
អ្នកលេងបណ្តាញសង្គមម្នាក់មានឈ្មោះថា Hussassin30 បានចែករំលែកនូវរូបភាពដបទឹកខ្មេះមួយ ដែលគាត់ទុកចោលពុំនឹកនាអស់រយៈពេលច្រើនឆ្នាំមកហើយ ក៏ស្រាប់តែឃើញខាងក្នុងបានកកើតវត្តុចម្លែកមួយមានសណ្ឋានដូចជាបេះដូង ។
លោក Hussassin30 ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតរូបចម្លែកនេះ ដើម្បីបង្ហោះលើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនជួយថ្លឹងថ្លែង អំពីរូបភាពចម្លែកនេះ ។

យ៉ាងណាមិញ ក្នុងចំណោម Comment ជាច្រើន ក្នុងនោះមានសំណួរសួរថាៈ តើលោកមានទុកវានៅកន្លែងក្តៅ ដូចជាក្នុងកន្លែងចង្ក្រានបាយដែរឬទេនោះ, បុរសរូបនេះឆ្លើយថា ខ្ញុំបានទុកវាចោលក្នុងថតទូមួយ ដែលមានសីតុណ្ហភាពក្តៅ ។

ទោះយ៉ាងណា មេទឹកខ្មេះសម្បូរដោយវីតាមីន B ដែក និងសារធាតុបំប៉នផ្សេងទៀត ។ ជាធម្មតា មេទឹកខ្មេះវាជាស្រទាប់ស្រអាប់ៗ ប៉ុន្តែ ក្នុងករណីរបស់បុរសរូបនេះ វាចម្លែកមែន ព្រោះតែមេផ្សិតលូតលាស់ខ្លាំងគួរឲ្យភ្ញាក់ផ្អើលបំផុត ៕







0 comments:
Post a Comment