគាត់ក៏លូកដៃរើសមើលថាជាអ្វីឲ្យប្រាកដ។

នៅក្នុងល្បាប់នោះ តែអ្វីដែលធ្វើឲ្យគាត់ហួសចិត្តនោះគឺ វាគ្រាន់តែជា"ជើងជ្រូក" ១ភ្លៅតែប៉ុណ្ណោះ ។

ដំបូង គាត់បានគិតថា វាគឺជាថ្ម ប៉ុន្តែវាមើលទៅដូចជាចម្លែក ហើយមិនដូចថ្មធម្មតាទេ ។ តែពេលគាត់លើកឡើងមក ហើយគាត់សម្លឹងមើលយូរៗទៅវាមានទ្រង់ទ្រាយដូចជាជើងជ្រូក១អីចឹង ។ ដូច្នេះគាត់ក៏រើសយកមកលាងសំអាត ។

បន្ទាប់ពីលាងសំអាត វាមើលទៅដូចជាជើងជ្រូកមួយ ក្លាស្សេក្នុងទូរទឹកកក ។ តែទោះយ៉ាងណា វាបង្ហាញនូវសភាពដ៏រស់រវើក ចម្លែកណាស់! ។

ក្រោយមក ទើបគាត់បានដឹងថា នេះគឺជាត្បូងដ៏មានតម្លៃ ដែលមានឈ្មោះថា ថ្មជ្រូក។ វាត្រូវបានគេស្គាល់ថា ដុំថ្មជ្រូក គឺជាថ្មធម្មជាតិដែលភាគច្រើនមានក្នុងថ្មក្រានីត ដែលក្នុងដំណើរការនៃចលនាភូមិសាស្ត្រវាប្រាស្រ័យជាមួយសារធាតុរ៉ែផ្សេងទៀត បង្កទៅជារូបរាងពិសេស និងចម្លែក។ ពួកវាថែមទាំងមានពណ៌ច្បាស់លាស់ និងរូបរាងពិតប្រាកដដូចជា "ជើងជ្រូក" ពិតៗ អីចឹង៕
ខាងក្រោមនេះជារូបភាព ត្បូងដ៏មានតម្លៃ ដែលមានឈ្មោះថា ថ្មជ្រូក ដែលត្រូវបានគេដាក់លក់នៅក្នុងតម្លៃខ្ពស់បំផុត!!
































សូមទស្សនាវីដេអូដូចខាងក្រោម៖
0 comment
0 comments:
Post a Comment