Saturday, January 20, 2018

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់!! ធ្វើឲ្យឆ្កូតថ្នាំរថយន្តទំនើប BMW តែចុងក្រោយជួបរឿងមួយនឹកស្មានមិនដល់…!



ចិន៖ មនុស្សមួយចំនួនចាត់ទុករថយន្តដូចជាសមាជិកគ្រួសារ រីឯអ្នកខ្លះទៀត ចាត់ទុករថយន្តដូចជារបស់ដែលមានតម្លៃជាងអ្វីៗទាំងអស់ រហូតដល់មានអ្នកខ្លះហ៊ានស្តីបន្ទោស វាយដំកូនចៅ និងអ្នកដ៏ទៃផងដែរ ប្រសិនបើគេហ៊ានធ្វើឲ្យខូចខាត ឬក៏ឆ្កូតរថយន្ត។ ព្រោះតែបែបនេះហើយ ទើបរាល់ពេលដែលមានការធ្វេសប្រហែសធ្វើឲ្យមានការប៉ះពាល់ដល់រថយន្តទំនើប ជនបង្កតែងតែរត់ ព្រោះតែគេគ្មានទំនួលខុសត្រូវ និងមិនហ៊ានប្រឈមមុខជាមួយនឹងម្ចាស់រថយន្ត។




ប៉ុន្តែចំណែកឯបុរសវ័យចំណាស់ម្នាក់ឈ្មោះ Qinlong នេះវិញ គាត់ពិតជាបានធ្វើឲ្យមហាជន ក៏ដូចជាម្ចាស់រថយន្តមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះទំនួលខុសត្រូវ ហើយនិងភាពស្មោះត្រង់របស់គាត់ខ្លាំងមែនទែន ដោយលោកសុខចិត្តប្រឈមមុខ និងហ៊ានទទួលស្គាល់ទង្វើដែលលោកបានធ្វើ។



បុរសវ័យចំណាស់ ដោយយោងតាមប្រភពបានឲ្យដឹងថា នៅពេលដែលលោក Qinlong បណ្តើរកូនរបស់លោកលេងទៅតាមដងផ្លូវ លោកស្រាប់តែធ្វើឲ្យមានស្នាមឆ្កូតដោយចៃដន្យនៅលើរថយន្តទំនើប BMW មួយគ្រឿងដែលកំពុងតែចតចោល។ នៅពេលនោះ រូបលោកពិតជាមានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះតែនៅក្នុងហោប៉ៅរបស់លោកមានប្រាក់ត្រឹមតែ ១០០យ័ន (១៥ដុល្លារ) ប៉ុណ្ណោះ ដែលនេះគឺជាចំនួនដ៏តិចតួចបំផុតមិនអាចចំណាយលើថ្លៃជួលជុលបានឡើយ។ ពេលនោះលោក Qinlong ក៏បានសម្រេចចិត្តសរសេរសំបុត្រមួយច្បាប់ ទុកនៅលើកញ្ចក់ឡានដោយបានរៀបរាប់ថា៖



ខ្ញុំបានធ្វើឲ្យមានស្នាមឆ្កូតនៅលើរថយន្តរបស់លោក ហេតុដូច្នេះហើយ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះការខូចខាតនេះ។ ក៏ប៉ុន្តែ ឥឡូវនេះខ្ញុំមានប្រាក់តែ ១០០ យ័ន ប៉ុណ្ណោះ ដូច្នេះសូមលោកទទួលយកវាសិនចុះ។ ហើយខ្ញុំនឹងសងលោកឲ្យគ្រប់ចំនួននៅរយៈពេល ២ ឬ ៣ខែខាងមុខ។ ខ្ញុំហ៊ានធានាថា ខ្ញុំនឹងមិនរត់ទៅណាទាំងអស់។
សំបុត្រដែលលោកបន្សុលទុកឲ្យម្ចាស់រថយន្តនៅពេលដែលម្ចាស់រថយន្តត្រឡប់មកវិញ និងបានអានសំបុត្រនោះរួច លោកក៏បានទូរស័ព្ទទៅលោក Qinlong ដើម្បីបញ្ជាក់ឲ្យច្បាស់ថាលោកពិតជាទទួលសងថ្លៃខូចខាតដល់លោកមែនឬអត់។ នៅពេលនោះ លោកបានឆ្លើយតបម្ចាស់រថយន្តថា ខ្ញុំបានធ្វើឲ្យមានស្នាមឆ្កូតលើរថយន្តរបស់លោក ដូច្នេះខ្ញុំត្រូវតែសងថ្លៃខូចខាតដល់លោក។




នៅពេលនោះម្ចាស់រថយន្តបាននិយាយថា ការខូចខាតគឺមានតម្លៃ ១ ៩០០ យ័ន។ ក៏ប៉ុន្តែ ដោយឃើញអំពីភាពស្មោះត្រង់របស់លោក ខ្ញុំមិនឲ្យលោកសងថ្លៃខូចខាតឡើយ។រថយន្តដែលបុរសវ័យចំណាស់នោះធ្វើឲ្យមានស្នាមឆ្កូតភ្លាមៗនោះ លោក Qinlong បានឆ្លើយតបមកវិញថា ប្រសិនបើលោកធ្វើបែបនេះ វាប្រឆាំងទៅនឹងគោលការណ៍ជីវិតរបស់ខ្ញុំហើយ ខ្ញុំមិនព្រមទេ។ លោក Qinlong ក៏បានបន្ថែមទៀតថា ខ្ញុំបានធ្វើឲ្យរថយន្តរបស់លោកមានស្នាមឆ្កូត ដូច្នេះហើយ ខ្ញុំត្រូវតែសងថ្លៃខូចខាត។ ខ្ញុំមិនចង់ប្រឆាំងជាមួយនឹងគោលការណ៍ជីវិតរបស់ខ្ញុំឡើយ។



ទីកន្លែងដែលបុរសនោះធ្វើឲ្យឆ្កូតរថយន្តពេលដែលឮ លោក Qinlong ឆ្លើយតបបែបនេះ ម្ចាស់រថយន្តពិតជារន្ធត់ចិត្តជាខ្លាំង ហើយលោកក៏បានឆ្លើយតបថា បើអ្នកពិតជាចង់សងថ្លៃខូចខាតយ៉ាងនេះ ចូរអ្នកមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ ដើម្បីរកប្រាក់សងថ្លៃខូចខាតដល់ខ្ញុំមក ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនរបស់ខ្ញុំកំពុងតែត្រូវការបុគ្គលិកបន្ថែម។ ខ្ញុំពិតជាមានការរំភើបចិត្តចំពោះភាពស្មោះត្រង់របស់លោកខ្លាំងណាស់ ដូច្នេះប្រសិនបើលោកមកធ្វើការកន្លែងខ្ញុំ ដើម្បីរកប្រាក់សងថ្លៃខូចខាតដល់ខ្ញុំ  ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ហើយខ្ញុំសង្ឃឹមថា យើងអាចក្លាយជាមិត្តភក្តិនឹងគ្នាទៀតផង។



មុននឹងបញ្ចប់ការសន្ទនា ម្ចាស់រថយន្តក៏បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា៖
«នៅក្នុងសង្គមបច្ចុប្បន្ន វាពិតជាកម្រមានមនុស្សដូចជារូបលោកណាស់ ដូច្នេះប្រសិនបើលោកមានចំណាប់អារម្មណ៍មកធ្វើការនៅក្នុងក្រុមហ៊ុនខ្ញុំ ខ្ញុំពិតជារីករាយខ្លាំងណាស់»៕




Related Posts:

0 comments:

Post a Comment