Tuesday, February 13, 2018

តើជាវាសនាអ្វី? នាំអោយខ្ញុំត្រូវមករៀបការជាមួយបងថ្លៃខ្លួនឯងដោយសារតែ….



កាលនោះខ្ញុំរៀនជិតចប់ហើយ ទោះបីការប្រលងមិនសូវពូកែតែខ្ញុំក៏អាច ឆ្លងផុតថ្នាក់តាមគេតាមឯងដែរ កាលនោះបងប្រុសខ្ញុំរៀននៅមហាវិទ្យាល័យ ធ្វើអោយគ្រួសារខ្ញុំ ខ្វះខាតលុយកាក់ ទើបប៉ាម៉ាក់ខ្ចីលុយគេអោយខ្ញុំនិងបងប្រុសរៀន ហើយខ្ញុំក៏តាំងចិត្តថានឹងទៅធ្វើការដើម្បីជាផ្លូវមួយជួយដោះស្រាយបញ្ហា ទោះបីជាគ្រួសារអោយខំរៀនក៏ដោយ…

រហូតដល់បងប្រុសខ្ញុំរៀនចប់ និងមានការងារធ្វើ ហើយក៏ចាប់ផ្ដើមរៀបការជាមួយនារីម្នាក់ ហើយនាងនឹងក្លាយជាបងថ្លៃរបស់ខ្ញុំ។ នាងឈ្មោះ សិវលិន ជាអ្នកភូមិជាមួយគ្នា ធំឡើងជាមួយគ្នា តែបងថ្លៃរខ្ញុំគាត់មិនបានរៀនរៀនមហាវិទ្យាល័យអីនោះទេ ដូចតែខ្ញុំដែរចេញមកធ្វើការដូចគ្នា តែរឿងមួយកាលពីមុនខ្ញុំនិងបងប្រុសខ្ញុំស្រលាញ់នាងដូចគ្នា តែនាងស្រលាញ់បងប្រុសខ្ញុំជាមនុស្សចេះដឹងជាង។




ថ្ងៃមួយបងប្រុសខ្ញុំជួបគ្រោះថ្នាក់ចរចរណ៍រហូតដល់បាត់បង់ជីវិត ធ្វើអោយពួកយើងសោកសៅយ៉ាងខ្លាំង ជាពិសេសគឺបងថ្លៃខ្ញុំត្រូវក្លាយជាស្រ្តីមេម៉ាយ ចាប់តាំងពីពេលហ្នឹងមកបងថ្លៃរខ្ញុំមុខស្ងួតៗ មិនសូវនិយាយស្ដីដូចមុនឡើយជួបមុខគ្នាក៏មិននិយាយ តែខ្ញុំយល់អារម្មណ៍គាត់។
មុនពេលដែលបងប្រុសខ្ញុំស្លាប់ ប៉ារបស់បងថ្លៃខ្ញុំក៏ទើបនឹងស្លាប់ហើយដែរដោយសាររដាច់សរសៃឈាមក្នុងខួរក្បាល។ ប្អូនស្រីរបស់បងថ្លៃរខ្ញុំកំពុងនៅសិក្សានៅឡើយ ដូចនេះទើបធ្វើអោយបងថ្លៃខ្ញុំត្រូវបំពេញភារៈកិច្ចច្រើន ខ្ញុំជួយអ្វីមិនបានច្រើនបានត្រឹមផ្ញើរលុយអោយមួយខែ100យៀន ស្មើនឹង50000រៀល ខ្ញុំចង់អោយគាត់បានរៀនបន្ត បើទោះបីជាម្ដាយបងថ្លៃរមិនអោយខ្ញុំផ្ញើលុយទៅក៏ខ្ញុំមិនខ្វល់ ក្រោយមកម្ដាយខ្ញុំប្រាប់អោយខ្ញុំទៅស្រលាញ់បងថ្លៃរខ្ញុំ។ តែពេលនេះខ្ញុំឈប់ស្រលាញ់ហើយ ចំណែកបងថ្លៃរខ្ញុំក៏គិតមិនខុសពីខ្ញុំដែរ។




ក្រោយមកម្ដាយរបស់បងថ្លៃរខ្ញុំគាត់ចាប់ផ្ដើមឈឺធ្ងន់ ម្ដាយខ្ញុំក៏ទូរស័ព្ទរកខ្ញុំដើម្បីអោយខ្ញុំសុំសំរាកការងារទៅជួយមើលម្ដាយបងថ្លៃ ពេលម្ដាយបងថ្លៃភ្ញាក់ឡើងគាត់និយាយជាមួយខ្ញុំថា "ម្ដាយឈឺធ្ងន់ណាស់មិនដឹងថាជាឬអត់នោះទេ ម្ដាយបារម្មណ៍ជាងគេគឺបងថ្លៃឯង បើម្ដាយស្លាប់ទៅពួកឯងជួយមើលថែបងថ្លៃផង បើយល់ល្អពួកឯងរៀបការជាមួយគ្នាទៅ ដើម្បីអោយម្ដាយស្លាប់ទៅបិទភ្នែកជិត"។ ពេលនោះបងថ្លៃរខ្ញុំយំយ៉ាងខ្លាំង ហើយសន្យាថានឹងរៀបការជាមួយខ្ញុំ ក្រោយមកគាត់ក៏ដឹកដៃរបស់ខ្ញុំទៅផ្ដិតមេដៃដើម្បីអោយម្ដាយគាត់ឃើញ ហើយពេលនោះម្ដាយគាត់មានក្ដីសុខណាស់។



ពេលម្ដាយបងថ្លៃចេញពីមន្ទីរពេទ្យ ខ្ញុំក៏ត្រលប់ទៅធ្វើការដូចធម្មតា តែគាត់ក៏ខលមកប្រាប់ថាអោយមកធ្វើក្បែរផ្ទះ ខ្ញុំក៏តាមគាត់ទោះបីប្រាក់ខែរាងតិច តែខ្ញុំក៏មានពេលច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ ទោះបីជាយើងរៀបការនឹងគ្នាដោយសារការបង្ខំ តែបងថ្លៃរក៏បំពេញភារកិច្ចជាភរិយាបានយ៉ាងល្អ។



មិនថាបាយទឹកបោកខោអាវជាដើម មិនយូរប៉ុន្មានបងថ្លៃក៏មានផ្ទៃពោះធ្វើអោយខ្ញុំនឹងគ្រួសារសប្បាយចិត្តជាខ្លាំង ពេលកូនយើងកើតមកស្អាតគួរអោយស្រលាញ់ នាងមើលថែរបានយ៉ាងល្អរហូតដល់កូនចេះហៅថាប៉ាៗ ខ្ញុំសប្បាយចិត្តណាស់ នឹងខំធ្វើការដើម្បីចិញ្ចឹមពួកគេ ហើយខ្ញុំសូមពរផងដែរកុំអោយគ្រួសាយើងជួបរឿងអាក្រក់ដូចអតីតកាលទៀត។

Related Posts:

0 comments:

Post a Comment