
ប្រទេសថៃ៖ តើបងប្អូននៅចាំឪពុកម្នាក់នេះដែរ ឬទេ? ឲ្យតែកូនគាត់ចេញពីសាលាមកដល់ផ្ទះពេលណាគាត់ដឹងតែចាប់ថើបតែម្តង ហើយពេលនេះក៏មានសកម្មភាពក្នុងផ្ទះដែរ (មានវីដេអូ)




នៅចាំឪពុកម្នាក់នេះទេ? ឲ្យតែកូនគាត់ចេញពីសាលាមកដល់ផ្ទះពេលណាគាត់ដឹងតែចាប់ថើបតែម្តង ហើយវីដេអូមួយនេះបានផ្សព្វផ្សាយស្ទើរពេញប្រទេសថៃទៅហើយ មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មានទាំងគេហទំព័រល្បីៗ ព្រមទាំងស្ថានីយ៍ទូរទស្សន៍ផ្សេងៗក៏បានចុះផ្សាយផងដែរ។ ក្នុងនោះគេបានគួសបញ្ជាក់យ៉ាងច្បាស់ថា គេកម្រឃើញទង្វើរល្អនូវទឹកចិត្តស្រលាញ់កូនតាំងពីតូចដល់ធំដូចនេះណាស់ ព្រោះវាបានបង្ហាញនូវភាពស្និតស្នាលជាខ្លាំង ដែលគ្មាននរណាស្មានដឹង បើមិនបានឃើញរូបភាពទាំងនេះ។





គួរបញ្ជាក់ផងដែរថា ទង្វើរដ៏ស្និតស្នាលរវាងឪពុក ជាមួយកូនមួយនេះ មិនត្រឹមតែប៉ុណ្ណោះទេ គឺសូម្បីតែនៅក្នុងផ្ទះក៏មានភាពស្និតស្នាលផងដែរ ជាពិសេសឪពុកម្នាក់នេះតែងតែថើបកូនជានិច្ចនៅពេលដែលគាត់បានជួបកូនរបស់គាត់ម្តងៗ ហើយមានពេលខ្លះគាត់អង្គុយសំលឹងមើលមុខកូនរបស់គាត់ ដែលវាហាក់បីដូចជា គូរស្នេហ៍អញ្ចឹង។ មិនត្រឹមតែប៉ុណ្ណោះឪពុកម្នាក់នេះមានពេលខ្លះដេកលើខ្នងរបស់កូនថែមទៀត។ ចំណែកឯកូនម្នាក់នេះវិញក៏គាត់មានអារម្មណ៍ថាស្និតស្នាលជាមួយឪពុកជាខ្លាំងផងដែរ ដែលតែងតែនៅក្បែរឪពុកជានិច្ច។






រឿងរ៉ាវនេះបានធ្វើឲ្យមានអ្នកខ្លះដែលខ្វះភាពកក់ក្តៅដូចនេះក៏បានបញ្ចេញយោបល់ថា បើឪពុកខ្ញុំវិញមិនបាច់ធ្វើដល់ថ្នាក់នេះក៏ខ្ញុំសប្បាយចិត្តដែរ ឲ្យតែប្រើភាសាកុំសំឡុតខ្ញុំទៅបានហើយ។ រីឯអ្នកខ្លះវិញក៏និយាយថា បើឪពុកខ្ញុំវិញសូម្បីតែស្តីរកខ្ញុំក៏មិនចង់និយាយផង ធ្វើដូចជាសត្រូវនឹងគ្នាអញ្ចឹង។ ចំណែកឯអ្នកមួយចំនួនទៀតក៏និយាយថា ខ្ញុំសុំត្រឹមតែពាក់កណ្តាលនៃទង្វើរដ៏ល្អនេះក៏ខ្ញុំអស់ចិត្តដែរ ដែលខ្ញុំពេលខ្លះមកផ្ទះវិញមិនដែលឃើញមុខឪពុកយ៉ាងម៉េចផង ពេលខ្ញុំចេញពីផ្ទះគាត់មកផ្ទះ ពេលខ្ញុំមកផ្ទះគាត់ចេញពីផ្ទះ ខ្ញុំគិតថាបើជីវិតដូចខ្ញុំរាល់ថ្ងៃបើមិនមានល្អជាង ព្រោះដូចជាគ្មានភាពស្និតស្នាលក្នុងគ្រួសារអីបន្តិចសោះ មានតែលុយ តែគ្មានសុភមង្គល៕
សូមទស្សនាវីដេអូដូចខាងក្រោម៖


























0 comments:
Post a Comment