
មនុស្សជាច្រើននាក់បានប្រមូលផ្ដុំគ្នាចោមរោមមើលអ្វីម្យ៉ាងអើតឡឺមៗក្នុងទឹកសមុទ្រទាំងកណ្ដាលអាធ្រាត្រកាលពីថ្ងៃអង្គារ កន្លងទៅតំបន់ផាត់តាយ៉ា ប្រទេសថៃ ដោយនឹកស្មានថា ជាសត្វសមុទ្របង្ហាញខ្លួន។
ពេលផ្អើលឆោឡោ មនុស្សកាន់តែច្រើនឡើងៗនាំគ្នាមកឈរមើល ដោយឃើញមានសក់ខ្មៅវែង មិនស្លៀកពាក់ ស្បែកស រួចក៏ដាក់ការសង្ស័យថាជាសត្វសមុទ្រចម្លែក ឬអារក្សទឹក។ ពេលមើលចុះមើលឡើង គេក៏ដឹងថាជាមនុស្សម្នាក់សោះ រួចក៏បានទូរសព្ទទៅកាន់អាជ្ញាធរប្រចាំតំបន់ឲ្យចុះមកពិនិត្យមើលភ្លាមៗដែរ។


ពេលក្រុមសង្គ្រោះមកដល់ ក៏បានចុះទៅដល់ក្នុងទឹកស្រាប់តែដឹងថា ជាស្ត្រីអាក្រាតកាយកំពុងហែលទឹកលេងប៉ុណ្ណោះ។ អាជ្ញាធរបានទៅដល់ឆ្នេរសមុទ្រ Jomtien ខេត្តឈុនប៊ុរី និងបានយកឆត្រទទូរឲ្យនាងព្រោះមេឃកំពុងភ្លៀង និងយកកន្សែងឲ្យនាងគ្របខ្លួនភ្លាមៗ។


បើតាមប្រភពព័ត៌មាន អាជ្ញាធរបានចំណាយពេលប្រមាណកន្លះម៉ោង ដើម្បីនាំនាងឡើងគោក។ ក្រោយសាកសួរ គេដឹងថានាងមានឈ្មោះ Zhang Yan ជនជាតិចិន អាយុ ៤០ឆ្នាំ ហើយបានចុះទៅហែលទឹកនៅម៉ោង ១រំលងអាធ្រាត្រ ខណៈមេឃកំពុងភ្លៀងតិចៗ៕




គ្មានជម្រើសផ្សេង !!! មើលទៅគួរឲ្យអាណិតអាសូរ តារាសំដែង ម្នាក់ដែល…

តារាសំដែងរបស់បរទេសម្នាក់ មិនចង់ប្រើថ្នាំលាបរបៀបរងគ្រោះនេះទេ ដោយនាងលើកឡើងថា គួរឲ្យខ្លាចណាស់ ហើយមើលទៅអាក្រក់ណាស់ តែនេះជាសិល្បករធ្វើឲ្យត្រូវតាមអ្នកដឹកនាំរឿងប៉ុណ្ណោះគ្មានជម្រើសផ្សេងនោះទេ។

គួរបញ្ជាក់ផងដែរថា តារាខ្មែរក៏មិនខុសគ្នាដែរ នេះគ្រាន់តែជាការសម្ដែងមិនមែនជាការពិត ជួនកាលយើងមិនអាចជ្រើសរើសអ្វីតាមចិត្តយើងបាននោះទេ៕
0 comments:
Post a Comment