Tuesday, February 6, 2018

បុរសម្នាក់យល់សប្ដិច្បាស់ដូចថ្ងៃ ថាគេឲ្យទៅជីកដីយកវត្ថុបុរាណ ដល់ពេលទៅជីកស្រាប់តែឃើញមែន តែការពិតវាគឺជា…



ខេត្តក្រចេះ ៖ បុរស​ម្នាក់យល់សប្តិ​ច្បាស់​ដូច​ថ្ងៃ​ថា មាន​គេ​មក​ប្រាប់​ថា ទៅជីក​យកវត្ថុ​បុរាណ ស្រាប់តែរូប​គាត់​ទៅក៏ប្រទះ​ឃើញ​កប់​ក្រោម​គល់ឈើ​មួយ​នៅ​ខាងក្រោយ​ផ្ទះ ពិតប្រាកដមែន ដោយរូប​ស្ពាន់​ឃ្លោក​១ និង​គី​ង្គ​គ់​ចំនួន​២ ដែល​មាន​ក្បូរក្បាច់​រចនាបថបែប​ចិន ប៉ុន្តែ​តាម​ការ​ពិត​វត្ថុ​ទាំងនោះ​មិនមែន​ជា​វត្ថុ​បុរាណ​ឡើយ ។




បុរស​ដែល​ដើរ​ប្រាប់​អ្នក​ភូមិ និង​អាជ្ញាធរ​ថា រូប​គាត់​ជា​អ្នករក​ឃើញ​វត្ថុ​បុរាណ​ឃ្លោក និង​រូប​គីង្គក់​នោះ មាន​ឈ្មោះ ញិះ អឿ​ន ហៅ​ជាតិ អាយុ​៥១​ឆ្នាំ រស់នៅ​ចំណុច​ត្រពាំង​ត្រាំ​ង ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។
បុរស​ខាងលើ បាន​យក​មក​បង្ហាញ​អ្នក​នៅ​ក្នុងភូមិ​ក៏​ដូច​ជា​អាជ្ញាធរ ដោយ​ប្រាប់​ថា រូប​គាត់​បាន​រក​ឃើញ​វត្ថុ​បុរាណ ក្រោយ​ពេល​ដែល​គាត់​ដេក​យល់សប្តិ​ថា មាន​គេ​ប្រាប់​ឲ្យ​ទៅ​ជីកដី​គល់ឈើ​នៅ​ខាងក្រោយ​ផ្ទះ រូប​គាត់​ក៏​ទៅ​ជីក​តាម​ការ​យល់សប្តិ​ទាំង​យប់ ហើយ​បានឃើញ​វត្ថុ​បុរាណ​ទាំង​៣​នេះ​ពិតប្រាកដ​មែន ក្នុង​នោះ​មាន​ឃ្លោក​ចំនួន​១ និង​គី​ង្គ​គ់​ចំនួន​២ មាន​ពណ៌​ដូច​ស្ពាន់ ។

ជាមួយនឹង​ការ​អះអាង​ពី​ការ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ចិន​នេះ អ្នក​ភូមិ​ក៏​ដូច​ជា​អាជ្ញាធរ នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ហាក់​មិន​ចាប់អារម្មណ៍​ទេ ដោយ​អ្នក​ភូមិ​ចាត់​ទុក​ថា នេះ​ការ​ភូត​កុហក បោកប្រាស់​របស់​បុរស​នៅ​ក្នុងភូមិ​រូប​នេះ​តែ​ប៉ុណ្ណោះ ព្រោះ​វត្ថុ​ទាំងនោះ​មិនមែន​ជា​វត្ថុ​បុរាណ​ពិត​ឡើយ ។

បើតាមការរៀបរាប់របស់មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ថា ប្រហែលជា​បុរស​រូប​នេះ​ចាញ់បោក​គេ រឿង​ទិញ​លក់​វត្ថុ​បុរាណ​ចិន ហើយ​ក៏​បាន​យក​វត្ថុ​ទាំងនេះ ធ្វើ​ជា​វត្ថុ​បុរាណ​ពិត​ដើម្បី​លក់​បន្ត ។ មួយវិញទៀត លោក​គិត​ថា បុរស រូប​នេះ អាច​ទៅ​ទិញ​របស់​ទាំងនេះ​ពី​កន្លែង​ណាមួយ ហើយ​បាន​យក​មក​ធ្វើ​រូបភាព​ជា​រក​ឃើញ តាម​ការ​យល់សប្តិ​ជា​វត្ថុ​បុរាណ ដើម្បី​លក់​បន្ត​ក្នុង​តម្លៃ​ថ្លៃ​ណាមួយ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន ខាង​មុខ​នេះ ។

បន្ទាប់​ពី​មានការ​និយាយ​ត​ៗ​គ្នា ខាង​មន្ទីរ​វប្បធម៌​ក៏​បាន​ចាត់​មន្ត្រី​របស់​ខ្លួន អោយ​ចុះ​មក​មើល​វត្ថុ​ទាំងនេះ កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ២០១៨ ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​បាន​វាយតម្លៃ​ថា វត្ថុ​ទាំង​៣​នេះ មិនមែន​ជា​វត្ថុ​បុរាណ​ដូច​តាម​ការ​លើក​ឡើង​របស់​បុរស​ខាងលើ​នោះ​ទេ ព្រោះ​សំអាង​លើ​ហេតុផល​ច្រើន មាន​ដូច​ជា​វត្ថុ​នោះ​នៅ​ថ្មី​មាន​ពណ៌​ភ្លឺ​រលោង​នៅឡើយ ហើយ​រណ្តៅ​ទៀត​សោត​ក៏​រាង​រាក់​ដូច​ទើប​កាយ​ថ្មី​ៗ ជាដើម​។​ល​។ តែ​ប្រសិនបើ​មន្ត្រី​ជំនាញ​ពិនិត្យ​មើលទៅ​ឃើញ​ថា របស់​នោះ​ជា​របស់​វត្ថុ​បុរាណ​ពិតមែន គឺ​ខាង​អាជ្ញាធរ នឹង​ជាវ​ក្នុង​តម្លៃ​ណាមួយ ដើម្បី​យក​ទៅ​រក្សា​ទុក ។

ក្រឡេក​មក​មើល​របស់របរ​ជា​ច្រើន មាន​ទាំង​វត្ថុ​មាន​ក្បូរ​ក្បាច់រចនា​បែប​ចិន ត្រូវ​បាន​គេហទំព័រ aliexpress របស់​ចិន​មួយ បាន​ដាក់​លក់​តាម​អ៊ី​ន​ធើ​ណេ​ត ដែល​ក្នុង​នោះ​គេ​ឃើញ​មាន រូប​គី​ង្គ​គ់​ស្ពាន់ លក់​ក្នុង​តម្លៃ ៤៦​ដុល្លារ (គឺដូចគ្នាទៅ​នឹង​រូប​​ស្ពាន់​របស់​បុរស​ខាង​លើ​ដែរ​) និង​រូប​ឃ្លោក​ស្ពាន់ លក់​ក្នុង​តម្លៃ ១៩៧​ដុល្លារ​សហរដ្ឋអាមេរិក ៕




 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment