
ថ្នាំអប់សក់ធម្មជាតិសម្រាប់សក់ខូច
ផ្លែចេកផ្តល់សំណើមដល់សក់

តើចេកផ្តល់សំណើមដល់សក់ដោយរបៀបណា? ជារឿងងាយស្រួលនោះទេ អ្នកអាចយកផ្លែចេកមកធ្វើជាម៉ាស្សសម្រាប់អប់សក់ ដែលវាមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកមានសក់ខូច។
១. កិនចេកទុំជោរពីរផ្លែក្នុងចានគោមឱ្យម៉ដ្ឋ
២. លាយទឹកឃ្មុំ ២ ស្លាបព្រាបាយ និង ទឹកដោះគោកន្លះពែង ទៅក្នុងផ្លែចេកម៉ដ្ឋ ហើយលាយឱ្យសព្វ
៣. បន្ទាប់មកលាបវាពីស្បែកក្បាលទៅដល់ចុងសក់ និងទុករយៈពេល ៣០នាទី
៤. ក្រោយពេល ៣០នាទី អ្នកត្រូវលាងសម្អាតវាដោយប្រើទឹកត្រជាក់ ហើយបន្ទាប់មកកក់សក់ដោយសាប៊ូ និងសាប៊ូបន្ទន់។



ទឹកឃ្មុំនិងប្រេងអូលីវ

jar of honey
ចំពោះអ្នកមានសក់ខូច អាចសាកល្បងប្រើវិធីសាស្ត្រនេះសម្រាប់ជួយសក់ឱ្យមានសភាពប្រសើរជាងមុន។ ចំណែកអ្នកមានសក់ធម្មតាក៏អាចប្រើវាដើម្បីជួយឱ្យសក់កាន់តែស្រស់ស្អាតជាងមុនផងដែរ។

១. ចាប់ផ្តើមដោយកម្តៅប្រេងអូលីវ ៣ ស្លាបព្រាបាយ ដោយប្រើភ្លើងតិចៗ។ ប្រេងអូលីវក្តៅតិចៗ កាន់តែមានប្រសិទ្ធភាព។
២. ពេលដែលប្រេងអូលីវក្តៅឧណ្ហៗហើយ ទុកវាចោលប្រហែលជា ១ ទៅ ២នាទី បន្ទាប់មកលាយទឹកឃ្មុំ ២ស្លាបព្រាបាយ និងកូរវាឱ្យសព្វ។
៣. លាបវាលើស្បែកក្បាលរបស់អ្នក និងទុកវាចោលរយៈពេលពី ២០ ទៅ ៣០នាទី។
៤. លាងវាចេញដោយប្រើសាប៊ូនិងសាប៊ូបន្ទន់៕

សូមណែនាំផលិតផលសម្រាប់អ្នកមានបញ្ហាស្បែកក្បាល ដំណោះស្រាយសម្រាប់អ្នកមានបញ្ហាស្បែកក្បាល រមាស់ អង្កែកម្រិតខ្លាំង ដំបៅក្បាល Selsun Gold អាចជួយបាន ផលិតផលសុទ្ធពីអូស្ត្រាលី ទំនាក់ទំនងតាមរយៈតាមរយៈលេខ
096 8 618 168
/093 512 129 មានសេវាដឹកជញ្ជូន២៥ខេត្តក្រុង

0 comments:
Post a Comment