Sunday, January 21, 2018

រូបថត ២៣ សន្លឹកដែលបង្ហាញពីភាពសុីវីល័យដែលមានតែមួយគត់នៅទីក្រុងឌូបៃ



ដូចដែលយើងបានដឹងស្រាប់ហើយថា ឌូបៃ គឺជាកំពូលទីក្រុងដែលសម្បូរទៅដោយកំពូលអ្នកមាន ហើយពួកគេមិនខ្លាចក្នុងការចំណាយលុយដែលពួកគេមាននោះឡើយ ។ លើសពីនេះទៅទៀត ឌូបៃជាទីក្រុងដែលមានរថយន្ដទំនើបៗគ្រប់ប្រភេទ ហើយនឹងមានរឿងរ៉ាវប្លែកៗដែលមានតែមួយគ្នានពីរ នៅប្រទេសផ្សេងៗឡើយ គឺមានតែនៅក្នុងទីក្រុងឌូបៃតែមួយគត់។

តោះមកមើលរូបទាំង ២៣ សន្លឹកដែលបង្ហាញពីភាពហុឺហាដែលមានតែមួយគ្មានពីរនៅទីក្រុង ឌូបៃ៖

១ ចាយលុយលែងអស់ហើយ មិនដឹងថាចាយទៅណាទៀត នេះគឺជា Playstation ធ្វើពីមាសដែលជាផលិតផលមានចំនួនកំណត់ និងមានតិចតួចបំផុតក្នុងលោក




២ កាហ្វេ cappuccino ពពុះមាស ការពិតគ្រាន់តែតុបតែងដោយដាក់មាសពីលើតែប៉ុណ្ណោះ ប៉ុន្តែតម្លៃវិញក៏មិនធម្មតាដែរ



៣ សោយសុខជាមួយនឹងការត្រាំទឹកក្ដៅទឹកត្រជាក់នៅកន្លែងដែលមានកម្ពស់ខ្ពស់កប់ពពក



៤ ជារថយន្តដែលមនុស្សគ្រប់គ្នាស្រមៃថានឹងមានរថយន្តនេះនៅពេលអនាគត ប៉ុន្ដែមានជិះនៅឌូបៃបាត់ទៅហើយ



៥ ជិះក្នុងរថយន្តជាមួយនិងសត្វចិញ្ចឹមដែលជាកូនខ្លាដំបង



៦ ខ្លាគ្រាន់តែជាសត្វចិញ្ចឹមតែប៉ុណ្ណោះ មិនមែនជាសត្វកាចសាហាវឡើយ



៧ តោមួយក្បាលកំពុងតែប្រឡែងលេងជាមួយនិងម្ចាស់របស់វា ដូចជាឆ្កែប្រឡែងនឹងមនុស្សដែរ



៨ ដាក់មាសទម្ងន់ 160 គីឡូក្រាមនៅក្នុងហាងគ្រាន់តែដើម្បីតុបតែង



៩  ជិះ Roll Royce ពណ៌មាសឈប់ឲ្យអូដ្ឋត្រួតពិនិត្យលេងយ៉ាងរំភើយ



១០  តិចច្រឡំថាជាអ្វីផ្សេងចុះ តាក់ស៉ីហ្នឹងណា ចូលចិត្តលេងហ្គេមមែនទេ ស្ទះផ្លូវក៏លែងជាបញ្ហាដែរ



១១   ចូលទៅទទួលទានកាហ្វេមួយកែវលេងក្នុងហាងកហ្វេ Stabucks ដ៏ធំនិងប្រណិតជាងគេក្នុងលោក



១២  ធ្មេញចាំងដោយសារតែសពេក ឬ ចាំងដោយសារតែមាសសុទ្ធ



១៣  ទូរស័ព្ទមាសសុទ្ធចំណែកឯតម្លៃវិញកប់ពពក



 
១៤ ស្លាកលេខ ដែលមានលេខ១ នេះគឺវាថ្លៃជាងឡានទៅទៀត

 




១៥ ដូចដែលបានដឹងស្រាប់ហើយថា Lamborghini គ្រាន់តែជារថយន្តប៉ូលិសធម្មតាតែប៉ុណ្ណោះ 



១៦ lamborghini canvas ចតទុកឲ្យក្មេងគូសលេងជាការកម្សាន្ដ



១៧  យើងមានទីផ្សារជជុះ តែគេមានទីផ្សារមាសសុទ្ធ



១៨  ក្រេបទឹកឃ្ម៉ំបង្អួតត្រីនៅបាតសមុទ្រ



១៩  ពេលខ្លះអាចជិះតោធ្វើជាយានជំនិះក៏បាន



២០ នៅលើយន្តហោះភ្ញៀវប្រភេទណាក៏ទទួលដែរសំខាន់ឲ្យតែមានលុយ



២១ ចិញ្ចៀនមាសដាំត្បូងដែលធំជាងគេបំផុតក្នុងលោក



២២ សូម្បីតែសូកូឡាលាយទឹកដោះអូដ្ឋក៏មានដែរ



២៤  បើចង់ហោះ អ្នកក៏អាចហោះបានដែរឲ្យតែមានលុយ



Related Posts:

0 comments:

Post a Comment