
ភ្នំពេញ៖ អាចថានេះជាលើកទីមួយរបស់ផលិតកម្មរស្មីហង្សមាស ដែលបានទទួលតារាម្តង បីដួងហើយថែមទាំងធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពរបស់តារាចម្រៀងរបស់ខ្លួន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលថែមទៀតនោះ គឺតារាទាំងបីដួងសុទ្ធតែជាកូនប្រុសរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺលោកព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារាពេញសិទ្ធក្នុងផលិតកម្មរស្មីហង្សមាសនាព្រឹកម្សិញនេះ។

រូបភាព៖

រូបភាព៖

រូបភាព៖

រូបភាព៖

ទន្ទឹមនឹងក្លាយជាតារាចម្រៀងជ្រកកោនក្នុងផលិតកម្មជាមួយឪពុក ក៏មានមតិមួយចំនួនតូចមានការមិនពេញចិត្តក្នុងការជ្រើសរើសបែបផ្លូវកាត់ មិនមានការចូលរួមប្រលង ឬក៏ធ្វើតេស្តមុននឹងក្លាយជាតារាអាជីបក្នុងផលិតកម្ម។
ដើម្បីឆ្លើយតបនឹងការរិះគន់នេះ អ្នកស្រីអគ្គនាយករងផលិតកម្មហង្សមាស អ៊ឹង គឹមលាង បាននិយាយថា ការដែលខាងផលិតកម្មនាំយកកូនប្រុសលោក ព្រាប សុវត្ថិ អោយចូលរួមក្នុងផលិតកម្ម មិនមែនដោយសារ ខ្សែអ្វីនោះទេ តែវាជាសមត្ថភាពពិតប្រាកដរបស់អ្នកទាំងបីរូប។ គួររំលឹកផងដែលថាកូនប្រុសរបស់លោក ព្រាប សុវត្ថិ មានសមត្ថភាពអាច ច្រៀង រាំ និងលេងហ្គីតា ព្រមទាំងអាចបកស្រាយចម្រៀងជាភាសាបរទេសបានយ៉ាងល្អទៀតផង។

រូបភាព៖

រូបភាព៖

** លោកស្រីអគ្គនាយយករងបានលើកឡើងថែមទៀតថា "ការស្វែងរកធនធានថ្មី គឺមិនមែនមើលតែលើការប្រលងមួយមុខប៉ុណ្ណោះទេ គឺយើងមានក្រុមការងារផ្សេង ចាំតាមដាន ពីសមត្ថភាពអ្នកដែលមាននៅខ្មែរ។ ពួកគេទាំង៣នេះហើយ ដែលជាធនជានមួយដ៏កម្រ ហើយមានជាប់សាច់ឈាម និងទេពកោសល្យសិល្បៈដូចលោកឪពុក ដែលជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាកម្ពុជា និងប្រចាំហង្សមាស ចឹងពួកយើងត្រូវតែក្តោបឱកាសនេះ ដើម្បីជារសជាតិថ្មីសម្រាប់អ្នកគាំទ្រសិល្បៈខ្មែរផងដែរ"។
0 comments:
Post a Comment