
ភ្នំពេញ៖ កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានមហាជនស្គាល់គ្រប់ៗគ្នាថា ជាតារាស្រីល្បីឈ្មោះនៅក្នុងរង្វង់សិល្បៈ ព្រោះតែនាងមានសាច់សម៉ត់រលោងស្រស់ស្អាត និង មានទម្រង់មុខពោរពេញដោយមន្តស្នេហ៍មិនធម្មតាឡើយ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏ត្រូវបានគេចាត់ទុកថា ពេជ្រ អាវីហ្សា គឺជាតារាសម្តែងក្នុងចំណោមតារាឯទៀតដែលសម្បូររឿងអាស្រូវផងដែរ។

អំឡុងពេល នៃការផ្ទុះរឿងរ៉ាវអាស្រូវ ស្ទើរងើបមុខមិនរួច ពីសំណាក់តារាមានទម្រង់មុខកូនកាត់កញ្ញា ពេជ្រ អាវីហ្សា កាលនោះ បានធ្វើឲ្យនាងហាក់ដូចជាមនុស្សដែលគ្មានព្រលឹងក្នុងខ្លួនទៅហើយ ព្រោះតែកើតមានរឿងផ្ទួនៗគ្នាពេក ដោយលើកទី១ ត្រូវបានអតីតគូស្នេហ៍ប្រើហិង្សាបង្ករបួសស្នាមលើផ្ទៃមុខ និង រាងកាយ ចំណែករឿងទី២ គឺនាងបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរស២នាក់ រងរបួសរហូតមានការរិះគន់យ៉ាងគំហុកពីមហាជន។

យ៉ាងណាមិញ ក្រោយពេលសម្ងំលាក់ខ្លួនអស់មួយរយៈពេលខ្លី ដើម្បីបន្សាបរឿងអាស្រូវរបស់ខ្លួនហើយនោះ កញ្ញា ពេជ្រ អាវីហ្សា ក៏ផ្តើមលេចមុខជាថ្មីជាមួយការបង្ហាញទឹកមុខស្រស់ស្រាយឡើយវិញ។ ទន្ទឹមគ្នានេះតារាស្រីកញ្ញា ពេជ្រ អាវីហ្សា ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលេចវត្តមានក្នុងឈុតសម្តែងសិចស៊ីបះសក់តាមរយៈ Trailer បទចម្រៀងថ្មីរបស់លោក ម៉ៃ សុគន្ធ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ មានការបន្តចែករំលែកនូវ Trailer បទចម្រៀងថ្មីរបស់លោក ម៉ៃ សុគន្ធ មានចំណងជើងថា «ទឹកភ្នែកតួឯក» ដែលមានរយៈពេលជាង១នាទី។ ក្នុង Trailer បទ «ទឹកភ្នែកតួឯក» នេះគេសង្កេតឃើញកញ្ញា ពេជ្រ អាវីហ្សា បង្ហាញវត្តមានសម្តែងជាតួអង្គស្រីមានលក្ខណៈសិចស៊ីស្រើបស្រាល ធ្វើឲ្យប្រុសស្ទើរកកឈាមគ្រប់គ្នាទៀតផង។

ដោយឡែក បើតាមការបញ្ជាក់ឲ្យដឹងពីលោក ម៉ៃ សុគន្ធ បានប្រាប់ថា MV បទ «ទឹកភ្នែកតួឯក»នេះ ត្រៀមនឹងចេញជាផ្លូវការក្នុងរយៈពេល១សប្តាហ៍ខាងមុខទៀត។ លោកបន្តថា ទោះបីជា MV បទនេះ ចេញហើយទទួលបានគាំទ្រ ឬ មិនគាំទ្រ និង មានការរិះគន់ពីទស្សនិកជនបែបណាក្តី គឺលោកមិនខ្វល់នោះទេ ព្រោះនេះជាសិល្បៈ៕

តោះកុំឲ្យខាតពេល ចង់ដឹងថាតារាសម្តែង ពេជ្រ អាវីហ្សា សម្តែងសិចសុីខ្លាំងយ៉ាងណា ក្នុងបទថ្មី MV Trailer របស់លោក ម៉ៃ សុគន្ធ សូមប្រិយមិត្តទាំងអស់គ្នាទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖កម្ពុជាថ្មី








0 comments:
Post a Comment