
បុរសម្នាក់ដែលតែងតែទៅលេងផ្ទះរបស់ជីតាខ្លួនយូរៗម្តង ដែលផ្ទះនេះមានអ្នករស់នៅជាច្រើនជំនាន់មកហើយ ហើយសម្រាប់ជីតារបស់លោកបានកាន់កាប់ផ្ទះនេះអស់រយះពេល ២០ ឆ្នាំមកហើយ។


បើតាមប្រភពពត៌មាន Theepochtime បានអោយដឹងថា ជីតានោះបានស្លាប់តាំងពីឆ្នាំ ១៩៩៣ ក្រោយមកផ្ទះនេះបានទុកចោល ហើយជីដូនក៏មិនដែលត្រលប់មកផ្ទះនេះម្តងទៀតដែរ មុនពេលគាត់បានស្លាប់នៅក្នុងឆ្នាំ ២០០៩។


បុរសដែលបានប្រទះឃើញនោះមានឈ្មោះថា EvillEnglish ជាអ្នកដែលបានទទួលមរតកនេះក៏ត្រលប់មកទីនេះដើម្បីបោសស្អាត ដើម្បីដាក់លក់។ ក្រោយមកលោកបានចម្លែកចិត្តយ៉ាងខ្លាំងក្រោយពីបើកបន្ទប់តូចក្រោមជណ្តើរឃើញមានកំរាលប្លែកពីបន្ទប់ដទៃ។


ពេលដែលលោកបើកមើលក៏ប្រទះឃើញប្រអប់សម្ងាត់ដែលមានចាក់សោអេឡិចត្រូនិចយ៉ាងមាំ។ ក្រោយពីប្រទះឃើញលោកព្យាយាមបើកតែបើកមិនបាន ក៏សម្រេចចិត្តទៅរកអ្នកជំនាញដោះសោរក្នុងស្រុកម្នាក់។


សារពត៌មានដដែលបន្ថែមទៀតថា មុនពេលជាងមកដល់គាត់បានទូរស័ព្ទទៅសួរនាំម្តាយពីរឿងនេះដែរ តែម្តាយរបស់គាត់មិនបានដឹងពីវាឡើយ។ ជាងបានចំណាយពេល ៣០ នាទីដើម្បីដោះសោរនោះហើយនិយាយថា វាពិតជាពិបាកមែនក្នុងការដោះសោរនេះដែលសូម្បីតែលោកជាអ្នកជំនាញ។


នៅក្នុងនោះមានកាក់ ប្រាក់ដុល្លារ និងសៀវភៅឯកសារផ្សេងៗ ដែលរងការខូចខាតស្ទើរទាំងស្រុងទៅហើយ។ EvillEnglish ក៏បានអោយដឹងដែរថា ទាំងនេះពិតណាស់ជារបស់ជីតាខ្លួន។ ពិតជាសំណាងរបស់បុរសនោះផងដែរ ក្រោយដឹងថា កាក់នោះជាកាក់ប្រាក មានតម្លៃលើសតម្លៃដើមរហូតដល់ ១៧,៣ ដង ហើយលោកអាចលក់វាបានក្នុងតម្លៃ ២៤ ដុល្លារក្នុងមួយកាក់៕










0 comments:
Post a Comment