
នេះជារឿងសំខាន់ណាស់សំរាប់បុរសៗ ត្រូវយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ ប្រសិនបើប្រដាប់ភេទរបស់អ្នកទន់ ឬមិនអាចងើបឡើងរួចនោះ មានន័យថា អ្នកមិនអាចចេញច្បាំងតទល់ជាកងទ័ពស្រីដ៏ក្លាហានបាននោះទេ ហើយវានឹងធ្វើឱ្យជីវិតអ្នកស្រពាប់ស្រពោន និងអាចឈានទៅរកក្ដីអាម៉ាស់ទៀតផង … ប៉ុន្តែមិនថ្វីទេ ខាងក្រោមនេះ ជាប្រភេទអាហារដែលជំនួយដល់ចរន្តឈាម ជំរុញទៅប្រដាប់ភេទបុរសឱ្យកម្រើករឹងមាំជាងមុនបាន។

១- កាហ្វេ ៖ កាហ្វេពីរពេងធ្វើឱ្យចរន្តឈាមរបស់អ្នករត់ល្អ អាចកាត់បន្ថយជាតិខ្លាញ់ និងជាពិសេសផ្តល់ថាមពលទៅប្រដាប់ភេទរបស់អ្នកផងដែរ។
២- អយស្ទ័រ ៖ កេរ្តិ៍ឈ្មោះរបស់អយស្ទ័រ គឺចម្រើនផ្លូវភេទ , អយស្ទ័រសម្បូរណ៍ជាតិរ៉ែស័ង្កសី និង វីតាមីន B6 ដែលទាំងនេះ មានសារ:សំខាន់ចំពោះអ័រម៉ូន គឺជំនួយអ័រម៉ូន ។

៣- ម្ទេស ៖ អ្នកអាចបង្កើនជីវិតស្នេហារបស់អ្នកជាមួយនឹងម្ទេស ព្រោះវាអាចធ្វើឱ្យចរន្តឈាមរបស់អ្នកដើរបានល្អ ហើយក៏ជំរុញអោយប្រដាប់ភេទបុរសរឹងមាំបានល្អដែរ។

៤- ចេក ៖ ចេកសំបូរ សារធាតុ ប៉ូតាស្យូម ដែលល្អសម្រាប់បេះដូង និងចរន្ដឈាម។

៥- ត្រីសាម៉ុង ៖ ខ្លាញ់អូមេហ្គា 3 មាននៅក្នុងត្រីសាម៉ុង ជាខ្លាញ់ធ្វើឱ្យឈាមមិនសូវស្អិត , បង្កើនលំហូរឈាមទៅកាន់ផ្នែកសំខាន់ៗនៃសរីរាង្គ ជាពិសេស សរសៃលិង្គ។

៦- ខ្ទឹមបារាំង ៖ នៅក្នុងខ្ទឹមបារាំង និង ខ្ទឹមស ធ្វើឱ្យឈាមបង្កើនចរាចរណ៍ ឬក៏ដូចជាធ្វើឱ្យឈាមមិនជាមានការកកស្ទះ។

៧- ស្រាក្រហម ៖ ស្រាក្រហម មានតួនាទី ធ្វើឱ្យចរន្តឈាមដើរបានល្អ មិនតែប៉ុណ្ណោះវាក៏កាន់តែធ្វើអោយអ្នកមានភាពស្និទ្ធស្នាទជាមួយដៃគូរបស់អ្នកមួយកំរិតទៀតដែរ ពោលគឺ វាជួយជំរុញអារម្មណ៍ផ្លូវភេទ៕

0 comments:
Post a Comment