
អស់រយៈពេល២២ឆ្នាំមកហើយ លោក Marcio Mizael Matolias មិនបានចំណាយប្រាក់សូម្បីតែ១សេនឡើយ តាមរយៈការរស់នៅក្នុងប្រាសាទខ្បាច់មួយក្នុងស្រុកមួយនៃទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ប៉ុន្តែផ្ទះដ៏ចម្លែករបស់លោកមិនបានរារាំងមិនឲ្យលោក Matolias វ័យ៤៤ឆ្នាំ ដែលត្រូវបានហៅដោយមនុស្សក្នុងតំបន់ថា «ជាព្រះមហាក្សត្រ» នោះ បំពេញចំណង់ចំណូលចិត្តរបស់លោកដូចជាការអានសៀវភៅ លេងកីឡាវាយកូនគោល និងនេសាទត្រី ជាដើម។

លោក Matolias មិនមានបញ្ហានោះឡើយក្នុងការអង្គុយនៅកណ្តាលវាល និងពាក់ម្កុដរបស់លោកពីមុខប្រាសាទខ្សាច់ ដោយមានដំបងក្នុងដៃ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជាមួយនឹងការមានភាពផ្ទុយគ្នាស្រឡះទៅនឹងស្តេចផ្សេងទៀត លោក Matolias ត្រូវមានការទទួលខុសត្រូវការជួសជុលកន្លែងរបស់លោក នៅពេលដែលផ្ទះក្រោមប្រាសាទ ឬក៏ទ្វារមានការខូចខាត។

លោកក៏ត្រូវតែស្រោចទឹកផ្ទះរបស់លោកកុំដួលដួលរំលំ ផងដែរ។បើទោះបីបែបនេះក៏ដោយ ប៉ុន្តែ លោក Matolias បានបញ្ជាក់ថា លោកមិនមានបំណងជ្រើសរើសផ្លូវផ្សេងឡើយ។ លោកបានឲ្យដឹងថា៖ «ខ្ញុំបានធំធាត់នៅតំបន់ឆ្នេ Guanabara ខ្ញុំតែងតែបានរស់នៅលើឆ្នេខ្សាច់។ មនុស្សជាច្រើនចំណាយប្រាក់ជាច្រើនដើម្បីជួលកន្លែងរស់នៅពីមុខមាត់សមុទ្រ ខ្ញុំមិនមានប្រាក់ឡើយ ហើយនៅទីនេះ ខ្ញុំមានជីវិតដ៏ល្អមួយ។ បើទោះទីមានទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាតក៏ដោយ ប៉ុន្តែ ផ្ទះរបស់លោកមានទំហំត្រឹមតែ៣ម៉ែត្រការ៉េប៉ុណ្ណោះ និងពោរពេញដោយសៀវភៅក្នុងនោះ៕











សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment