Sunday, February 4, 2018

សម្លឹងមើលដំបូល​ពី​ចម្ងាយ​ស្មានតែ​ជាក្បឿង សង្ស័យពេកស្រាប់តែ​​ចូល​ពិនិត្យមើលឱ្យ​កៀក​ ​ពិតជា​គួរ​ឲ្យ​រន្ធត់មែន



ខណៈពេល​ស្នាក់នៅ​ផ្ទះជួល​សំរាប់​ដំណើរ​ទេសចរណ៍​វិស្សមកាល នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្រ បុរស​ម្នាក់​បាន​ឈរ​ពី

​មាត់​បង្អួច​ចោល​ភ្នែក​ទៅកាន់​ទេសភាព​ខាងក្រៅ ។ នៅពេលនោះ គាត់​ក៏បាន​ភ្ញាក់ខ្លួន​ព្រឺ​ត ចំពោះ​ផ្ទះមួយ​ដែល​ដំបូល​គ្របដណ្តប់​ក្បឿង​ខ្មៅ​ក្រឹក​គួរ​ឲ្យ​ចម្លែកក្នុងចិត្ត ។​








​បុរស​ដែល​មានការ​ចង់ដឹង​ចង់ឃើញ​នេះ មិន​អស់ចិត្ត ក៏បាន​ចូលទៅ​កៀក​ដំបូលផ្ទះ​អ្នកជិតខាង​នោះ និង​បាន​រកឃើញ​ដំបូល​ក្បឿង​មាន​ប្រភេទ​ផ្សេងៗ​គ្នា «​ពណ៌​ខ្មៅ និង​ពណ៌​ត្នោត​» ។ ពេល​ចូល​កាន់តែ​កៀក​មែនទែនទៅ គាត់​ពិតជា​ស្រឡាំងកាំង​តែម្តង ព្រោះ​វា​មិនមាន​ជា​ក្បឿង​ទេ តែ​ជំនួស​ឲ្យ​សុទ្ធតែ «​ព្រុយ​ត្រី​ឆ្លាម​» ត្រូវបាន​តម្រៀប​រដូករណែល​ស្អេកស្កះ ជាហេតុ​ធ្វើ​ឲ្យ​គាត់​កើត​អារម្មណ៍​ក្តៅក្រហាយ​ជាខ្លាំង ។​
​ដូច្នេះ គាត់​ក៏បាន​ផ្តិត​យក​រូបភាព​ទាំងនេះ ដើម្បី​រាយការណ៍​ទៅ​អង្គការ​អភិរក្ស​សត្វ ។




 



 



​ព្រុយ​ត្រី​ឆ្លាម​ទាំងនោះ ត្រូវបាន​គេ​ដឹកយក​មកពី​ទីកន្លែង​សម្ងាត់​មួយ និង​ផ្ទេរចេញ​នៅ​កំពង់ផែ​ក្បែរ​នោះ និង​បន្ទាប់មក ក៏​ហាល​ពួកវា​នៅលើ​ដំបូលផ្ទះ ។​
​ត្រី​ឆ្លាម​ត្រូវបាន​គេ​កាត់​បំបែក និង​បោះ​ចូលក្នុង​សមុទ្រ​វិញ ព្រោះ​សាច់​របស់​ពួកវា​ពុំ​អាច​រក្សាទុក​បាន​បានយូរ​ទៀត ។​

​យោងតាម​ស្ថិតិ UN ជា​មធ្យម ត្រី​ឆ្លាម​ប្រមាណ ៣០ ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃៗ ។ អង្គការ​អភិរក្ស​បាន​អះអាងថា តួលេខ​ពិតប្រាកដ គឺ​កើនឡើង​ខ្ពស់ជាង​នេះ ៕​




 



 



អានព័ត៌មានថ្មីៗ៖ ចង់យំ ក៏យំមិនចេញដែរ!!​ ស្រលាញ់គ្នាកន្លះឆ្នាំជាង ហ៊ាន​ឲ្យលុយសង្សាខ្ចីជាង 46,000$ តែការពិត បុរសដែលខ្លួនស្រលាញ់ជា​….



ប្រទេសចិន៖
ជ្រុលស្រលាញ់គ្នាបានកន្លះឆ្នាំទៅហើយ ស្រ្តីជនជាតិចិនម្នាក់ស្រាប់តែទទួលបាននូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីរកឃើញថា មិត្តប្រុសរបស់នាងគឺជា មនុស្សស្រីកែភេទជាប្រុសសោះ (Tomboy)។ ស្រ្តីដែលបានជួបនឹងរឿងនេះមានឈ្មោះថា Wang Qi អាយុ៤០ឆ្នាំ ហើយនាងជាស្តី្រមេម៉ាយ ដែលមានកូនម្នាក់ទៀតផង។ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ស្រ្តីមេម៉ាយ​រូបនេះបានស្គាល់គ្នាជាមួយ Tomboy ម្នាក់ដែលមានឈ្មោះថា Qian តាមរយៈបណ្តាញសង្គម និងក្រោយមកក៏បានស្រលាញ់គ្នា។




មុនដំបូងស្រីមេម៉ាយខាងលើ មានចិត្តត្រេកអរណាស់ ដែលមានបុរសវ័យក្មេងជាងខ្លួនម្នាក់ព្រមស្រលាញ់នាង ខណៈដែលនាងធ្លាប់រៀបការ និងមានកូនមួយរួចទៅហើយនោះ។ ដើម្បីជាការតបស្នងនូវទឹកចិត្តស្រលាញ់នេះស្ត្រីមេម៉ាយខាងលើបានឈរឈ្មោះខ្ចីលុយធនាគារចំនួន ៤៦,០០០ដុល្លារអាមេរិកឲ្យបុរសជា Tomboy នោះទៀតផង។



ទើបតែពេលថ្មីនេះនាងបានដឹងការពិតថា ការពិតបុរសក្នុងក្តីស្រមៃរបស់នាងគឺជាមនុស្សស្រីសោះ បន្ទាប់ពីពួកនាងព្យាយាមមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ពេលនេះស្រ្តីមេម៉ាយកំពុងព្យាយាមបែកគ្នាជាមួយនឹង Tomboy នោះ តែនៅមានបញ្ហាច្រើនត្រូវដោះស្រាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះពួកគេនៅមានបំណុលរួមគ្នាដ៏ច្រើន៕



 



 



 



 



 



 



 



 



 



 



 



 







0 comments:

Post a Comment