Wednesday, February 14, 2018

ភ្លេច​ដបទឹកខ្មេះ​ចោលយូរឆ្នាំ​នៅក្រោមទូ ពេលទាញចេញមកវិញស្រាប់តែឃើញអ្វីម្យ៉ាងដុះនៅក្នុងដបនោះ



តាម The Sun នោះ​ប្រជា​អ៊ី​ន​ធើរ​ណេ​តម្នាក់​ឈ្មោះ Hussassin 30 បាន​ចែករំលែក​រូបភាព​ដប​ទឹកខ្មេះ​ប៉ោម​មួយ ដែល​គាត់​

ទុក​ភ្លេច​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ក៏​ស្រាប់តែ​ឃើញ​ខាងក្នុង​បាន​កកើត​វ​ត្តុ​ចម្លែក​មួយ​មាន​សណ្ឋាន​ដូចជា​…​បេះដូង​អីចឹង ។




គាត់​ពោលថា «​ចុងក្រោយ តើ​វា​គឺជា​អ្វី​ទៅ​? តើ​អាច​ដែរ​ទេ​ថា មា​នវ​ត្តុ​របស់​មនុស្ស​ភព​ដទៃ​មក​រស់នៅក្នុង​ដប​ទឹកខ្មេះ​របស់ខ្ញុំ​?» ។​
​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចូល Comment ហើយ​និយាយ​ប្រហែលៗ​គ្នា​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​បានឃើញ ព្រមទាំង​ស្រឡាំងកាំង​ផងដែរ ។ ទោះយ៉ាងណា ក្នុងចំណោម Comment ទាំងនោះ មាន​សំណួរ​របស់​អ្នកជំនាញ​ម្នាក់​សួរថាៈ «​តើ​លោក​មាន​ទុក​វា​នៅ​កន្លែង​ក្តៅ ជាអាទិ៍ ចង្ក្រាន ដែរឬទេ​?» Hassassin 30 ឆ្លើយថាៈ ខ្ញុំ​ភ្លេច​វា​ក្នុង​ថតទូ -​កន្លែង​ដែលមាន​សីតុណ្ហភាព​ក្តៅ​! ។​




 



អ្នកជំនាញ​រូបនេះ ក៏​ប្រាប់ថា វា​ពុំមែន​ជាស​ភាវៈ​អ្វី​របស់​មនុស្ស​ភព​ដទៃ​ទេ តែ​គឺជា «​មេទឹក​ខ្មេះ​» -​ទឹកខ្មេះ​ប៉ោម​វា​ឡើង​មេ​ក្នុង​បរិស្ថាន​ក្តៅ រួច​ក្លាយជា​មេទឹក​ខ្មេះ ដែល​អាច​បង្កើតបានជា​ទឹកខ្មេះ​យ៉ាងច្រើន​ទៀត ។ គាត់​ពោល​ទាំងអស់​សំណើច​ថាៈ «​កុំ​ប្រញាប់​គ្រវាត់ចោល​ណា៎​! អ្នក​កំពុង​ជួប​ភាព​ភ​ព្វ​សំណាង​ហើយ​!» ។​
​ព្រោះថា មេទឹក​ខ្មេះ​សម្បូរ​ដោយ​វីតាមីន B ដែក និង​សារធាតុ​បំប៉ន​ផ្សេងទៀត ។ ជាធម្មតា មេទឹក​ខ្មេះ​វា​ជា​ស្រទាប់​ស្រអាប់ៗ ប៉ុន្តែ ក្នុងករណី​រប​ស់បុរ​សរូប​នេះ វា​ចម្លែក​មែន ព្រោះតែ​មេ​ផ្សិត​លូតលាស់​ខ្លាំង​ហួសការ​ស្មាន ។​

​ការភ្ញាក់ផ្អើល​របស់គាត់ ក៏​ពុំ​ខុស​ដែរ​! ព្រោះថា ក្នុងចំណោម​យើងទាំងអស់គ្នា ក៏​ពុំ​ប្រាកដថា​ធ្លាប់​បានឃើញ​មេ​ផ្សិត​មាន​ទម្រង់​បែបនេះ​ដែរ​មែន​ទេ​!? ៕




ប្រភព KSN
អានព័ត៌មានថ្មីៗ 

សាច់ញាតិស្មានតែស្លាប់ដោយសារពស់ចឹក ក៏សម្រេចចិត្តធ្វើពិធី បណ្ដែតទឹក ចុងក្រោយបែរជារស់ឡើងវិញ ដោយសារតែ…

លោកយាយ​អាយុ ៨២ ឆ្នាំ ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គេ​គិតថា​បាន​ស្លាប់ទៅ អស់​រយៈពេល​ជាង ៤០ ឆ្នាំ

