Wednesday, January 17, 2018

ឥណ្ឌា ដែល​ធ្លាប់តែ​គេ​ចំអក​ថា​ពួក​លក់​មុង ពេលនេះ​បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច លំដាប់​ទី​៥ នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នេះហើយ​



ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច លំដាប់​ទី​៥ នៅលើ​ពិភពលោក នៅ​ឆ្នាំ​២០១៨​នេះ វ៉ា​ឈ្នះ​បារាំង​និង​អង់គ្លេស ទាំងពីរ​ប្រទេស ក្នុងពេល​តែមួយ​តែម្តង​។ នេះ​បើតាម​របាយការណ៍​អង់គ្លេស​នៃ​មជ្ឈមណ្ឌល Economics and Business Research (CEBR) ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ គ្រប់គ្នា​រង់ចាំ​ដំណឹង​នេះ​យូរ​មកហើយ ព្រោះ​ឥណ្ឌា​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​និង​ថេរ​តាំងពី​ជាង​មួយ​ទសវត្សរ៍ ប៉ុន្តែ​ឥណ្ឌា​នៅ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​គម្លាត​សង្គម​។​






​ជាប់​ចំណាត់​លេខ​៧​នៅថ្ងៃនេះ តែ​នៅ​ឆ្នាំក្រោយ ២០១៨ ឥណ្ឌា​នឹង​ដណ្តើមយក​នាម​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក លំដាប់​ទី​៥ និង​លេខ​៣ នៅ​ឆ្នាំ​២០៣២​។ មានន័យថា ឥណ្ឌា​កំពុង​បោះជំហាន​វ៉ា​ឈ្នះ​បារាំង​និង​ពិសេស​អង់គ្លេស ក្នុងពេល​តែមួយ​ឆ្នាំ​។ អ្នកដឹកនាំ​ប្រទេស​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​ឥណ្ឌា​អាច​ដណ្តើម​ចំណាត់ថ្នាក់ ជា​និ​ម្ម​ត្ត​រូប​បាន​ពី​មហាអំណាច​ជា​អតីត​ប្រទេស​អាណានិគម​លើ​ឥណ្ឌា​។​





​ថ្មីៗ​នេះ ប្រទេស​ឥណ្ឌា បាន​បាញ់​បង្ហោះ​ផ្កាយរណប​តូចៗ​ចំនួន ៣១​គ្រឿង​តាមរយៈ​គ្រាប់​រ៉ុ​ក​កែ​ត PSLV-C40 ទៅកាន់​ទី​អវកាស​នៅ​ថ្ងៃទី​១២ ខែមករា​នេះ ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរឡើង​នូវ​ការឃ្លាំមើល​ព្រំដែន និង​ទទួលបាន​រូបភាព​កាន់តែច្បាស់​របស់​ភពផែនដី​។​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទាំងនេះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan ក្នុង​តំបន់ Sriharikota នៅ​ភាគខាងត្បូង​រដ្ឋ Andhra Pradesh​។​











​សូមបញ្ជាក់ថា ក្នុងចំណោម​ផ្កាយរណប​ទាំង​៣១​គ្រឿង ក្នុងនោះ​គឺមាន​តែ​១​គ្រឿង​ប៉ុណ្ណោះ​ដែលជា​របស់​ឥណ្ឌា និង​ជា​ផ្កាយរណប​ទី​១០០ របស់​ប្រទេស​នេះ មាន​ឈ្មោះថា Cartosat-2 Series​។ ចំណែក​ផ្កាយរណប​៣០​គ្រឿង​ទៀត​ដែល​ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​គន្លង​ផែនដី​ជាមួយគ្នា​នោះ គឺជា​របស់​ប្រទេស​ចំនួន​៦ រួមមាន អាមេរិក បារាំង ហ្វាំ​ង​ឡង់ អង់គ្លេស កូរ៉េខាងត្បូង និង​កាណាដា​។​











​គួរ​បញ្ជាក់ដែរថា​បើតាម លោក Douglas McWilliams នាយករង​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ខាងលើ បាន​និយាយថា "​ទោះបីជា​ពេលនេះ​សេដ្ឋកិច្ច​ឥណ្ឌា​ហាក់​កើន​យឺត ប៉ុន្តែ​ប្រទេស​នេះ​នឹង​អាច​យកឈ្នះ​ប្រទេស​ធំ​២ គឺ​ចក្រភព​អង់គ្លេស និង​បារាំង នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​ក្លាយខ្លួនជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៥​ក្នុង​លោក បើ​គិត​លើ​ទំហំ​សេដ្ឋកិច្ច​ជា​ដុល្លារ​អាមេរិក​"​។​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដដែល ក៏បាន​អះអាង​ដែរ​ថា ត្រឹម​រយៈពេល ១៥​ឆ្នាំ​ខាងមុខ តារាង​នៃ​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង ១០ នឹង​ពោរពេញ​ទៅដោយ​ប្រទេស​នៅ​អាស៊ី​។ ប្រភព​ដដែល ក៏បាន​លើកឡើង​ដែរ​ថា ចិន នឹង​អាច​វ៉ា​សហរដ្ឋអាមេរិក ក្លាយទៅជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​១ នៅក្នុង​ឆ្នាំ​២០៣២ ផងដែរ ចំណែក​រុស្ស៊ី នឹង​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី ១៧ ក្នុង​ឆ្នាំ​ដដែល​នោះ​។​

Related Posts:

0 comments:

Post a Comment