
ប្រជាពលរដ្ឋភាគច្រើនៅក្នុងសហគមន៍នៃប្រទេសអាស៊ីអាគ្នេយ៍មុនពេល សម្រេចចិត្តថាទិញទ្រព្យធន ឬ ទ្រព្យអ្វីមួយនោះត្រូវគិតលើចំណុចមួយចំនួនដែលពាក់ព័ន្ធរឿងអបិយ ជំនឿ។ ប្រសិនបើពួកគេមិនបានដឹងពីកត្តាទាំងអស់នេះទេ ទ្រព្យធន ឬរបស់អចលនទ្រព្យបានទិញនោះនឹងមានផលលំបាកសម្រាប់លក់ពេលក្រោយជា មិនខាន ឬក៏ត្រូវបង្ខំលក់ទាំងតម្លៃខាត។



កត្តាទាំងឡាយដែលលោកអ្នកគួរពិចារណានោះរួមមាន ក្បួនហុងស៊ុយ ជំនឿលើព្រលឹង និងជំនឿជុំវិញបញ្ហាសុខភាពនានាជាដើម។
ខាងក្រោមនេះគឺជាជំនឿទូទៅមួយចំនួន ដែលប្រជាជននៅអាស៊ីតែងប្រកាន់ខ្ជាប់៖
1 ចិនមានត្រណមលេខ៤
ប្រជាជនចិនភាគច្រើនមានត្រណមលើលេខ៤។ លេខ៤ ក្នុងភាសាចិន មានសូរសំនៀងដែលស្តាប់ទៅស្រដៀងនឹងពាក្យថា «ស្លាប់»។ ដូច្នេះហើយទើបគេជឿថាលេខ៤តំណាងឲ្យក្តីមរណា។នេះបើតាមក្បួន ខ្នាតរបស់ចិនបុរាណ។ ដូច្នេះគួរប្រយ័ត្នប្រយែងមែនទែនពេលទិញផ្ទះ ឬអចលនទ្រព្យដែលមានលេខ៤ ឬស្ថិតនៅលើដងវិថីលេខ៤ជាដើម។

2 ត្រណមលេខ១៣ជាលក្ខណៈជំនឿសាកល
ប្រសិនបើលោកអ្នកបានទស្សនាអគារខ្ពស់ៗនៅឯទីក្រុងគូឡាឡាំពួប្រទេស ម៉ាឡេស៊ី លោកនឹងមិនឃើញមានជាន់ទី១៣ ឬ លេខជាន់ទី១៣នៃជណ្តើរយន្តឡើយ។ ការជំនួសលើជាន់លេខទី១៣នោះត្រូវបានគេដាក់ជាលេខទី១១A ឬ ទី១២A វិញ។ នេះក៏ដោយសារប្រទេសនេះមានជំនឿលើត្រណមលេខ១៣នេះឯង។


3 ទីតាំងស្ថិតនៅលើចំណុចប្រសព្វរាងអក្សរ T
គេឃើញមានសហគមន៍ធំៗចំនួនបីគឺម៉ាឡាស៊ី ចិន និងឥណ្ឌាមិនចូលចិត្តរើសទីតាំងនៃអចលនទ្រព្យចំណុចឈរនៅលើទីមាន ចំណុចប្រសព្វរាងជាអក្សរ T។ ចិនជឿថា ទីតាំងនេះវាត្រូវជួបលក្ខណៈគ្រោះស្រេកឃ្លានពីសំណាក់ខ្មោចព្រាយ បិសាចផ្សេងៗនារដូវកាលដែលយមរាជបើកទ្វារឋាននរកព្រលែងវិញ្ញាណ ខ្មោចចេញមកនោះ។

4 ទីតាំងមាននីវ៉ូទាបជាងកម្ពស់ផ្លូវ
ចិនមានជំនឿថា ផ្ទះពួកគេមិនត្រូវមានទីតាំងនៅក្រោមផ្លូវឡើយ។ បើស្ថិតនៅក្រោមវានឹងជួបអលាភ ឬ សំណាងមិនល្អពីអ្នកនៅជិតខាងជាមិនខាន។ ប្រជាជនចិនមិនទិញយកផ្ទះដែលមានទីតាំងបែបនេះឡើយទោះបីវាមាន តម្លៃទាបប៉ុនណាក៏ដោយ។

5 ទីតាំងនៅចំផ្លូវរាងកោង ឬទេរ
ចិនមិនចូលចិត្តទីតាំងផ្ទះដែលស្ថិតនៅលើផ្លូវកោង ឬទេរឡើយ។ ពួកគេមានជំនឿថា ទ្រព្យធន របរលាភសំណាងនានារបស់គ្រួសារគេនឹងមិនស្ថិតនៅឋេរឡើយគឺពិតជា ត្រូវហូរចេញរហូត។

6 ផ្ទះស្ថិតនៅក្បែរសំណង់អគ្គិសនីធំៗ
គេឃើញមានប្រជាជនមួយចំនួនដូចជាចិន ម៉ាឡេស៊ី ឥណ្ឌា ជាដើមពួកគេមិនត្រូវការផ្ទះដែលមានទីតាំងស្ថិតក្បែរសំណង់ អគ្គិសនីធំៗឡើយ។ ពួកគេមានជំនឿថា ការរស់នៅក្បែរសំណង់ និងបង្គោលអគ្គិសនីធំៗអាចប៉ះពាល់ដល់សុខភាព។
7 ផ្ទះមានវិញ្ញាណសណ្ឋិត
ជាទូទៅ ផ្ទះស្ទើរតែទាំងអស់សុទ្ធតែធ្លាប់មានមនុស្សស្លាប់ក្នុងនោះ។ ប៉ុន្តែចំពោះផ្ទះណាដែលមានករណីស្លាប់ដោយធ្វើអត្តឃាត ចោរប្លន់ គ្រោះថ្នាក់ចរាចរណ៍ ឬឧបតិ្តហេតុផ្សេងៗនោះ ត្រូវបានគេចាត់ទុកថាជាផ្ទះដែលអាចមានខ្មោចលង។ ប្រជាជនទូទៅមិនត្រូវការផ្ទះប្រភេទនេះឡើយ ហើយវាអាចលក់ខាតពី២០ទៅ៤០ភាគរយនៃតម្លៃទិញចូលឯណោះ។ ប្រសិនបើចង់ដឹងថា តើផ្ទះនោះមានប្រវត្តិខ្មោចលងឬអត់នោះ សូមសាកល្បងសួរអ្នកជិតខាងថា តើ ផ្ទះនេះធ្លាប់មានប្រវត្តិចម្លែកទេ ? ឧស្សាហ៍ប្ដូរម្ចាស់ផ្ទះទេ? ពិបាកលក់ចេញទេ? ត្រូវបានគេទុកចោលយូរប៉ុនណា? ឬក៏សាកល្បងគេងមួយយប់លមើលក្រែងឮសំឡេងចម្លែក!

0 comments:
Post a Comment