
ស្រីស្អាតស្រវឹងធ្លាក់ភ្នែកម្នាក់ បានកំពុងល្បីសុះសាយនៅលើបណ្តាញសង្គម បន្ទាប់ពីហ្វេសប៊ុកមួយបានចែករំលែករូបថត
បង្ហាញពីទិដ្ឋភាពស្រីស្រស់ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ក្រហមរូបនេះ ស្រវឹងជោគជាំរហូតពុំអាចគ្រប់គ្រងស្មារតីលែងបាន ដែលជាឱកាសល្អ សម្រាប់មិត្តៗភក្តិរបស់នាងធ្វើបាបនាងក្នុងរូបគួរឲ្យអស់សំណើចបែបៗនេះតែម្តង ។


ពិតណាស់ មិត្តភក្តិរបស់នាងបាន «អូស» នាងទៅកាន់ទីតាំងផ្សេងៗ និងសូម្បីនៅក្នុងបន្ទប់ ដើម្បីថតរូបលេងសើចសប្បាយៗ ខណៈនាងពុំដឹងខ្លួនថានឹងមានអ្វីៗកើតឡើង ។



ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន បានរិះគន់ស្រីស្រស់នេះ ដែលផឹកស៊ីលើសកំរិត និងគ្មានការទទួលខុសត្រូវចំពោះខ្លួនឯង ។ អ្នកដទៃទៀតក៏បានរិះគន់ទៅលើមនុស្សដែលស្ថិតនៅពីក្រោយរូបភាពទាំងនេះ ដោយនិយាយថា ពួកគេគួរតែចេះគោរពភាពឯកជនរបស់នាង ។
យ៉ាងណាក៏ដោយ អត្ថបទនេះមានគោលបំណង ក្រើនរំលឹកដល់អ្នកចូលរួមពិធីសប្បាយៗ ជាពិសេសស្ត្រីៗ សូមកុំពិសារគ្រឿងស្រវឹងច្រើនហួសកំរិតគ្រប់គ្រងខ្លួនឯង ព្រោះថា នេះគ្រាន់តែកើតឡើងជាការលេងសើច ចុះបើមានជនខិលខូចប្រព្រឹត្តអ្វីៗមិនគួរគប្បី តើវាយ៉ាងណា!? ៕




ប្រភព KSN
0 comments:
Post a Comment