
តាមភ្នាក់ងារបរទេសបានរាយការណ៍ថា ក្មេងស្រីម្នាក់ដែលមានជោគវាសនាដ៏គួរអោយអាណិតខ្លាំងណាស់ ដែលបានឆ្លងកាត់រឿងរ៉ាវដែលហួសពីការស្មានសម្រាប់ក្មេងតូចម្នាក់។ នាងឈ្មោះ ជូយីង បន្ទាប់ពីម្ដាយនាងបានបង្កើតនាងហើយមិនយូរប៉ុន្មាន ដោយសារគ្រួសារក្រីក្រម្ដាយ ជូយិង បានរត់ចេញពីផ្ទះហើយក៏មិនដែលត្រលប់មកវិញទេ ទុកអោយនាង និងឪពុករស់នៅយ៉ាងវេទនា។


5ឆ្នាំបន្ទាប់ ឪពុកនាងក៏បានរៀបការប្រពន្ធម្នាក់ទៀតនៅក្នុងផ្ទះក៏មានសមាជិកថែមម្នាក់ទៀតគឺជាប្អូនប្រុសដែលម្ដាយចុងនាងបានបង្កើត។តាំងពីពេលនោះមកឪពុកនិងម្ដាយចុងមិនដែលយកចិត្តទុកដាក់លើជូយិងទេ ពួកគេស្រលាញ់ថ្នាក់តែប្អូនប្រុសរបស់នាងទេ។ ម្ដាយចុងរបស់នាងក៏ដូចជាស្រីភាគច្រើនដែលស្រលាញ់កូនរបស់ខ្លួនច្រើនជាងកូនអ្នកដ៏ទៃ ។ធ្វើអោយ ជូយិង ត្រូវធ្វើខ្លួនដូចជាក្មេងបម្រើនៅក្នុងផ្ទះ ។ពេលដែលធ្វើខុសនាងត្រូវទទួលនូវការស្ដីបន្ទោសជួនកាលមានទាំងការវាយធ្វើបាបនិងបង្អត់អាហារទៀតផង។


« នាងរស់នៅក្នុងជីវិតបែបនេះ ក្នុងរយៈពេល 10 ឆ្នាំនាង ចាំបានថា ឆ្នាំនោះប្អូនប្រុសនាងឈឺធ្ងន់ណាំស់ម្ដាយចុងនាងបានលក់របស់ស្ទើរតែទាំងអស់ដែលមាននៅក្នុងផ្ទះសម្រាប់ព្យាបាល។តែគ្រួសារនាងជាគ្រួសារក្រីក្រគ្មានលទ្ធភាពរកប្រាក់បានគ្រប់នោះទេ។ ក្រោយមក ម្ដាយចុងនាងគិតថានឹងលក់ ជូយីង អោយ រៀបការជាមួយកូនរបស់អ្នកមានម្នាក់ ដែលជាបុរសមិនគ្រប់សតិមានអាយុ 30 ឆ្នាំហើយនៅតែមិនអាចរកប្រពន្ធបាន។ ឪពុករបស់នាងរើសយកកូនប្រុសជាងកូនស្រី(ជំនឿក្នុងប្រទេសចិន)គាត់ក៏បានងក់ក្បាលហើយនិយាយថា:«ធ្វើតាមនឹងចុះ»


ស្អែកឡើងឪពុកនិងម្ដាយចុងបានប្រាប់ ជូយិង តែនាងបដិសេធដ៍ នាងយំអង្វរឪពុកថា««កុំអោយកូនរៀបការនិងកូនប្រុសគ្រួសារនឹងអីណា»»តែឪពុកនាងមិនស្ដាប់ទេ។ប្អូនប្រុសនាងទ្រាំឃើញបងស្រីបែបនេះមិនបាន គេក៏ធ្វើជាប្រាប់ឪពុកម្ដាយថាចង់ញ៉ាំរបស់នេះរបស់នោះដើម្បីអោយឪពុកម្ដាយចេញពីផ្ទះ។ពេលម្ដាយឪពុកចេញទៅអស់គែបានជូយិងថា««បងស្រីប្រញ៉ាប់ប្រមូលអីវ៉ាន់រត់ទៅ កុំមកវិញណា»»នាងសំលឹងមើលមុខប្អូនប្រុសដែលគេងនៅលើគ្រែ ហើយក៏សម្រេចចិត្តចាកចេញទៅ។នៅតាមផ្លូវនាងយំបណ្ដើរព្រោះមិនអាចជួយអ្វីប្អូនបាន។





