Thursday, February 8, 2018

ចង់ខ្លាំងហ្អី.!! បុរសម្នាក់ចង់ហែកគុកគេចខ្លួន តែចង្រៃអី.! ចេញមិនរួចហើយ ជាប់ក្បាលដកមិនរួចទៀតទើបស្រែកយំ​ ឲ្យ… (មានវីដេអូ)



ប្រទេសចិន ៖ នៅពេលដែលមនុស្សស្រវឹងប្រាកដណាស់ថាគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ ហើយមនុស្សជាច្រើនបានធ្វើរឿងដែលគួរឲ្យអស់សំណើចជាច្រើន នៅក្នុងពេលដែលពួកគេស្រវឹង។

ប្រភពព័ត៌មានចិនមួយបានចុះផ្សាយរឿងរ៉ាវដ៏កគួរឲ្យហួសចិត្ត និងគួរអោយអស់សំណើចខ្លាំងណាស់ ដែលមានបុរសស្រវឹងស្រាម្នាក់បានជាប់ក្បាលនឹងចម្រឹងមន្ទីរឃុំឃាំងដែលនៅក្នុងប៉ុស្តិប៉ូលិស ខណៈពេលដែលប៉ូលិសធ្វើការឃុំខ្លួនគាត់ទាក់ទងនិងគាត់ពិសារគ្រឿងស្រវឹងហើយឈប់រថយន្តដេកនៅលើផ្លូវ។




គួរបញ្ជាក់ផងដែរថា​ ៖
តាមរយៈវីដេអូបានបង្ហាញនូវសកម្មភាពបុរសជនជាតិចិនដែលស្រវឹងស្រាម្នាក់ ជាប់ក្បាលនឹងរបាបន្ទប់ឃុំខ្លួនខាងក្នុងប៉ុស្តិប៉ូលិស ត្រូវបានប៉ូលិសជាច្រើនខិតខំជួយទាញក្បាល់គាត់ចេញ រហូតបានសម្រេច។




ហើយរឿងរ៉ាវនេះដែរ វាបានកើតឡើងនៅ
ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសានប្រទេសចិន

។ ក្នុងវីដេអូដែលមានរយៈពេលជាងមួយនាទីជាងនេះបុរសស្រវឹងស្រាម្នាក់នោះបានយំផងស្រែកផងហើលយខឹងសម្បារទៅលើប៉ូលិសយ៉ាងខ្លាំង តែទោះយ៉ាងណាប៉ូលិសនៅតែខំប្រឹងប្រែងជួយទាញ​ញែក​របានោះចេញពីគ្នារហូតបុរសនោះអោយដក់ក្បាលចេញរួច។




ខណៈពេលដែលក្រុមប៉ូលិសកំពុងធ្វើការជួយរូបគាត់ ហើយបុរសម្នាក់នោះគាត់ក៏បាននិយាយពាក្យ ហួសចិត្តជាច្រើនទៀត​ ដែលស្ដាប់ទៅទំនងជាគួរអោយឲ្យអស់សំណើចខ្លាំងទៀតផង៕



 



 



 



 



សូមទស្សនាវីដេអូដូចខាងក្រោម៖



Related Posts:

0 comments:

Post a Comment