
ត៌មានអំពីជំងឺឆ្កួតជ្រូកបានបង្ហាញដល់យើងនូវភាពធ្ងន់ធ្ងរនៃជំងឺដែលយើងមិនបានរំពឹងទុក។ ការបង្ករោគនេះជាធម្មតាបណ្តាលឱ្យឈឺបំពង់កនៅដំណាក់កាលដំបូង។

នារីម្នាក់ឈ្មោះ Shelby Smith នាងមិនត្រូវបានគេអនុញ្ញាតឱ្យអោយទៅទីណាទេ ព្រោះរោគសញ្ញារបស់នាងវិលត្រលប់មកវិញ នាងមានជំងឺឆ្កួតជ្រូក ពេលជម្ងឺធ្វើទុកម្តងនាងត្រូវប្រកាច់យ៉ាងយូរ។

មាត់របស់នាងទ្បើងស្វាយ ហើយនៅទីបំផុតរោគសញ្ញានៃការឈឺបំពង់កបានផ្ទុះឡើងម្តងទៀត។ ករបស់នាងទ្បើងតូចចង្អៀតមិនអាចនិយាយបាន រឺឯសរីរាង្គនាងបានលែងដំណើរការ។

បន្ទាប់មកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលសន្លប់បាត់ស្មាតី។ លោកវិជ្ជបណ្ឌិត Jeffry King បាននិយាយថាអ្វីដែលកើតនេះ គឺវាបានមកជាមួយការឈឺបំពង់កនេះផងដែរ។ វាកើតមានតិចជាង 100 ករណីក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក។

ដោយសារតែនាងមានជម្ងឺឈឺ "ជំងឺបំពង់ក" នៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលវាជាការលំបាកក្នុងការវិនិឆ្ឆ័យមើលណាស់។ជាចុងក្រោយគ្រូពេទ្យត្រូវការការព្យាបាលដែលអាចប៉ះពាល់ដល់លំហូរឈាមខ្លះៗដែរ។

ឈាមនាងឥទ្បូវមិនអាចចិញ្ចឹមសរីរាង្គមួយចំនួនបានទេ ព្រោះថាជាអកុសលម្រាមដៃនិងម្រាមជើងនាងត្រូវបានរលួយទៅហើយ គឺត្រូវតែកាត់ចេញជាបន្ទាន់។ប៉ុន្តែម្រាមជើងខ្លះ មានសំណាងល្អមិនត្រូវបានកាត់ចោលទេ ។

ហើយឥទ្បូវនាងបានរស់រានមានជីវិតបន្ទាប់ពីការព្យាបាលយូរមកហើយ។នេះគឺជាស្ថានភាពគ្រោះថ្នាក់ដែលមិនបានរំពឹងទុក តើនរណាអាចគិតថាគ្រាន់តែឈឺបំពង់កសោះ ប៉ុន្តែវាបណ្តាលឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរបែបនេះទៅវិញ។

នេះជាឧទាហរណ៍មួយសម្រាប់យើងទាំងអស់គ្នាមិនត្រូវមើលស្រាលស្ថានភាពជម្ងឺតិចតួចបានទ្បើយ ប្រសិនបើមានអ្វីមួយខុសនឹងរាងកាយ សូមព្យាបាលអោយបានល្បឿន តែប្រសិនបើអ្នកមានអារម្មណ៍ថាជំងឺនេះរ៉ាំរ៉ៃវាគួរតែទៅជួបគ្រូពេទ្យភ្លាមៗ៕

0 comments:
Post a Comment