
រាជធានីភ្នំពេញ៖ កំពូលតារាសម្តែងស្រីថៃ ៣ រូបដែលមានសម្រស់ស្រស់ស្អាតដូចទេពអប្សរ តែពួកគេដែលចូលប្រឡូកក្នុងឧស្សាហកម្មកំសាន្តថៃតាំងពីកុមារភាពមកម្លេះ បែរជាអភ័ព្វបេះដូងមិនទាន់បានជួបស្នេហាពិតក្នុងឆាកជីវិត បើទោះបីពេលនេះពួកគេឈានចូលវ័យ ៣១ និង ២៩ ឆ្នាំហើយក៏ដោយ ។

នាងខ្វាន់ អ៊ុយសាមានី
១- នាងខ្វាន់ អ៊ុយសាមានី (Kwan Usamanee)៖ ទោះស្រលាញ់គ្នានិងដឹកដៃគ្នាឆ្លងកាត់ព្យុះភ្លៀងយ៉ាងច្រើនជាមួយមិត្តប្រុស Golf Pichaya តែនៅទីបំផុតកាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូបនេះបានបែកបាក់ពីមិត្តប្រុសរបស់នាងហើយ ។

នាងភីងគី សាវីកា២- (Pinky Savika)៖ បើនិយាយពីរូបសម្រស់វិញតារាសម្តែងស្រីរូបនេះគឺស្រស់ស្អាតពីធម្មជាតិតាំងពីកុមារភាពមកម្លេះ ជាពិសេសគឺមនាងមានទេពកោសល្យសម្តែងពូកែ ។ នាងធ្លាប់មានទំនាក់ទំនងស្នេហាជាច្រើន តែចុងក្រោយនាងក៏សម្រេចចិត្តរៀបការជាមួយអ្នកជំនួញម្នាក់គឺលោក Petch Itti ។ ក៏ប៉ុន្តែ ជីវិតស្វាមី-ភរិយាមិនមែនសុទ្ធតែសមប្រកបឯណា ដូចជា នាងភីងគី សាវីកា ជាដើមក្រោយរួមរស់ជាមួយគ្នាបានត្រឹមតែ ៣ ឆ្នាំ នាងក៏បានលែងលះជាមួយស្វាមី និងបច្ចុប្បន្នក្លាយជាស្ត្រីនៅលីវម្តងទៀត ។

៣- នាង យ៉ាត យ៉ាតធីប (Yard Yardthip)៖ នាង យ៉ាត យ៉ាតធីប ក៏មានវាសនាមិនខុសពីតារាសម្តែងស្រី ២ រូបខាងលើដែរ ។ ជាមួយសម្រស់ស្រស់ស្អាត ទាក់ទាញ និងជាតារាសម្តែងប្រចាំប្រទេសថៃផងនោះ តារាស្រីនេះក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសជាច្រើន តែសព្វថ្ងៃនេះ នាងនៅមិនទាន់រកឃើញស្នេហហាពិតនៅឡើយទេ ទើបនាងមិនទាន់សម្រេចចិត្តរៀបការជាមួយបុរសណាមួយដែរ ៕

0 comments:
Post a Comment