
បរទេស:
បុរសដែលមានឈ្មោះថា Noah ដែលកំពុងស្ថិតនៅក្នុងអារម្មណ៍ធុញទ្រាន់និងការធ្លាក់ ទឹកចិត្តយ៉ាងខ្លាំងបាន អះអាងថាការធ្វើដំណើរឆ្លងកាត់ពេលបច្ចុប្បន្នត្រូវបានធ្វើឡើងនិងប្រើប្រាស់ដោយអង្គការ សម្ងាត់កំពូល ប៉ុណ្ណោះប៉ុន្តែវា នឹងត្រូវបានដាក់ឱ្យសាធារណៈជនដឹងថាឆាប់ៗនេះ។
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៩ខែ វិច្ឆិកាម្សិលមិញបានសរសេរទៀត ថាបុរសដែល មាន ឈ្មោះថាNoahរូបនេះបានថតជាវិដេអូដើម្បីពណ៍នាប្រាប់អំពីរឿងរ៉ាវនៃ ពេលអនាគតនិងជាពិសេសហេតុការណ៍ ជាច្រើន ដែលកំពុងកើតឡើងនៅក្នុងឆ្នាំ២០២៨ដែលជាឆ្នាំរបស់គាត់រស់នៅនិងធ្វើដំណើរមកដល់ទីនេះក្នុងឆ្នាំ២០១៧។

អ្វីដែលគាត់បានបន្ថែមការអះអាងរបស់គាត់ទៀតថានាឆ្នាំ២០២០លោកដូណាល់ ត្រាំនឹងនៅតែជាប់ឆ្នោត ជាប្រធានាធិបតី អាមេរិកដដែលចំណែកឯបច្ចេកវិទ្យាវ៉ែនតាឆ្លាតវ៉ៃAI Google glassនិងក្លាយទៅជារបស់ពេញនិយម បំផុតខណៈដែលគ្រោះ ថ្នាក់ធម្មជាតិនឹងអាចកើតមានជាបន្តបន្ទាប់ពីឆ្នាំខាងមុខនេះ។
Noahបានបន្តដែរថានៅពេលដែលគាត់ស្ថិតនៅក្នុងឆ្នាំរស់ នៅរបស់គាត់២០២៨គាត់មានអាយុ៥០ឆ្នាំប៉ុន្តែគាត់ ត្រូវបាន ចាក់ថ្នាំបន្ថយអាយុពីសំណាក់អង្គភាពកំពូលរបស់រដ្ឋាភិបាលដើម្បីឲ្យមាន អាយុត្រឹម២៥ឆ្នាំនិងធ្វើដំណើរ ឆ្លងកាត់ពេល វេលាមកកាន់ឆ្នាំ២០១៧ហើយបន្តនិយាយថានាឆ្នាំ២០២៨ការ ធ្វើដំណើរឆ្លងកាត់ពេល វេលានឹងក្លាយទៅជារឿងដែល ត្រូវបានគេប្រកាសជាសាធារណៈ៕

ប្រភព KHNOTE
អានព័ត៌មានថ្មីៗ
ភ្ញៀវស្នាក់សណ្ឋាគារភ័យជាខ្លាំង ដោយសារបន្ទប់ជាប់ខ្លួនឮសូរតែស្នូរចម្លែកៗ ពេលបុគ្គលិកទៅពិនិត្យមើលចង់លោះព្រលឹង
ភ្ញៀវស្នាក់សណ្ឋាគាររអ៊ូប្រាប់ថា បន្ទប់ជាប់ខ្លួនឮសូរតែស្នូរចម្លែកៗ មានអី ពេលបុគ្គលិកទៅពិនិត្យមើលចង់លោះព្រលឹង ព្រោះតែ
រឿងរ៉ាវនេះកើតឡើងនៅឆ្នាំ២០០៣ ដែលសណ្ឋាគារបានផ្តិតយកបាននូវទិដ្ឋភាពគួរឲ្យព្រឺព្រួច ។ ថ្ងៃនោះ អ្នកប្រចាំការទទួលបានទូរស័ព្ទពីភ្ញៀវដេលរអ៊ូថា គេឮសូរស្នូរដ៏ចម្លែកៗពីបន្ទប់លេខ ២០៩ ជាប់នោះ។ អ្នកគ្រប់គ្រងក៏ចាត់ឲ្យលោក John ទៅបន្ទប់លេខ ២០៩ នោះ ដើម្បីពិនិត្យមើល។ ដល់ជិតបន្ទប់នោះ ក៏ឮស្នូរស្រែកគួរឲ្យខ្លាច គាត់ក៏រាយការណ៍។ អ្នកគ្រប់គ្រងប្រាប់គាត់ឲ្យរង់ចាំប៉ូលីសចាំចូល តែ John សម្រេចចិត្តចូលម្នាក់ឯងមុន។ ពេលចូលដល់ក្នុងបន្ទប់ ទើបដឹងថា ពុំមាននរណាម្នាក់ទេ ប៉ុន្តែ របស់របរច្របូកច្របល់ ព្រំត្រូវបានបែកខ្ទេចខ្ទីរ រ៉ូប៊ីណេទឹកបើក ហើយទឹកកំពុងតែហូរស្រក់មក។ នេះគ្រាន់តែជាហេតុការណ៍ដំបូងប៉ុណ្ណោះ តាមកាមេរ៉ាសុវត្ថិភាព ទើបប្រាប់ថា មានជនអាថ៌កំបាំងស្ថិតនៅក្នុងនោះ តែពុំមែនជាមនុស្សទេ។ ដូច្នេះ តើគេនោះជាអ្វីទៅ?







0 comments:
Post a Comment