
ថ្ងៃចុងសប្តាហ៍នេះ គេហទំព័រយើងខ្ញុំ សូមបង្វែរអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកទស្សនាកម្រងរូបភាពប្លែកៗ ដែលយើងបានសម្រិតសម្រាំងបានមួយចំនួននៅលើពិភពលោក អំពីសកម្មភាព «មនុស្សប្រុសជាប្តីនៅមើលថែកូនៗ ខណៈប្រពន្ធពុំនៅផ្ទះ» ដើម្បីកាត់បន្ថយភាពនឿយណាយ តប់ប្រមល់ក្នុងការងារទាំងអស់គ្នា។













អានអត្ថបទថ្មីៗ៖ កិច្ចការគ្រោះថ្នាក់បំផុត តែចំណូលវិញពិតជាពុំធម្មតា គឺចន្លោះពី ២ម៉ឺន ទៅ ១០ម៉ឺនដុល្លារ តែក្នុងអំឡុងពេល៥ថ្ងៃ

នាប៉ែកខាងជើងនៃភពផែនដី មានតំបន់ដែនដីដ៏ធំទូលាយមួយ នាំមកនូវចំណូលដ៏ធំធេងសំរាប់តំបន់នេះ ។ នោះគឺ Alaska អាមេរិក។ ផលនេសាទពិសេសដ៏ល្បីល្បាញប្រចាំតំបន់ដែនដីនេះ គឺស្តេចក្តាម Alaska ដែលមានតម្លៃដ៏ថ្លៃ។




ក្តាមនៅទីនោះ ត្រូវបានប្រសិទ្ធនាមថា «ស្តេចក្តាម» ព្រោះទំហំ «មហិមា» របស់វា ។ វាអាចមានប្រវែងដល់ទៅ ២ ម៉ែត្រ មានអាយុ ២០ ឆ្នាំ ។ សាច់របស់វាត្រូវបានវាយតម្លៃថា «ស្អាត» បំផុត ហើយជាប្រភេទសាច់ក្តាមជាន់ខ្ពស់ ។
ក្តាម Alaska ១ក្បាលធំ អាចគ្រប់គ្រាន់សំរាប់មនុស្ស ១០ នាក់ ពិសារ ។ ដើម្បីមាននូវអាហារដ៏ពិសេសនេះ គឺជារបរមួយដ៏គ្រោះថ្នាក់លំដាប់ជួរមុខៈ របួសដោយសារការងារមានអត្រា ៥០% ឯណោះ ព្រោះតែតំបន់នេសាទ អាកាសធាតុ និងលក្ខណៈការងារ។ ទោះយ៉ាងនេះក្តី ព្រោះតែជីវភាព និងចំណូលខ្ពស់ ពលរដ្ឋនៅទីនេះពុំខ្លាចរងគ្រោះថ្នាក់ឡើយ។


ប្រជានេសាទនៅទីនេះ មុនពេលចេញទៅសមុទ្រ គេតែងជួបប្រជុំគ្នានៅតាមតៀមស្រា។ គេជល់កែវគ្នា និងជូនពរគ្នាជួបក្តីសុខ សុវត្ថិភាព។ ព្រោះថា អ្នកណាៗក៏យល់ក្នុងចិត្តថា ជំនួបនេះអាចជាលើកចុងក្រោយសំរាប់ពួកគេ។ បច្ចុប្បន្ន កិច្ចការរបស់ពួកគេត្រូវបានជំនួយពីឧបករណ៍ច្រើន ។





រដ្ឋអំណាច Alaska អនុញ្ញាតឲ្យចាប់ក្តាមតែក្នុងរដូវស្លឹកឈើជ្រុះ និងដើមរដូវវស្សាប៉ុណ្ណោះ។ ហេតុនេះ ពេលឈានចូលរដូវនេះ ពួកគេសំរុកធ្វើការពុំឈប់ឈរ។ ថ្វីត្បិតមានឧបករណ៍ជំនួយក្តី តែចាំបាច់ត្រូវការកម្មករ ព្រោះតម្រូវឲ្យមានការឈូសឆាយទឹកកកចេញពីនាវានេសាទ ដើម្បីចៀសវាងវាបាត់លំនឹង ឬ លិច ព្រោះធ្ងន់ពេក។



រដ្ឋអំណាចកំណត់ខ្នាតក្តាម ដែលអាចចាប់បាន បើតូចពេកត្រូវតែព្រលែងចុះសមុទ្រទុកឲ្យវាធំ ពុំនោះសោត នឹងរងការពិន័យធ្ងន់ធ្ងរ។ ថ្វីបើលំបាក ហើយគ្រោះថ្នាក់ដល់ជីវិតក្តី ព្រោះតែចំណូលពី ២០,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ សំរាប់១រដូវការងារ ដែលជាក់ស្តែងពេលចេញទៅនេសាទម្តង នោះគេធ្វើការតែ ៥ ថ្ងៃ ប៉ុណ្ណោះ ហេតុនេះ ពួកគេពុំខ្លាចរអែងឡើយ។




ស្តេចក្តាម Alaska មាន ៣ ប្រភេទ គឺៈ ក្តាមខៀវ (Paralithodes platypus), ក្តាមក្រហម (Paralithodes camtschaticus) និងក្តាមលឿង (Lithodes aequispinus) ។ ក្តាមលឿង ជាប្រភេទតូចបំផុត មានទម្ងន់មធ្យមពី ២,២ គីឡូ ទៅ ៤ គីឡូ ។ រីឯក្តាមក្រហម មានតម្លៃខ្ពស់ ហើយត្រូវបានចែកចាយពាសពេញពិភពលោក។ របរនីមួយៗតែងមានហានិភ័យខុសៗគ្នា សង្ឃឹមថា ពួកគេនឹងបានវិលត្រឡប់មកជួបជុំគ្រួសាររបស់ពួកគេ ពេលរដូវកាលនេសាទក្តាមត្រូវបានបញ្ចប់ ៕ ប្រភព៖ ksn-news














0 comments:
Post a Comment