Sunday, January 21, 2018

ញាក់សាច់!! ផ្ទះ​ចល័ត​តម្លៃ ១,៧ លានដុល្លារ ​ដាក់​ឡាន​បាន​ទៀត! បើចូលមើលខាងក្នុងវិញគឺពិតជាអស្ចារ្យមែន! (មានវីដេអូ)



ញាក់សាច់!! ផ្ទះ​ចល័ត​តម្លៃ ១,៧ លានដុល្លារ ​ដាក់​ឡាន​បាន​ទៀត! បើចូលមើលខាងក្នុងវិញពិតជាស្អាតហួសពីការគិតរបស់យើង (មានវីដេអូ)








ក្រុងប៊ែរឡាំង:
ការរចនាផ្ទះ​ចល័ត​ដ៏ទំនើប​អស្ចារ្យ​នេះ​ វាពិតជាស័ក្ដិសមយ៉ាង​ឥត​ខ្ចោះ​ សម្រាប់​អ្នកដែលមាន​ទ្រព្យ​ស្ដុកស្តម្ភ ខណៈ​ដែលវា​មិន​ត្រឹម​តែ​ត្រូវ​បាន​រចនា​ឡើង​ជា​ផ្ទះ​ចល័ត​គ្រប់​គ្រឿង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជា​ហ្គារ៉ាស​រថយន្ដ​ស្ព័រ​ផងដែរ។

ផ្ទះ​ចល័ត​នេះ គឺជា​រថយន្ដ​ក្រុង Volkner Mobil Performance S ប្រវែង ១២ ម៉ែត្រ ដែល​មាន​ទាំង​ហ្គារ៉ាស​តូច​មួយ​នៅ​បាត​របស់​វា អាច​ឲ្យ​ម្ចាស់​នាំ​យក​រថយន្ដ​ស្ព័រ​តាម​គ្រប់​ទីកន្លែង។




 











Performance S គឺជាម៉ូដែលចុងក្រោយបំផុត នៅក្នុងរថយន្ត Volkner MobilE ដែលទទួលបានការពេញនិយមបំផុត វាប្រៀបបានដូចជាសណ្ឋាគារលំដាប់ផ្កាយ 5 ដែលអ្នកអាចចតនៅគ្រប់ទីកន្លែងដែលអ្នកចូលចិត្ត។ រថយន្តដែលមានលក្ខណៈទំនើប និងគួរឱ្យភ្ញាក់ផ្អើលនេះមានគ្រែពីរ ផ្ទះបាយយ៉ាងស្អាតមួយ បន្ទប់ទទួលភ្ញៀវធំទូលាយ និងបន្ទប់ទឹកក្តៅ។



 



 



 



 







ចំណត​រថយន្ត​លាក់​ខ្លួន​នៅ​ផ្ទះ​ចល័ត Performance S អាច​រក្សាទុក​ប្រភេទ​រថយន្ដ​ស្ព័រ​ប្រណីតៗ ដូចជា ម៉ូដែល Ferrari, Porsche, BMW ឬ Mercedes ដែល​ចត​នៅ​ផ្នែក​ខាងក្រោម ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​រុញ​ចេញ​ចូល។
ក្នុងតម្លៃ ១,៧ លានដុល្លារ ផ្ទះ​ចល័ត​ប្រណីត​នេះ​បំពាក់​នូវ​ផ្ទះបាយ​មួយ​ឈុត បន្ទប់​គេង បរិក្ខារ​ឈើ និង​ស្បែក ប្រព័ន្ធ​កម្សាន្ដ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​ជញ្ជាំង​ដែល​អាច​បើក​បិទ​សម្រាប់​ផ្ដល់​ទី​ទំនេរ​បន្ថែម​ដល់​ម្ចាស់​របស់​វា។

សូមទស្សនាវីដេអូដូចខាងក្រោម៖




 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



សូមទស្សនាវីដេអូ៖



Related Posts:

0 comments:

Post a Comment