ទៅហើយ ស្រាប់តែ​បង្ហាញខ្លួន​នៅ​មាត់​ទ្វារផ្ទះ​កូនស្រី​របស់គាត់ (​ត្រឡប់​ពី​ផ្នូរ​) បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។ ព្រោះថា សាច់ញាតិ​បាន​ជឿថា គាត់​បាន​ស្លាប់​ដោយសារ​ពស់​ចឹក និង​បានធ្វើ «​ពិធី​ចុងក្រោយ​» ឲ្យ មុនពេល​យក​សាកសព​របស់គាត់​ចូលក្នុង​ទន្លេ ។​




​ប៉ុន្តែ លោកយាយ​ដែល​គ្រាន់តែ​បញ្ជាក់ថា​មានឈ្មោះ Vilasa បាន​បញ្ចេញ​ឲ្យ​ដឹងថា គាត់​ពុំ​ត្រូវបាន​សម្លាប់​ដោយសារ​ពស់​ចឹក​ទេ ហើយ​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ​, នេះ​បើ​យោងតាម Times of India ។​
​លោកយាយ Vilasa និយាយថា គាត់​ពុំ​អាច​ចងចាំ​បាន​វែងឆ្ងាយ​ថា​ខ្លួនឯង​ជា​នរណា នៅពេល​គាត់​ត្រូវបាន​សង្គ្រោះ​ដោយ​ក្រុម​អ្នកនេសាទ ហើយ​បានរស់នៅ​ដាច់​ឆ្ងាយ​ពី​ក្រុមគ្រួសារ​អស់​រយៈពេល ៤០ ឆ្នាំ រហូត​គាត់​អាច​ចងចាំ​ឡើងវិញ ហើយ​ក៏បាន​ប្រញាប់ប្រញាល់​វិល​ទៅរក​ផ្ទះ​វិញ ។​




​រឿងរ៉ាវ​របស់លោក​យាយ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៧៦ នៅពេល​គាត់​បានចេញ​ទៅធ្វើ​ការ​នៅ​វាលស្រែ ខាងក្រៅ​ផ្ទះ​នៃ​ភូមិ Inayatpur ក្នុង​ទីប្រជុំជន Majahwan រដ្ឋ Uttar Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ។​



ជា​អកុសល លោកយាយ​ត្រូវបាន​ពស់វែក​ចឹក ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅផ្ទះ​គ្រូ​ឱសថ​បូរាណ​មួយ ក្នុងភូមិ​ក្បែរ​នោះ ។ ទោះយ៉ាងណា គ្រូ​នោះ​ពុំ​អាចជួយ​សង្គ្រោះ​របួស​រប​ស់​គាត់​បាន ហើយ​លោកយាយ​ក៏ត្រូវ​បានប្រកាសថា​បាន​ស្លាប់ ។ គ្រានោះ សាកសព​របស់​លោកយាយ​ត្រូវបាន​យកទៅ​កាន់​ទន្លេ Ganga -​ទីកន្លែង​ដែល​ពិធី​ចុងក្រោយ​របស់គាត់​ត្រូវបាន​ធ្វើឡើង ដោយ​ពន្លិច​សាកសព​របស់គាត់​ចូលក្នុង​ទឹកទន្លេ ។​
​ក្រោយ​ពិធី​ចប់សព្វគ្រប់ ក្រុមគ្រួសារ​ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​ទុក​ឲ្យ​សាកសព​របស់​លោកយាយ​អណ្តែត​តាម​ខ្សែទឹក ។ ប៉ុន្តែ ជីវិត​របស់គាត់​ថ្លៃ ដែល​បាន​ពួក​អ្នកនេសាទ​ក្នុង​តំបន់​ប្រទះឃើញ ហើយ​ដឹងថា​គាត់​នៅមាន​ជីវិត ។ ពួកគេ​បន្ទាប់មក បាន​នាំយក​សាកសព​របស់គាត់​ទៅកាន់​វិហារ​ក្នុងភូមិ​មួយ -​ទីកន្លែង​ដែល​គាត់​បានដឹងខ្លួន​វិញ ប៉ុន្តែ ពុំ​ចងចាំ​នូវ​រឿងរ៉ាវ​ពីមុនៗ​នៃ​ជីវិត​របស់គាត់​ទេ ។ ជា​លទ្ធផល លោកយាយ Vilasa បន្តដំណើរ​ជីវិត​នៅឯ​ព្រះវិហារ​នោះ​រហូត​ទៅ ។​

​ប៉ុន្តែ ថ្មីៗ​នេះ គាត់​បានចាប់ផ្តើម​ចងចាំ​ឡើងវិញ នូវ​រឿងរ៉ាវ​នៃ​ជីវិត​ពីមុន និង​ប្រញាប់​វិលត្រឡប់​ទៅកាន់​ស្រុកភូមិ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ ៕




 



Related Posts:

0 comments:

Post a Comment