
សារព័ត៌មាន matichon បានដកស្រង់ការស្រាវជ្រាវ និងឯកសារប្រវត្តិសាស្ត្រថៃ ដែលបានលើកឡើងថា "រូបចម្លាក់ក្បួនទាហ៊ាននៅលើប្រាង្គប្រាសាទអង្គរវត្ត គឺមានពលទាហ៊ានថៃដែលមកពីក្រុងល្វរ " ។
ការស្រាវជ្រាវបានបង្ហាញឱ្យដងថា ចំណោះដឹងទូទៅដែលថ្មីមិនដូចមាននៅក្នុងពិភពលោក ដែលពាក់ព័ន្ធជាមរូបចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្ត បានរកឃើញនៅក្នុងសៀវភៅប្រវត្តិសាស្ត្រថ្នាក់មធ្យមសិក្សាថ្នាក់ទី ១ នៃប្រទេសថៃ ទៅតាមការកំណត់របស់ក្រសួងអប់រំ។

នៅក្នុងសៀវភៅនេះបានរៀបរាប់ថា ១.រូបភាពនៅលើប្រាង្គប្រាសាទអង្គរវត្ត ជាក្បួនដង្ហែពលទាហ៊ានថ្មើជើង។ ២. ក្បួនទាហ៊ានបានដើរដង្ហែថ្វាយភាពគោរពចំពោះព្រះបាទសុរិយវរ្ម័ន្រទី ២ ខណៈកំពុងគង់ប្រថាប់បាល្ល័ង្គ។ ៣. មានពលទាហ៊ានថៃមកពីទីក្រុងល្វរ នៅក្នុងក្បួនដង្ហែទៅកាន់ប្រាសាទអង្គរវត្ត។

អត្ថន័យដែលបានបង្រៀនពីរូបភាព មានន័យដូច្នោះថា " ក្បួនទានហ៊ានថៃនៅលើប្រាសាទអង្គរវត្ត" គឺជាភស្តុតាងដែលបានស្ដែងឱ្យឃើញពីអនុភាពដ៏មហិមារបស់ព្រះបាទសុរិយវរ្ម័ន្រទី ២ ក៏បានឆ្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្ត ជារូបភាពពលទាហ៊ានដែលបានយាត្រាក្បួនពីមុខក្បួនដង្ហែព្រះបាទសុរិយវរ្ម័ន្រទី ២ ខណៈកំពុងគង់ប្រថាប់ទទួលការគោរពពីសំណាក់ពលទាហ៊ាន។ ទើបសនិ្នដ្ឋានថា ទាហ៊ានថៃដែលមាននៅក្នុងក្បួនដង្ហែនោះ បានមកពីទីក្រុងល្វរ ព្រោះទីក្រុងល្វរជាទីក្រុងដែលធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរ។

គួរបញ្ជាក់ផងដែរថា សៀវភៅសិក្សាមួយនេះ បានរៀបរាប់ពីមុខវិទ្យាសិក្សាប្រវត្ដិសាស្ត្រមធ្យមសិក្សាឆ្នាំទី ១ ហើយបានបង្រៀនឱ្យយល់ដឹងពីការសិក្សាសង្គម សាសនា និងវប្បធម៌ផងដែរ៕





0 comments:
Post a Comment