
ញាក់សាច់! គិលានុបដ្ឋាយិកាម្នាក់នេះឌឺដាក់អ្នករិះគន់ម៉ាឆ្ងាញ់ រឿងនាងថតរូប Selfie សិចស៊ីដ៏ស្រើបស្រាល



គិលានុបដ្ឋាយិកាមានជំនាញវិជ្ជាជីវៈម្នាក់អាយុ ២៣ ឆ្នាំ មកពីតៃវ៉ាន់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថត Selfies ដ៏សែនសិចស៊ីរបស់នាង បានកំពុងរីករាលលើអនឡាញ ដែលមានអ្នកតាមដាន ១៤៤,០០០ នាក់ នៅលើ Instragram។ នាង Carina Linn បានចាប់ផ្តើមល្បីល្បាញសម្រាប់ការចែករំលែករូបថតដ៏សិចស៊ីស្ទើរតែពុំគួរឲ្យជឿទាំងនេះ នៅលើបណ្តាញសង្គម។ ប៉ុន្តែ ជាគួរសោកស្តាយសម្រាប់នាង ដែលពុំបានមាននរណាម្នាក់ពេញចិត្តនឹងទង្វើបែបនេះរបស់នាងឡើយ។





បើទោះជានាងទទួលការបានអ្នកគាំទ្រច្រើន ដោយសារតែរូបថតទាំងនេះរបស់នាង តែនាងក៏ទទួលនូវប្រតិកម្មអវិជ្ជមានយ៉ាងច្រើន ពីសំណាក់អ្នកដទៃ ដោយពួកគេអះអាងថា រូបថតរបស់នាងគឺស្តែងឡើងលក្ខណៈស្រើបស្រាលជ្រុលពេក ។ អ្នកដទៃបានចាប់ផ្តើមទទួលខមិនវេជ្ជមានពីនាង ដែលនាងបាននិយាយចុងក្រោយបែបលក្ខណៈសងសឹក ។ Linn សរសេរថា៖ «ជាជំហានដំបូង ខ្ញុំសូមប្រាប់ថា ខ្ញុំបានចាកចេញពីមន្ទីរពេទ្យ Min-Sheng General Hospital អស់រយៈពេលជាយូរមកហើយ (កុំសួរពីទីកន្លែងដែលខ្ញុំធ្វើការទៀត)» ។





«វិជ្ជាជីវៈរបស់ខ្ញុំ គឺនៅតែជាគិលានុបដ្ឋាយិកាពេញម៉ោងដូចមុន ។ ខ្ញុំជាគិលានុបដ្ឋាយិកា ដែលផ្តាស់ប្តូរមន្ទីរពេទ្យ។ ខ្ញុំមិនមែនជាតារាម៉ូឌេល ឬជាងថតរូបអីនោះទេ។ សូម្បីលើសពីនេះទៀត ខ្ញុំមិនមែនថតរូប ព្រោះតែខ្ញុំចង់ល្បីនោះទេ» ។ «ខ្ញុំគឺខ្លួនខ្ញុំ, ខ្ញុំធ្វើអ្វីៗដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្ត, ខ្ញុំពុំគិតថា ខ្ញុំអស្ចារ្យ ខ្ញុំគ្រាន់តែជាមនុស្សដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ហេតុនេះ អ្នកមិនគួរមានគំនិតណាមួយ អំពីរូបខ្ញុំទៀតទៅ បានទេ!! ។ ចុងក្រោយ ចង់ប្រាប់ថា កុំច្រណែននឹងខ្ញុំ» ៕ ប្រភព៖ ksn-news
សូមទស្សនាវីដេអូដូចខាងក្រោម៖
































0 comment
0 comments:
Post a Comment