
ភ្នំពេញ ៖ នៅក្នុងសម័យកាលដ៏ទំនើបនាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនពេញនិយមប្រើគណនីហ្វេសប៊ុក ដើម្បីជាមធ្យោបាយទំនាក់ទំនងទៅកាន់មិត្តភក្តិ ការបង្ហោះរូបភាពផ្សេងៗ បង្អួតគ្នាទៅវិញទៅមកជាការកម្សាន្ត ប៉ុន្តែគេសង្កេតឃើញយុវតីកាន់តែច្រើនបានបង្ហោះរូបភាពស៊ិចស៊ីរបស់ខ្លួនជាសាធារណៈហាក់មិនសំចៃពីអាថ៌កំបាំងរបស់ខ្លួនឡើយ ។ តាមការអង្កេតក្នុងរយៈពេលចុងក្រោយនេះ មានលេចឡើងនូវរូបភាពសិចស៊ីស្រើបស្រាលរបស់យុវនារីខ្មែរមួយចំនួន ដែលកំពុងធ្វើអោយ «ស៊ីអារម្មណ៍» បុរសៗផងដែរ ក្រុមនារីទាំងនោះទំនងជាស្ត្រីវ័យក្មេង «លក់ខ្លួនបែបលួចលាក់» តាមបណ្តាញសង្គមខ្វះមិនបានមួយនេះ ។

នៅពេលដែលមនុស្សម្នានាំគ្នាចាប់យកមធ្យោបាយទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែច្រើនឡើង នារីលក់ខ្លួនដែលកាន់តែមានភាពវៃឆ្លាត ក៏មិនបង្អង់អោយបាត់ឱកាសនៃការរកស៊ីរបស់ពួកគេនោះដែរ ដើម្បីជំនួសអោយការបក់ដៃ ឬក៏មានម៉ែយ៉ែមជួយរកម៉ូយនោះ ពួកគេឥឡូវអាចរកស៊ីដោយខ្លួនឯង តាមហ្វេសប៊ុកដោយស្ងាត់ៗ នារីវ័យក្មេងទាំងនោះ បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមធ្យោបាយ ក្នុងការទំនាក់ទំនង និងចរចាជាមួយអតិថិជន ព្រោះការរកស៊ីលួចលាក់តាមបច្ចេកវិទ្យាទំនើបនេះ អាចធ្វើឱ្យពួកគេគេចផុតពីការរិះគន់ ។

ចរន្តនេះបានកើតមានកាន់តែច្រើន ធ្វើអោយពួកនាងៗ និងបុរសក៏មានដែរ បានដាក់រូបថតស្អាតៗ បែបរូបសិចស៊ី ហើយការទំនាក់ទំនងជាមួយប្រុសៗ ឫស្ត្រីដែលចង់រកសេវាកម្មផ្លូវភេទនោះ ឃើញកើតមានឡើងជាហូរហែរដែរ ។ ស្រីស្អាតខ្លះហ៊ាននិយាយត្រង់ៗ ខណ:ស្រីស្អាតខ្លះធ្វើការណាត់ជួបសន្សឹមៗ ដូចជាការជួបគ្នាបរិភោគអាហារពេលថ្ងៃត្រង់ ឬពេលល្ងាចជាដើម ។ តម្លៃនៃការរួមភេទជាមួយពួកគេមានការប្រែប្រួលពីម្នាក់ទៅម្នាក់ទៀត ដោយជាមធ្យមចន្លោះចាប់ពី២០ដុល្លារ ទៅដល់១០០ដុល្លារ ពេលខ្លះអាចលើសនេះ រហូតទុកជាការចិញ្ចឹមទៀតផង ។

ជាក់ស្តែងមានហ្វេសប៊ុកជាក្រុមៗ ជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីអោយសមាជិកចូលរួមលេងជាសម្ងាត់ ដែលគេហៅថា «គ្រុបអាថ៌កំបាំង» ក្នុងនោះដែរគេឃើញមាន សមាជិកជាច្រើន បានបង្ហោះនូវអក្សរ និងរូបភាពបែបស្រើបស្រាល ក្នុងន័យ និងគោលបំណងបម្រើសេវាកម្មផ្លូវភេទ ។ ភាពរីកចម្រើន នៃបច្ចេកវិទ្យាបានផ្តល់ឱកាសកាន់តែច្រើន ដល់អ្នកប្រកបរបរផ្លូវភេទ តាមហ្វេសប៊ុកនេះ អាចឃោសនាផលិតផល ឬក៏សេវាកម្ម នៃមុខរបររបស់ខ្លួនបានដោយងាយ ។

















បច្ចុប្បន្ននេះ គេនៅមិនទាន់ឃើញមានសមត្ថកិច្ច ឫស្ថាប័នជំនាញមួយណា មានវិធានការទប់ស្កាត់ ទៅលើចំណុចដូចរៀបរាប់ខាងលើនេះ នៅឡើយទេ ខណៈដែលសកម្មភាពទាំងអស់នេះ បាននិងកំពុងរីកចម្រើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះវាអាចធ្វើអោយយុវវ័យខ្មែរធ្លាក់ទៅក្នុងពេស្យាកម្ម អាជីវកម្មជួញដូរផ្លូវភេទ ដោយមិនដឹងខ្លួន និងអាចកើនឡើងការប្រព្រឹត្តអំពើអនាចារផ្សេងៗ រួមនិងអំពើហិង្សាការចាប់រំលោភជាដើម ។ល។ បើមិនទប់ស្កាត់នោះទេ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ ប្រពៃណី សីលធម៌របស់ខ្មែរ និងសេចក្តីថ្លៃថ្នូររបស់ជាតិទាំងមូល ក៏អាចថាបាន ៕























0 comments:
Post a Comment