
មាន១ក្នុងប្រវត្តិសាស្រ្ត! ធ្វើ «របងផ្ទះកញ្ចក់ចិញ្ចឹមត្រី» មានអីទាក់ទាញមនុស្សមកមើល១ថ្ងៃៗរហូតដល់
ស្ថិតនៅកៀកឆ្នេរសមុទ្រ Aegean Sea មានគេហដ្ឋានដ៏ចម្លែកភ្នែកអស្ចារ្យមួយ គ្រាដែលរបង «ការពារ» ផ្ទះ ជាអាងចិញ្ចឹមត្រីទៅវិញ។ ម្ចាស់ផ្ទះពុំនឹកស្មានថា ជាមួយរចនាបថតាមគំនិតរបស់ខ្លួននេះ បានទាក់ទាញអ្នកមកទស្សនាមួយថ្ងៃៗរាប់ពាន់នាក់សោះ។


ម្ចាស់គេហដ្ឋាននេះជាអ្នកជំនួញនៅតំបន់នោះឈ្មោះ Mehmet។ ១០ ឆ្នាំ មុន គាត់បានគិតឃើញពីការស្ថាបនារបងផ្ទះ «ចម្លែក» បែបនេះ។ បណ្តោយសរុបនៃអាងចិញ្ចឹមត្រី និងជារបងផងនោះ មានប្រវែង ៥០ ម៉ែត្រ។ បច្ចុប្បន្ន មានត្រីជាង ១០០០ ប្រភេទ កំពុងរស់នៅក្នុង «របង» ផ្ទះចម្លែកនេះ។




ដើម្បីសំអាតបរិស្ថានរស់នៅរបស់ហ្វូងត្រីទាំងនោះ គាត់បានបង្កប់បំពង់ប្តូរទឹកប្រវែង ៤០០ ម៉ែត្រ ដើម្បីឲ្យទឹកមានចលនាវិលជុំដូចក្នុងធម្មជាតិ ។ ដើម្បីការពារ «របងត្រី» គាត់បានដាក់កាមេរ៉ា ១៧ មានមុខងារកំណត់អត្តសញ្ញាណផ្ទៃមុខ។


អ្នកមកទស្សនាអាចថតរូប ឃ្លីប តែពុំអនុញ្ញាតឲ្យចូលកៀកពេកឡើយ ពុំនោះសោត ប្រព័ន្ធប្រកាសអាសន្ននឹងលាន់ឮឡើង។ គាត់ចំណាយអស់ប្រមាណ ២១.០០០ ដុល្លារអាមេរិក សំរាប់សាងសង់វា។ លោក Mahmet ពោលថាៈ ពេលឃើញមានមនុស្សមកទស្សនាច្រើន ខ្ញុំយល់ថា ខ្ញុំបានវិនិយោគទុនពុំខាតឡើយ ហើយថែមទាំងមានអត្ថន័យទៀតផង៕
















សូមទស្សនាវីដេអូដូចខាងក្រោម៖
មើលអត្ថបទថ្មីៗ៖ សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿង សង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន

ខណៈពេលស្នាក់នៅផ្ទះជួលសំរាប់ដំណើរទេសចរណ៍វិស្សមកាល នៅមិនឆ្ងាយប៉ុន្មានពីសមុទ្រ បុរសម្នាក់បានឈរពី
មាត់បង្អួចចោលភ្នែកទៅកាន់ទេសភាពខាងក្រៅ ។ នៅពេលនោះ គាត់ក៏បានភ្ញាក់ខ្លួនព្រឺត ចំពោះផ្ទះមួយដែលដំបូលគ្របដណ្តប់ក្បឿងខ្មៅក្រឹកគួរឲ្យចម្លែកក្នុងចិត្ត ។


បុរសដែលមានការចង់ដឹងចង់ឃើញនេះ មិនអស់ចិត្ត ក៏បានចូលទៅកៀកដំបូលផ្ទះអ្នកជិតខាងនោះ និងបានរកឃើញដំបូលក្បឿងមានប្រភេទផ្សេងៗគ្នា «ពណ៌ខ្មៅ និងពណ៌ត្នោត» ។ ពេលចូលកាន់តែកៀកមែនទែនទៅ គាត់ពិតជាស្រឡាំងកាំងតែម្តង ព្រោះវាមិនមានជាក្បឿងទេ តែជំនួសឲ្យសុទ្ធតែ «ព្រុយត្រីឆ្លាម» ត្រូវបានតម្រៀបរដូករណែលស្អេកស្កះ ជាហេតុធ្វើឲ្យគាត់កើតអារម្មណ៍ក្តៅក្រហាយជាខ្លាំង ។
ដូច្នេះ គាត់ក៏បានផ្តិតយករូបភាពទាំងនេះ ដើម្បីរាយការណ៍ទៅអង្គការអភិរក្សសត្វ ។



ព្រុយត្រីឆ្លាមទាំងនោះ ត្រូវបានគេដឹកយកមកពីទីកន្លែងសម្ងាត់មួយ និងផ្ទេរចេញនៅកំពង់ផែក្បែរនោះ និងបន្ទាប់មក ក៏ហាលពួកវានៅលើដំបូលផ្ទះ ។
ត្រីឆ្លាមត្រូវបានគេកាត់បំបែក និងបោះចូលក្នុងសមុទ្រវិញ ព្រោះសាច់របស់ពួកវាពុំអាចរក្សាទុកបានបានយូរទៀត ។
យោងតាមស្ថិតិ UN ជាមធ្យម ត្រីឆ្លាមប្រមាណ ៣០ ម៉ឺនក្បាល ត្រូវបានសម្លាប់ក្នុងមួយថ្ងៃៗ ។ អង្គការអភិរក្សបានអះអាងថា តួលេខពិតប្រាកដ គឺកើនឡើងខ្ពស់ជាងនេះ ៕



0 comments:
Post a Comment