
តាមប្រភពពីតារាចម្រៀងម្នាក់ បានឱ្យដឹងថា សម្ព័ន្ធស្នេហ៍រវាងពិសី ជាមួយលោកសេង កាន់តែស្អិតល្មួតផ្អែមល្ហែមទ្វេឡើង ដែលពួកគេប្រៀបដូចជាគ្រួសារតែមួយទៅហើយ ខណៈដែលអ្នកទាំង២ បានប្តូររថយន្តគ្នាជិះដូចប្តីប្រពន្ធទៅហើយ ហើយលោកសេង ក៏ឧស្សាហ៍ចេញចូលផ្ទះសុខ ពិសី ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៅកែក្មេងសាន់ដេ បានជួយលើកស្ទួយពិសី ជាខ្លាំងនៅលើវិថីចម្រៀង ព្រមទាំងបានតាមឃ្វាលពិសី ស្ទើរគ្រប់ជំហានទៅហើយ។

យ៉ាងណាក្ដី ទំនាក់ទំនងស្នេហ៍រវាងតារាចម្រៀងល្បីឈ្មោះរូបស្រស់ សុខ ពិសី ជាមួយលោកសេង ថៅកែក្មេងរបស់ផលិតកម្មសាន់ដេ នៅមិនទាន់សារភាពជាសាធារណៈនៅឡើយ បើទោះបីអ្នកនៅក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនដឹងថា អ្នកទាំង២កំពុងពិសោធស្នេហ៍យ៉ាងផ្អែមត្រជាក់ក្តី។
ប្រភពដែលនៅកៀកកិតជាមួយពិសី បានលើកឡើងថា ពិសី និងថៅកែក្មេង ជាដៃគូស្នេហាកំពុងមើលចិត្តគ្នា ដែលអាចឈានដល់គម្រោងរៀបការនាពេលខាងមុខ គ្រាន់តែពិសី ព្យាយាមលាក់បាំងស្នេហាមួយរយៈសិន។ ពោលគឺនាងនឹងសារភាពនៅពេលកៀកដល់ពេលដឹកដៃគ្នាចូលរោងការតែម្តង។






0 comments:
Post a Comment