
បឹងមួយនៅប្រជុំកោះ Recherche ភាគខាងលិចប្រទេសអូស្ត្រាលី ធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ពីទឹកបឹងទាំងមូលមានពណ៌ផ្កាឈូកអស់រយៈពេលជាច្រើនឆ្នាំហើយ តែពេលនេះក្រុមអ្នកជំនាញបានទម្លាយអាថ៌កំបាំងឲ្យគ្រប់បានដឹងហើយ។
បឹងទឹកពណ៌ផ្កាឈូក មានឈ្មោះ Lake Hillier បានធ្វើឲ្យទេសចរ និងក្រុមអ្នកវិទ្យាសាស្ត្រ ទៅលេងម្ដងៗ ចង់ដឹងមូលហេតុជាច្រើនឆ្នាំហើយ





Pink Lake in western Australia
ផ្អែកទៅលើការស៊ើបអង្កេតថ្មីមួយ ក្រុមអ្នកស្រាវជ្រាវបានអះអាងថាទឹកពណ៌ផ្កាឈូកនេះថា ដោយសារវត្តមានសារាយម្យ៉ាងនៅបាតទន្លេធ្វើឲ្យពណ៌ទឹកខុសប្រក្រតី។
អ្នកស្រាវជ្រាវបានប្រមូលល្បាប់ដី និងទឹកពីក្នុងទន្លេ ដើម្បីរកមើលជាតិសារាយ, Archaea និងបាក់តេរីផ្សេងទៀតរស់នៅក្នុងទឹក។ ចុងក្រោយ គេពិនិត្យឃើញសារាយសំខាន់ជាងគេឈ្មោះ Dunaliella salina ជាអ្នកផលិតជាតិពណ៌ដ៏ច្រើនឈ្មោះ Carotenoids និងបញ្ចេញមកពេញក្នុងទន្លេ។





ទោះជាយ៉ាងណា សារាយ D.Salina មិនមែនជាអ្នកចូលរួមតែមួយមុខគត់ទេ នៅមានសារធាតុជាច្រើនទៀតដូចជាប្រភេទបាក់តេរី Salinibacter ruber និងបាក់តេរីក្រអូប Dechloromonas។ ក្រៅពីទន្លេនៅអូស្ត្រាលី គេក៏ឃើញមានសារាយបែបនេះនៅ ក្នុងទន្លេ Lake Retba ប្រទេសសេណេហ្កាល់ផងដែរ៕




















0 comments:
Post a Comment