
ង ២នាក់ ខាងលើមានឈ្មោះ ១. ផាន់ សុខសំណាង អាយុ ៥ឆ្នាំ ឪពុកឈ្
មោះ រឿង រឿម និងម្តាយឈ្មោះ ឆៃសុខ លី, ២. ផាន់ ភាងចិន អាយុ ៥ឆ្នាំ ឪពុកឈ្មោះ ភាង ស៊ីធូ ម្តាយឈ្មោះ ផាំង ស្រីណេត ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ផាន់ ណារ៉េត មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២៧BE4 ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះទៅធ្វើការបាត់ ដោយទុកកូនប្រុស ២នាក់ នៅជាមួយជីដូន ពេលនោះ ជីដូនរវល់ទៅផ្សារ ក៏បានចាក់សោពីក្រៅទុកចៅ នៅក្នុងផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមក មានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ឃើញផ្សែងហុយចេញពីក្នុងផ្ទះខ្មួលខ្មាញ់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ និងប្រជាការពារខណ្ឌ ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយជួយសង្គ្រោះក្មេងប្រុស ២នាក់ រួចផុតពីសេចក្ដីស្លាប់ ប៉ុន្ដែ បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ ។



0 comments:
Post a Comment