
កាលពីម្សិលមិញនេះលោក តាន់ គិមសួរ ដែលជាអ្នកផលិតវីដេអូសាកចិត្ត បានបញ្ចេញនូវវីដេអូមួយដែលទាក់ទងនឹងឪពុកជាអ្នកក្រ ត្រូវកូនស្រីស្រែកថាមិនស្គាល់ឪពុកព្រោះតែជាអ្នកក្រ ស្លៀកពាក់ខោមិនខោ អាវមិនអាវ។ វីដេអូសាកចិត្តនេះបានធ្វើឲ្យមហាជនដែលនៅក្នុងទីកន្លែងកម្សាន្តនៅទួលគោក សម្តែងការភ្ញាក់ផ្អើល និងមានយុវជនមួយរូបបានចូលទៅជួយកុំឲ្យមានជម្លោះ។

យ៉ាងណាមិញលោក យ៉ែម សំអូន ដែលបានដើរតួជាឪពុកបាននិយាយទាំងអួលដើមក ព្រោះតែការសម្តែងនេះលោកបានដាក់អារម្មណ៍ និងចង់ឲ្យកូនៗទាំងឡាយតបស្នងសងគុណឪពុកម្តាយ ដើម្បីកុំឪ្យហួសពេល។ ជាពិសេសវីដេអូនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្កមជាច្រើនសម្តែងនូវការកោតសរសើរចំពោះអត្ថន័យអប់រំនៃវីដេអូ រហូតដល់មានអ្នកស្រក់ទឹកភ្នែកថែមទៀតផង៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖





0 comments:
Post a Comment