Sunday, January 14, 2018

ចិត្តវាសាងពីអ្វី? អីក៍សាហាវម្លេះ? រំលោភក្មេងស្រី៩ឆ្នាំរួចវាយខ្ទិចមុខសំលាប់ចោលថែមទាំងប្លន់ក្រវិលមាសទៀត



កំពត: នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ជន​នោះ បាន​សារភាព និង​នាំ​សមត្ថកិច្ច​ទៅយក​វត្ថុតាង ដូចជា សម្លៀកបំពាក់ ក្រវិល​ជាដើម ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ក្នុងការ​រំលោភ ហើយ​សម្លាប់​កុមារី​វ័យ ៩​ឆ្នាំ នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

ជនសង្ស័យ​ឈ្មោះ អើ សើ​វ៉ាន់ ហៅ អាគ អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត បាន​មាន ប្រសាសន៍​ពេល​បង្ហាញមុខ ជនសង្ស័យ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន បន្ទាប់ពី​​ករណី​ឃាតកម្ម នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក លោក​វរសេនីយ៍ទោ សុក សា​កាន នាយការិយាល័យ​បច្ចេកទេស និង​លោក​វរសេនីយ៍ទោ គង់ សុខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ចុះ​ទៅដល់​គោលដៅ​ភ្លាមៗ​។

loading...

ក្រោយពី​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា គឺជា​ករណី​រំលោភ រួច​សម្លាប់​។ តាមរយៈ​នេះ មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ បាន​ហៅ​មនុស្ស​មួយចំនួន មក​សាកសួរ​នៅ​ស្នងការដ្ឋាន​។ រហូតដល់​រសៀល​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​ម្នាក់ ឈ្មោះ អើ សើ​វ៉ាន់ បាន​សារភាព ព្រមទាំង​នាំ​សមត្ថកិច្ច​ទៅយក​វត្ថុតាង រួមមាន ក្រវិល​មួយគូ និង​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ ដែល​គេ​លាក់ទុក ក្រោយពេល​ប្រព្រឹត្ត​បទល្មើស​។




ជាមួយនឹង​វត្ថុតាង​ទាំងនោះ សមត្ថកិច្ច ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ក្នុង​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​នេះ ជនសង្ស័យ​ប្រព្រឹត្ត​តែម្នាក់ឯង​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​អ្នកដទៃ​ឡើយ​។ សូមបញ្ជាក់ថានៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ខណៈពេល​បើកទ្វារ​បម្រុង​ចុះដី ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាល់ ចេ​ត អាយុ ៥២​ឆ្នាំ បាន​ប្រទះឃើញ​សព​កុមារី​ម្នាក់ នៅ​យ៉​ផ្ទះ​របស់ខ្លួន ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​។ កុមារី​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ស៊ូ នី​តា អាយុ ៩​ឆ្នាំ រស់ក្នុង​បន្ទុកគ្រួសារ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​



ស្ត្រី​ឈ្មោះ ឌៀប ជា​ម្តាយ​របស់​កុមារី​រងគ្រោះ បាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រហែល ១ រំលងអធ្រាត្រ គាត់​បានឮ​ស្នូរ​ទ្វារផ្ទះ​បើក​ដែរ ដោយ​ដឹងថា កូនស្រី​គាត់ ចុះ​បត់ជើងតូច ទើប​មិន​ចាប់អារម្មណ៍ ព្រោះ​ជាធម្មតា នាង​តែងតែ​ចុះ​ម្នាក់ឯង ហើយ​ពេល​បត់ជើង​រួចរាល់​នាង​ឡើង​ដេក​វិញ​។ ស្រាប់តែ​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ មាន​អ្នកភូមិ​ទូរស័ព្ទ​ប្រាប់ថា ឃើញ​កូនស្រី​គាត់ ស្លាប់​នៅលើផ្ទះ​របស់គេ ដោយមាន​ស្នាម​បែក​មុខមាត់ ក៏​ប្រញាប់រ​ត់ទៅ​មើល​ជាបន្ទាន់​។​ ម្តាយ​កុមារ​រងគ្រោះ បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ កូនស្រី​គាត់​បាន​បាត់​ក្រវិល​មាស​ទម្ងន់​២​ហ៊ុន ឯ​សម្លៀក បំពាក់​ជាប់​នឹង​ខ្លួន​នោះ មិនមែនជា​របស់​នាង​ទេ​៕



Related Posts:

0 comments:

Post a Comment