
ម៉ាឡេស៊ី៖
តើមានមនុស្សប៉ុន្មាននាក់ដែលបានចាត់ទុកម្តាយរបស់ខ្លួនជាវីរនារីដ៏អស្ចារ្យ? ពិតណាស់ មនុស្សភាគច្រើនអាចនឹងគិតបែបនេះ ព្រោះម្តាយភាគច្រើន តែងព្យាយាមធ្វើរឿងគ្រប់បែបយ៉ាងដើម្បីកូនៗ ហើយទោះបីជាកូនៗធំដឹងក្តីយ៉ាងណា ក៏អ្នកម្តាយនៅតែព្រួយបារម្ភជានិច្ចដែរ។

ជាក់ស្តែងថ្មីៗនេះ អ្នកម្តាយម្នាក់ដែលជាអ្នកលក់បាយស្រូបបែបម៉ាឡេស៊ី (Nasi Lemak) តាមគូទឡានរបស់គាត់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះគាត់ត្រូវមនុស្សជាច្រើនកោតសរសើរអំពីទឹកចិត្ត និងការលះបង់គ្រប់យ៉ាងរបស់គាត់ដើម្បីកូន។
សកម្មភាពរបស់អ្នកម្តាយរូបនេះ ត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុក Siakap Keli ត្រូវបានគេចែករំលែកដល់ទៅ ជាង ២២ ០០០ដងឯណោះ។
ភ្ជាប់នឹងរូបភាពនោះ ម្ចាស់គណនីបណ្តាញសង្គមបានសរសេរថា
"
គាត់មើលកូនម្តងដល់ទៅ៣នាក់ ហើយគាត់ត្រូវរកលុយទៀត។ គាត់ប្រាកដជានឿយហត់ណាស់ហើយ។ ខ្ញុំដឹងថាគាត់មានអារម្មណ៍បែបណា។ ខ្ញុំយល់ក៏ដោយសារតែពេលដែលខ្ញុំនាំកូនទាំង២នាក់របស់ខ្ញុំដើរផ្សារម្តងៗ ពិតជាពិបាកគ្រប់គ្រងពួកគេណាស់"
។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺកូនៗរបស់អ្នកម្តាយរូបនេះ មានអត្តចរិតល្អខ្លាំងណាស់។ នៅពេលដែលម្តាយរបស់ពួកគេកំពុងរកស៊ី ពួកគេអង្គុយរង់ចាំដោយភាពអត់ធ្មត់ និងមិនបង្កការរំខានអ្វីឡើយ។
ក្រោយពីរូបភាពទាំងនោះត្រូវបានចែកចាយយ៉ាងច្រើនរួចមក អ្នកលេងបណ្តាញសង្គម បានទៅតម្រង់ជួរទិញបាយរបស់គាត់ ដើម្បីជួយគាំទ្រគាត់ និងកូនៗរបស់គាត់។
ពិតជាគួរឲ្យសរសើរអ្នកម្តាយរូបនេះមែន!!!
សូមទស្សនារូបភាពខាងក្រោម៖







0 comments:
Post a Comment