នាងធ្វើដំណើរទៅដល់ផ្សារក្នុងទីប្រជុំជនមួយឃើញក្រុមមនុស្សកំពុងតែចោមរោមមើលអ្វី នាងក៏បានចូលទៅមើលដែរ។នាងបានឃើញស្ត្រីវ័យកណ្ដាលម្នាក់មើលទៅដូចមនុស្សឆ្គួតកំពុងតែទាញដៃក្មេងស្រីអាយុប្រហែល15ឆ្នាំម្នាក់និយាយថា««កូន!កូនទៅណា?»»ក្មេងស្រីនោះបានតែតបថា««ខ្ញុំមិនមែនកូនឯងទេ លែងដៃ មនុស្សឆ្គួត!!»»ហើយក៏វាយតប់ស្ត្រីនោះគាត់ក៏ស្រែន««អូយ! អូយ!ឈឺ»»តែគាត់មិនព្រមលែងដៃក្មេងស្រីទេ។
ជូយិងឃើញដូច្នេះអាណិតស្ត្រីនោះក៏ដើរចូលទៅនិយាយថា»«ម៉ែ!កូននៅនេះណា»»មនុស្សដែលរោមមើលនោះក៏ដើរចេញអស់ទៅព្រោះគិតថាស្ត្រីដែលមិនគ្រប់សតិនេះបានជួបកូនស្រីហើយ។

ពេលអ្នកចោមមើលដើរចេញអស់ ជូយិង ក៏លែងដៃពីស្ត្រីនោះតែស្ត្រីរូបនោះមិនព្រមលែងទេជូយិងក៏ប្រាប់ថា««ខ្ញគ្រាន់តែមានបំណងល្អ មិនចង់អោយងអ្នកមីងត្រូវគេធ្វើបាបប៉ុន្នោះ»»ជូយិងមិនដឹងធ្វើយ៉ាងណាល្អនាងក៏នាំស្ត្រីវ័យកណ្ដាលនោះទៅប៉ុស្តិ៍ប៉ូលីសដើម្បីស្វែងរកសាច់ញាតិ។


ប៉ុន្មានម៉ោងក្រោយក៏មានបុរសវ័យកណ្ដាលម្នាក់មកប្រាបថា««ប្រពន្ធខ្ញុំមានបញ្ហាសរសៃប្រសាទដោយសារតែ ពីមុនធ្លាប់មានកូនស្រីម្នាក់អាយុស្របាលនិងជូយិងដែរ ដោយសារតែមានឧបតិហេតុណ៍ចរាចរណ៍កូនស្រីក៏បាត់បង់ជីវិតទៅ ប្រពន្ធខ្ញុំមិនអាចទទួលការពិតបានក៏ក្លាយដូចសព្វថ្ងៃនេះ គឺតែងតែចាប់ក្មេងស្រីដែលអាយុស្របាលនិងកូនស្រីព្រោះគិតថាជាកូន។ធម្មតាខ្ញុំឃាំងគាត់ទុកតែក្នុងផ្ទះទេ តែថ្ងៃនេះមិនដឹងចេញមកបានយ៉ាងម៉េច ដើររកពេញមួយថ្ងៃក៏មិនឃើញ។»»



ប្ដីស្ត្រីរូបនោះបានអរគុណជូយិងជាខ្លាំងដែលបានជួយ តែពេលរៀបនាំប្រពន្ធត្រលប់ទៅផ្ទះនាងមិនព្រមលែងដៃជូយិងទេ។ពេលបុរសនោះបានដឹងថាជូយិងគ្មានកន្លែងទៅក៏បាននាំនាងទៅនៅផ្ទះជាមួយ។ពីនាក់ប្ដីប្រពន្ធមិនមានកូនព្រោះកូនស្លាប់បាត់ពួកគេល្អចំពោះនាងណាស់ ជូយិងសំណាងល្អដែលបានជួបគ្រួសារមួយនេះដែលស្រលាញ់នាង ហើយស្ត្រីនោះក៏បានប្រសើរឡើងរឿយៗដោយសារតែក្ដីស្រលាញ់ដែលមានអោយគ្នាទៅវិញទៅមក។


ច្រើនខែកន្លងទៅ ជូយិង បារម្ភពីប្អូនប្រុសដែលឈឺធ្ងន់ នាងបានសួរដំណឹងពីមិត្តភក្ដិ ពួកគេប្រាប់ថាប្អូនប្រុសនាងស្លាប់ហើយ ម្ដាយចុងនាងទទួលមិនបានក៏លោតពីលើអាគារសម្លាប់ខ្លួនតាម នៅសល់តែឪពុកនាងរស់នៅកំព្រាម្នាក់ឯង៕
0 comments:
Post a Comment