
នារីជនជាតិជប៉ុនម្នាក់ បានទម្លាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម Twitter ដែលនាងត្រូវបានជីតាចិត្តអប្រិយ បង្អត់អាហាររហូតសល់ទម្ងន់ត្រឹម ១៦ គីឡូក្រាម ប៉ុណ្ណោះ។

នារីដែលមិនស្គាល់ឈ្មោះខាងលើនេះ មានប្រភពមកពីទីក្រុង ក្យូតូ ប្រទេសជប៉ុន ធ្លាប់រស់នៅ ក្រោមការមើលការខុសត្រូវពីសំណាក់ ជីតារបស់នាងកាលពីជាង១០ ឆ្នាំ មុន។ ប្រភពពុំបានបញ្ជាក់ថា នាងមានម្តាយឪពុកនៅរស់ ឬយ៉ាងណាទេ ទើបបានជាមករស់នៅជាមួយជីតារបស់នាងបែបនេះ។
នាងបានឲ្យដឹងថា កាលពីជាង១០ ឆ្នាំមុន នាងទទួលរងការធ្វើទុក្ខបុកម្នេញជាខ្លាំង ដោយកាលនោះ ត្រូវបានជីតារបស់នាងបង្អត់អាហារ រហូតដល់ថ្នាក់ធ្លាក់ខ្លួនស្គមស្គាំងសល់តែឆ្អឹង។

នារីរងគ្រោះបន្តថា រាល់ពេលជីតារបស់នាងតាមទាន់ ឃើញនាងលួចញុាំចំណីអាហារ នាងត្រូវបានគាត់វាយដំ និងបង្គាប់ឲ្យខ្ជាក់អាហារមកវិញ។
ជាសំណាងល្អ នារីរងគ្រោះ ដែលសព្វថ្ងៃមានវ័យខ្ទង់ ២០ ឆ្នាំ ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យ បានប្រាប់នាងថា ប្រសិនបើនាងមកដល់មន្ទីរពេទ្យ យឺតត្រឹមដប់នាទីនាងប្រាកដជាដាច់ដង្ហើមស្លាប់ជាក់ជាពុំខាន។
បច្ចុប្បន្ន នារីវ័យក្មេងរូបនេះ មានសុខភាពល្អប្រសើរ និងមាំមួនវិញហើយ។ យ៉ាងណាក្តី នាងពុំបានប្រាប់ឲ្យដឹងថា ជីតាចិត្តអប្រិយនោះ ត្រូវបានចាត់ការទៅតាមផ្លូវច្បាប់ ឬយ៉ាងណាទេ៕


ប្រភព Khmerload
អានព័ត៌មានថ្មីៗ
ញ៉ែបានតាមហ្វេសប៊ុក និយាយត្រូវរ៉ូវគ្នាក៏បបួលឡើងផ្ទះសំណាក់! ព្រឹកឡើងស្រែករកឱ្យគេជួយព្រោះតែ…
កាលពីថ្ងៃទី19 កន្លងមកនេះសមត្ថកិច្ចបានចាប់ខ្លួននាង Xue zhi វ័យ25ឆ្នាំ ជនជាតិចិន បានធ្វើកាលួចទ្រព្យសម្បត្តិរបស់ជនបរទេស ដោយយកលុយ350$នឹងអាយហ្វូន6sមួយគ្រឿង ធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំងនឹងស្រែកថាមកចាប់អូនធ្វើអី.?

នាងជានារីដែលមានមុខមាត់ស្អាតជនជាតិចិនតែបែជាលួចលុយនឹងទូរស័ព្ទរបស់លោក Mr.keung FukLeu វ័យ42ឆ្នាំជនជាតិហុងកុង នាងXue zhiជនជាប់ចោទបានរៀបរាប់ថាដំបូងឡើយលោក Mr.keung FukLeu បានទៅញ៉ែនាងនឹងសុំស្រលាញ់នាងហើយឆាតទំនាក់ទំនងនឹងបបួលនាងទៅញាំអាហាផឹកស្រា ដល់ផឹកឆ្អែតហើយក៏បបួលនាងឡើងផ្ទះសំណាក់ដើម្បីអីៗគ្នា ។



បន្ទាប់ពីចាក់ទឹកដូងបានសម្រេច2ដងហើយលោក Mr.keung FukLeu ប្រងើយកន្តើយមិនព្រមអោយលុយនាង នាងខឹងខ្លាំងពេកក៏ចាំដល់លោក Mr.keung FukLeu ដេកលក់ឈ្លៀតឱកាសយកលុយនឹងទូរស័ព្ទរត់ចេញតែម្ដង ដល់ស្អែកឡើងស្មានមិនដល់ថាសមត្ថកិច្ចមកចាប់នាងវៃខ្នោះ ចំណែកលោក Mr.keung FukLeu ស្មានថានាងXue zhiស្រលាញ់លោកពិតក៏មិនអោយលុយតែស្មានមិនដល់ថាគេស្រលាញ់លុយសោះ លោកខូចចិត្តជាខ្លាំង ខ្លាចហើយស្នេហាតាមហ្វេសប៊ុក។




0 comments:
Post a Comment