Thursday, January 11, 2018

ថ្លៃកប់ពពក! ទីបំផុតរថយន្តដ៏អស្ចារ្យ ROLLS ROYCE PHANTOM 2018 របស់ ឧកញ៉ា ហុង ពីវ បានមកដល់ខ្មែរហើយ



ថ្លៃអីក៏ថ្លៃយ៉ាងនេះ!!! ទីបំផុតរថយន្តដ៏អស្ចារ្យ ROLLS ROYCE PHANTOM 2018 បានមកដល់ខ្មែរហើយ វាជារបស់ ឧកញ៉ា ហុង ពីវតែម្តង (មានវីដេអូ)

 

កាលពីម្សិលមិញនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីហ្វេសប៊ុកផេកមួយឈ្មោះ Car New Slyle គាត់បានបង្ហោះរូបរថយន្តមួយ ព្រមទាំងសារ ដោយសរសេរថា៖ "សូមស្វាគមន៏ Rolls Royce Phantom 2018 របស់ឧកញ្ញ៉ា ហុង ពីវ មួយគ្រឿងតំបូងគេនៅកម្ពុជាសម្រាប់ឆ្នាំ2018 តម្លៃជិតឬក៏ក្បែលានដុល្លារ។"




ក្រុមហ៊ុន Rolls Royce កាល​ពី​កន្លង​ទៅ​បាន​បញ្ចេញ​រថយន្ត​ថ្មី​ស៊េរី ០១៨ គឺ Rolls Royce Phantom ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប ស័ក្តិសម​សម្រាប់​សេដ្ឋី​មាន​ត្រកូល​ខ្ពស់ ពិសេស​អ្នក​មាន​លំដាប់​ប្រាក់​លាន​ដុល្លារ​នៅ​ស្រុក​ខ្មែរ។



















 
ចំពោះលក្ខណៈសម្បត្តិរបស់រថយន្តមួយនេះគឺ៖

– Phantom ស៊េរី​ថ្មី​នេះ ត្រូវ​ប្រដូច​ទៅ​នឹង​កំពូល​គ្រឿង​យន្ត​លើ​ដី​ប្រណិត ទំនើប​គ្មាន​ពីរ

– រូប​រាង​ឡាន​ទាង​ខាង​ក្នុង​និង​ខាង​ក្រៅ ស្ទើរ​តែ​ទាំងអស់ ផលិត​ពី​អាលុយមីញ៉ូម​រលើប​រលោង​បំផុត

– បំពាក់​ម៉ាស៊ីន​ប្រភេទ V12 ផ្តល់​កម្លាំង​ម៉ាស៊ីន ៥៦៣ សេះ ឯ​ល្បឿន​កុង​ទ័រ​ស្ទុះ​ឡើង​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រឹម​ពេល​តែ ៥,៣វិនាទី ​ប៉ុណ្ណេះ
























– រូបរាង​វា គឺ​ក្រុមហ៊ុន​យក​លំនាំ​តាម 100EX Concept ដែល​ជា​រថយន្ត​គំរូ​អនាគត​របស់ Rolls Royce
– តាប្លូ​ខាង​មុខ កន្លែង​ខ្លះ​ធ្វើ​ពី​ឈើ​ប្រណិត និង​បំពាក់​ដោយ​​ស្នាដៃ​សិល្បៈ​ល្បី​ប្រណិត​គ្មាន​ពីរ ដែល​@ ធ្វើ​ដោយ​ដៃ។ វា​មាន​ច្រើន​ពណ៌​និង​ការ​រចនា​ផ្សេងៗ​គ្នា​សម្រាប់​ជ្រើស​រើស

– កៅអី​អង្គុយ​ខាង​ក្រោយ បំពាក់​ដោយ​ផ្ទាំង​អេក្រង់ HD ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​សម្រាប់​កម្សាន្ត




























– ស្បែក​ពូក​កៅ​អី​ខាង​ក្នុង​សុទ្ធ​តែ​មាន​គុណភាព​ខ្ពស់ ច្នៃ​ចេញ​ពី​ស្បែក​សត្វ​កម្រៗ
– ផ្នែក​ខាង​ក្រោយ​បំពាក់​ដោយ WiFi hotspot និង​មាន​កូន​ទូ​ដាក់​ភេសជ្ជៈ​និង​ស្រាជា​ដើម

– តាប្លូ​កុងទ័រ​មាន​មុខងារ Night Vision សម្រាប់​សម្រួល​ដល់​អ្នក​បើកបរ​ពេល​យប់ និង​មាន​ប្រព័ន្ធ​កាមេរ៉ា Panoramic សម្រាប់​មើល​បរិវេណ​ខាង​ក្រៅ​បាន​ធំ​ទូលាយ
































– ផ្នែក​ដំបូល​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ពិសេស (Magical Fiber Optic Roof Lighting System) មាន​ភ្លើង​អុចៗ​តូចៗ ប្រៀប​ដូច​ជា​ផ្ទៃ​មេឃ​ពេល​យប់​ពោរពេញ​ដោយ​ផ្កាយ។
ចំពោះតម្លៃ ៤៥ម៉ឺន​ដុល្លារសម្រាប់តែនៅទីផ្សារបរទេសទេ តែ​ពេល​មក​ដល់​ទីផ្សារ​កម្ពុជា​អាច​នឹង​ក្បែរលានដុល្លារ។ នេះបើតាមការប្រាប់ខ្លះៗក្នុងហ្វេសប៊ុកផេក Car New Slyle៕





























































0 comment

Related Posts:

0 comments:

Post a Comment