
ឥណ្ឌូនេស៊ី៖
បុរសវ័យ២៨ឆ្នាំមួយរូប មកពីតំបន់ Kampung Pasir Jonge បានសម្លាប់អ្នកជិតខាងរបស់ខ្លួន ដោយសារអ្នកជិតខាងនោះសួរនាំញឹកញយពេកថា "ពេលណាទើបរៀបការ?"។ ជនសង្ស័យឈ្មោះ Faiz Nurdin បានសម្លាប់ស្ត្រីរងគ្រោះឈ្មោះ Aisyah វ័យ ៣២ឆ្នាំ ដែលកំពុងពរពោះ។

អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិសបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖
"ជនសង្ស័យនិយាយថា ស្ត្រីនោះតែងតែសួរនាំឲ្យ រៀបការឲ្យលឿនៗទៅ ព្រោះអ្នកផ្សេងគេរៀបការរួចអស់ហើយ ហេតុអ្វីក៏លោកមិនទាន់រៀបការទៀត?"
មុនពេលសម្លាប់ ជនសង្ស័យបានធ្វើជាទៅសួរសុខទុកស្ត្រីរងគ្រោះ និងទទួលបានអញ្ជើញចូលអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ។ នៅពេលស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ដើរចូលបន្ទប់គេង ជនសង្ស័យបានតាមពីក្រោយ ហើយរុញស្ត្រីរងគ្រោះដាក់ទៅលើគ្រែ។ គេបានច្របាច់កនាងរហូតដល់ដាច់ខ្យល់ស្លាប់ដោយផ្ទាល់ដៃ។ នៅពេលនោះ ស្ត្រីរងគ្រោះក៏បានព្យាយាមតតាំង ដោយខាំម្រាមដៃជនសង្ស័យដែរ ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតខ្លួនឯងបាន។

ប៉ូលិសបានបន្ថែមទៀតថា ជនសង្ស័យក៏បានលួចលុយប្រហែល ៥៩ដុល្លារអាមេរិក និងទូរស័ព្ទដៃស្មាតហ្វូនមួយគ្រឿងផងដែរ។
បន្ទាប់ពីកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនទៅតំបន់ Kalideres ក្នុងទីក្រុង Jakarta តែក្រោយមកត្រូវអាជ្ញាធរតាមចាប់បាន និងបានបាញ់ជើងឲ្យរបួស។
ជនសង្ស័យអាចត្រូវប្រឈមមុខនឹងការជាប់គុកអស់មួយជីវិត បើសិនជាតុលាការរកឃើញទោសកំហុសពិតមែននោះ។
ជាទូទៅនៅពេលដែលអ្នកមានអាយុច្រើនមិនទាន់រៀបការ ហើយត្រូវបានគេសួរសំនួរបែបនេះ អាចមានអារម្មណ៍ថាឈឺចាប់ ប៉ុន្តែមិនគួរខឹងដល់ថ្នាក់សម្លាប់មនុស្ស ដូចបុរសម្នាក់នេះទេ៕
សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាងដែរចំពោះទង្វើរបស់ជននេះ? សូមបញ្ចេញមតិនៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
0 comments:
Post a Comment