Tuesday, February 6, 2018

​អាណិត​ណាស់​!! ព្រោះតែ​ជំងឺ​មួយ​នេះ ធ្វើឲ្យនារី​ម្នាក់​ស្គមកំព្រឹង​រហូត ទោះបី​ខំប្រឹង​ហូប​ជាង​មនុស្ស​ធម្មតា​ក៏ដោយ



មនុស្ស​ជាច្រើន​ចង់​បញ្ចុះទម្ងន់ និង​ប្រាថ្នា​ពុំ​ឲ្យ​វា​ឡើង​ត្រឡប់មកវិញ​នោះទេ សូម្បី​បន្ទាប់ពី​បរិភោគ​ច្រើន​ក៏ដោយ ។ ប៉ុន្តែ

ចំណែក​នារី​ម្នាក់នេះ​វិញ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ ថ្វីបើ​នាង​ខំប្រឹង​ហូប​ជាង​មនុស្ស​ធម្មតា​ក៏ដោយ ក៏​វា​មិន​ងាយស្រួល​ដូចដែល​យើង​រំពឹងទុក​នោះទេ ។​




Patrisha Banawa រស់នៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី បានទទួល​ពី​ជំងឺ​ខ្នោ​ង​កោង (scoliosis) ដែល​ធ្វើ​ឲ្យ​សរីរាង្គ​សឹងតែ​ពុំ​អាចទៅរួច សម្រាប់​នាង​ឡើងសាច់​ឈាម​ដូច​អ្នកដទៃ​បាន ។ ទោះបី​ជំងឺ​កោង​ខ្នង​នេះ​ហាក់ដូច​មិនមាន​ជា​ជំងឺ​កាច​សាហាវ​ប៉ះពាល់​ដល់​អាយុជីវិត​ក្តី តែ​ការឈឺ​ចុកចាប់​ពី​វា​ធ្វើ​ឲ្យ​នាង​ពុំ​អាច​ទ្រាំទ្រ​បាន ។ ប្រសិនបើ​អ្នក​សម្លឹងមើល​ខ្នងមនុស្ស​ណា​ម្នាក់ នោះ​អ្នកនឹង​ឃើញថា ឆ្អឹងខ្នង​រត់​ចុះ​ត្រង់​កណ្តាល ។ តែ​នៅពេល​មនុស្សម្នា​ក់មាន​ជំងឺ​កោង នោះ​ឆ្អឹងខ្នង​របស់​ពួកគេ​កោង​ទៅ​ម្ខាង​នៃ​ដងខ្លួន ។​



 



​មនុស្ស​នឹង​តែង​រិះគន់​នាង ចំពោះ​រូបរាង​ស្គមកំព្រឹង​របស់​នាង ដោយ​មើលងាយ និង​សូម្បី​ចំអក​ថា​នាង​ពុំ​ញ៉ាំ​ហូប ។ ប៉ុន្តែ Patrisha និយាយថា នាង​ហូប​ច្រើនណាស់ ប៉ុន្តែ ពុំ​ឡើងសាច់ (​ទម្ងន់​) នោះឡើយ ។ ការឈឺចាប់​នាង​បាន​ជួប​ពី​ជំងឺ​នេះ សឹងតែ​ពុំ​អាចធ្វើ​ឲ្យ​នាង​ទ្រាំទ្រ​បាន​នៅពេល​ខ្លះ ។​
​តាម​នាង នាង​មាន​អារម្មណ៍​ថា​ហាក់ដូចជា​សរីរាង្គ​ខាងក្នុង​របស់​នាង ត្រូវបាន​បំផ្លាញ ព្រោះ​ដោយសារ​ភាពខុសប្រក្រតី​នៃ​ឆ្អឹងខ្នង​របស់​នាង ។ នាង​នឹង​តែងមាន​អារម្មណ៍​ថា​ស្គមស្គាំង ហើយ​ពិបាក​ដកដង្ហើម ។​

​នាង​ក៏បាន​លើកឡើងថា មនុស្ស​រិះគន់​នាង​ថា​នាង​បាន «​ការងារ​លើស​កម្លាំង​» នៅពេល​នាង​ត្អូញត្អែរ​អំពី​ការឈឺចាប់​នេះ ។ នាង​បន្តថា នាង​គ្រាន់តែ​ត្អូញត្អែរ​អំពី​ការឈឺចាប់ នៅពេល​វា​ឈានដល់​កម្រិត​ខ្លាំងក្លា ។ ជា​ចុងក្រោយ នាង​បាន​ផុស​សារ​ព្រមាន​ដល់​អ្នកដទៃ​ដែលមាន​ជំងឺ​កោង​ខ្នង ត្រូវ​ឲ្យ​វេជ្ជបណ្ឌិត​ត្រួតពិនិត្យ និង​ព្យាបាល​វា​ភ្លាមៗ​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​សូម​ពួកគេ​កុំ​យួរ​វត្ថុ​ធ្ងន់ៗ​អី​ណា៎​!! ៕​




Related Posts:

0 comments:

Post a Comment