
ឪពុកស្រក់ទឹកភ្នែកពេលដឹងថា កូនស្រីអាយុ ១៣ឆ្នាំ ជានារីលក់ខ្លួនតាមអនឡាញ

ចិន៖ បុរសជា ឪពុកមួយរូបមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី ប្រទះឃើញថា កូនស្រីរបស់ខ្លួន ប្រកបរបរ ជានារីរកស៊ីផ្លូវភេទ ដែលនាង មានអាយុ ត្រឹមតែ ១៣ឆ្នាំ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីខែ មេសា មុននេះ លោក ហ្គ័ង ជាអ្នករស់នៅ ក្នុង Shenzhen ចាប់ផ្ដើម ឆែកទូរស័ព្ទ របស់កូនស្រីខ្លួន ឈ្មោះ ស៊ាងឈីង បន្ទាប់ពី នាងចេះលួចលុយ, មិនមកផ្ទះ ទោះបីជាលោកព្យាយាម ទូរស័ព្ទរក និងមានចរិតប្លែកៗ។ រហូតមក ដល់ថ្ងៃទី ៣១ ខែកក្កដា លោក ហ្គ័ង ស្ទើរតែ គាំងបេះដូង ដោយសារតែ សារដែលលោកឃើញ នៅក្នុង WeChat នៃទូរស័ព្ទកូនស្រីគាត់ ជាមួយនឹង នារីវ័យក្មេងម្នាក់ ឈ្មោះ ជីន យីវ័ន អាយុ ១៨ឆ្នាំ។ សារនោះ គឺការឆ្លើយឆ្លង ក្នុងការតថ្លៃតម្លៃ គ្នាដែលមានដូចជា៖
" គាត់ដឹងថា អ្នកបាន គេងជាមួយនឹង ថៅកែរបស់ខ្ញុំក្នុងតម្លៃ ៣២២ ដុល្លារអាមេរិក ដូចនេះ ខ្ញុំយល់ថា គាត់ (បុរសផ្សេងទៀត) នឹងមិនព្រមបង់ តម្លៃ៤៨៣ ដុល្លារអាមេរិក សម្រាប់សេវា អ្នកនោះទេ។ " ជីន យីវ័ន ជាម៉ែយ៉ែម សរសេរនៅក្នុងសារ។
" ចុះតម្លៃប៉ុន្មាន? " កូនស្រីគាត់បានសួរទៅវិញ។
" អ្នកអាចទារថ្លៃ ៣២២ ដុល្លារអាមេរិក ក្នុងមួយយប់ " ជីន យីវ័ន ឆ្លើយ។
ដោយសារតែអត់ទ្រាំមិនបាន លោក ហ្គ័ង ដែលជាឪពុកក្មេងស្រីរងគ្រោះ ចាញ់បោក ធ្វើជានារីលក់ខ្លួននេះ ក៏បានបន្លំ ខ្លួនជាកូនស្រី ធ្វើការឆ្លើយតប នឹងនាង ជីន យីវ័ន ហើយធ្វើការ ណាត់ជួបគ្នា នៅក្នុងសណ្ឋាគារ ជាមួយនឹង បុរស ដែលចង់រួមដំណេក។ ជាចុងក្រោយ ជនទាំងពីរនេះ ត្រូវបាន ប៉ូលីសចាប់ខ្លួន ដើម្បីធ្វើការ សើុបអង្កេត បន្ថែម ដាក់ទោសទៅ តាមផ្លូវច្បាប់។
តាមសម្ដីលោក ហ្គ័ង បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រី សិស្សសាលា ៤ ក្នុងចំនោម ១០នាក់ នៃ សាលាកូនស្រី គាត់ ត្រូវបាប គេលួងលោម ធ្វើជា នារីរកស៊ីផ្លូវភេទ ដែលនាពេលនេះ ក្មេងស្រីរងគ្រោះ ទាំងនេះ ត្រូវបាន បញ្ជូនទៅផ្ទះវិញហើយ។
ជាចុងក្រោយ កូនស្រីរបស់លោក ហ្គ័ង បានប្រាប់ អ្នកសារព័ត៌មានថា ការងារនេះ ងាយស្រួលនឹង រកប្រាក់ ហើយនាងតែងតែ ប្រាប់ទៅកាន់ ភ្ញៀវថា នាងមានអាយុ ១៥ឆ្នាំ ដែលនេះជា ការសំណូមពរ របស់នាង ជីន យីវ័ន ប៉ុន្ដែជាក់ស្ដែង គ្មានបុរសណា សួរពី អាយុនាង ពិតប្រាកដនោះទេ៕








0 comments:
Post a Comment